Translate

Thursday, August 22, 2013

វិស័យវិនិយោគទុន នៅក្នុងប្រទេសភូមា កើនឡើងទឹកប្រាក់ ជិត៤៣ពាន់លានដុល្លារ



វិស័យវិនិយោគទុន នៅក្នុងប្រទេសភូមា កើនឡើងទឹកប្រាក់ ជិត៤៣ពាន់លានដុល្លារ


ដើមអម្ពិល ១៩-០៨-២០១៣

យ៉ាងហ្គោន៖  ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ថា វិស័យវិនិយោគទុន បរទេស នៅក្នុងប្រទេសភូមា មានទឹកប្រាក់កើនឡើង ជិត៤៣ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ។

តួលេខចុងក្រោយចេញដោយរដ្ឋាភិបាលភូមា បានឲ្យដឹងថា គិតត្រឹមចុង ខែកក្កដា ឆ្នាំ២០១៣ទំហំទឹកប្រាក់ វិនិយោគទុន បរទេសនៅក្នុង ប្រទេសភូមាបានកើនឡើង ដល់៤២,៩៥ពាន់លានដុល្លារ ។ ទឹកប្រាក់ទាំងនេះ គិត ចាប់ពីការចូល មកវិនិយោគទុន ដោយវិនិយោគិន បរទេស មកពីបណ្តាប្រទេសចំនួន ៣២ នៅទូទាំងពិភពលោក និងគិតចាប់តាំងពី ឆ្នាំ១៩៨៨ មកដល់បច្ចុប្បន្ននេះ ។

គួរបញ្ជាក់ថា ទំហំទឹកប្រាក់វិនិយោគទុនដោយ អ្នកវិនិយោគិនចិនមានទឹកប្រាក់ សរុប១៤,១៨៨ ពាន់លានដុល្លារ ស្មើនឹង៣៣,០៤ភាគរយ។

អ្នកវិនិយោគិនថៃចូលមកបណ្តាក់ទុននៅក្នុងប្រទេសភូមា មានទំហំទឹកប្រាក់ចំនួន៩,៩៧៩ពាន់លានដុល្លារ ។ លើស ពីនេះ អ្នកវិនិយោគិន មកពីហុងកុងមានទំហំទឹកប្រាក់ចំនួន៦,៤០៤ពាន់លានដុល្លារ ។ ចក្រភពអង់គ្លេស មានទឹកប្រាក់វិនិយោគទុនចំនួន៣,០៤៥ពាន់លានដុល្លារ កូរ៉េខាងត្បូងមានទឹកប្រាក់ វិនយោគចំនួន ៣,០១៨ ពាន់លានដុល្លារ សិង្ហបុរីមានចំនួន២,៣៥៨ពាន់លានដុល្លារ និងម៉ាឡេស៊ីមានទំហំទឹក ប្រាក់វិនិយោគទុន ចំនួន ១,០៣៤ពាន់លានដុល្លារ ។

យោងតាមរដ្ឋធម្មនុញ្ញថ្មីដែលរៀបចំឡើងដោយរដ្ឋាភិបាលភូមា បានផ្តល់ការអនុញ្ញាត ដល់អ្នកវិនិយោគិន បរទេស មានសិទ្ធិក្នុងការបណ្តាក់ទុន ដោយពេញលេញ ដោយក្នុងនោះពូកគេ អាចធ្វើការវិនិយោគទុន ជាមួយ ប្រទេសដទៃទៀត និងអ្នកវិនិយោគិនក្នុងស្រុក និងជាមួយរដ្ឋាភិបាល តាមលក្ខខណ្ឌវិនិយោគទុនមួយ ដែលបាន កំណត់ឡើង តាមប្រភេទនៃការវិនិយោគទុន ៕

No comments:

Post a Comment