Translate

Thursday, August 22, 2013

អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម្ពុជា​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ



អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម្ពុជា​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ

វិទ្យុអាស៊ីសេរី​ ២១-០៨-២០១៣

រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ចំនួន ១២២​ហើយ​បាន​ចូល​ជា​ភាគី​លក្ខន្តិកៈ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី ហើយ​កម្ពុជា ចុះ​ហត្ថលេខា​ចូល​ជា​ភាគី​លក្ខន្តិកៈ​ក្រុង​រ៉ូម នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០០០។ នៅ​ថ្ងៃ​ទី​១១ មេសា ឆ្នាំ​២០០២ កម្ពុជា​ផ្ដល់​សច្ចាប័ន​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ។

តុលាការ​នេះ​មាន​យុត្តាធិការ​តាម​ច្បាប់​ចាត់​ការ​ទៅ​លើ​បុគ្គល​ណា​ដែល​ ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ជាដើម។

ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ អ្នក​ណា​ក៏​អាច​ដាក់​បាន​ដែរ ក្នុង​នោះ​ជន​រង​គ្រោះ​ខ្លួន​ឯង​ក៏​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ ឬ​អន្តរជាតិ​ក៏​អាច​ផ្ដល់​ដំណឹង​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ដែរ។

លោក​បណ្ឌិត ហ៊ាង រិទ្ធី សង្កត់​ធ្ងន់​ថា នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ យក​ជម្រើស​ចុង​ក្រោយ​ធ្វើ​បាតុកម្ម ហើយ​រដ្ឋាភិបាល​ប្រើ​ប្រាស់​កម្លាំង​បង្ក្រាប​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ​ធ្ងន់ធ្ងរ​នោះ ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នេះ៖ «ច្បាប់​អន្តរជាតិ​ចាប់​ឃុំ​ខ្លួន​ចាប់​ពី ៥​នាក់​ឡើង​ទៅ ឬ​ស្លាប់​ចាប់​ពី ៥​នាក់​ឡើង​ទៅ ចូល​លក្ខណៈ​បទឧក្រិដ្ឋ​នៃ​ច្បាប់ អាយ.ស៊ី.ស៊ី បើ​សិន​ជា​ការ​ប្រើ​ប្រាស់​កម្លាំង​ដូច្នេះ»

ព័ត៌មានអម្អិតមានក្នុងគេហទំព័រខាងក្រោម

No comments:

Post a Comment