Translate

Tuesday, August 20, 2013

អាមេរិក​ និង​អូស្ត្រាលី​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតគួរ​ឲ្យ​ទុក​ចិត្ត ដោយ Colin Meyn



អាមេរិក​ និង​អូស្ត្រាលី​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតគួរ​ឲ្យ​ទុក​ចិត្ត


The Cambodia Daily, August 20, 2013

យោងតាម​លោក​ ចន  សៀសៀរី អ្នក​ជំនាញ​អំពីកម្ពុជា​នៅ​មហាវិទ្យាល័យ​គោល​នយោបាយ​សាធារណៈ​នៃសាកល​ វិទ្យាល័យ Gerald R. Ford នៅ​រដ្ឋ​​ Michigan បាន​ឲ្យដឹង​ ថា ​​​ប្រទេស​ផ្តល់​ជំនួយ​អន្តរជាតិ​មិន​ហ៊ាន​ប្រថុយ​​​​នឹង​ការ​បាត់បង់​ ទំនាក់​ទំនងរបស់​ខ្លួន​​ជាមួយ​កម្ពុជា​​ដោយសារ​រដ្ឋាភិបាល​មិន​សហ​ការ​ក្នុង ​ការ​ស៊ើបអង្កេត​បញ្ហា​បោះឆ្នោត​នោះទេ​។

លោក​ សៀសៀរី បាន​មាន​ប្រសាសន៍ថា “ក្រៅពី​ការ​ជំរុញ​ជាសាធារណៈ​ និង​ជា​ លក្ខណៈ​ឯកជន​ ឥទ្ធិពល​ដ៏ធំ​របស់​​​​សហ​​​រដ្ឋ​​​អាមេរិក​ និង​សហភាព​អឺរ៉ុប​ គឺការ​កាត់​ផ្តាច់​​​ជំនួយ​បរទេស​។ នោះគឺជាបៀដែល​សហ​​​រដ្ឋ​​​អាមេរិក​ និង​ សហភាពអឺរ៉ុប​មិនចង់​លេង​ទេ​ លុះត្រា​តែ​ពួក​គេ​ជឿថា ការ​កាត់​ផ្តាច់​ជំនួយ​ ​​​នឹង​ធ្វើ​ឲ្យមាន​ការ​ស៊ើបអង្កេត​ហ្មត់ចត់​បានលឿន​ និង​អាច​នាំឲ្យមាន​ការ ​ធ្វើ​សម្ប​ទាន​ដ៏សំខាន់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ ការ​បោះឆ្នោត​ឡើង​វិញ ដែល​អាចនាំ​ឲ្យ​​​មាន​​​​ការ​ផ្លាស់​ប្តូរ​អំណាច”។

លោក​បាន​បន្ថែម​ថា  “ប្រសិន​បើ​ [ ប្រទេស​​ផ្តល់​ជំនួយ​] រំពឹង​ថាការ​កាត់​ផ្តាច់​ជំនួយ​គ្រាន់​តែ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ដល់​អ្នក​ដឹកនាំ​ បច្ចុប្បន្ន​ ហើយ​មិន​ធ្វើ​ឲ្យមាន​សម្បទាន​ពេញ​លេញ​នោះ​ ពួកគេ​ទំនង​ជាដឹងថា  យុទ្ធសាស្ត្រ​បែប​នេះ​មិន​សូវ​ជាល្អ​ប៉ុន្មាន​​ទេ​។ សម្ពាធ​ពី​អន្តរ​​​ជាតិ​អាច​នាំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មែន​ ប៉ុន្តែ វា​ហាក់​ដូចជាមិន​គ្រប់​ គ្រាន់​ទេ​”។

សូមអានព័ត៌មានលម្អិតក្នុងគេហទំព័រខាងក្រោម

No comments:

Post a Comment