Translate

Sunday, August 18, 2013

ឥណ្ឌា​បង្ហាញ​វត្តមាន​នាវា​ផ្ទុក​យន្តហោះ​តម្លៃ ៥ ពាន់​លាន​ដុល្លារ​



ឥណ្ឌា​បង្ហាញ​វត្តមាន​នាវា​ផ្ទុក​យន្តហោះ​តម្លៃ ៥ ពាន់​លាន​ដុល្លារ​


វាលឥន្ទ្រិយ ថ្ងៃទី 13 August, 2013

ឥណ្ឌា​បានដាក់​បង្ហាញ​នាវា​ផ្ទុក​យន្តហោះ ផលិត​ដោយ​ខ្លួនឯង​លើកដំបូង ដែល​យឺត​ជាង​គំរោង​ដល់​ទៅ ២ ឆ្នាំ​ឯណោះ ។​ ​​តាម AFP នាវា​ផ្ទុក​យន្តហោះ INS Vikrant មាន​ទម្ងន់​ផ្ទុក ៤០.០០០ តោន នឹង​ត្រូវបាន​ទម្លាក់​ចុះ​ទឹកនៅ​ទីក្រុង​កំពុងផែ​ភាគខាងត្បូង Cochin ដែលមាន​ស្តង់ដា​ថ្មី​មួយ​ទាំងស្រុង អំពី​ទម្រង់ និង​សមត្ថភាព ។​

ក្រោយពេល​សម្រេចការ​បំពាក់​បរិក្ខា និង​រត់​សាកល្បង នាវា​នេះ​នឹង​ចូល​បម្រើ​ក្នុង​ក្របខណ្ឌ​យោធា​ជើង​ទឹក​ឥណ្ឌា នៅ​ឆ្នាំ​២០១៨ ។ តម្លៃ​ប៉ាន់ស្មាន​របស់​វា គឺ ៥ ពាន់​លាន​ដុល្លារ ហើយនឹង​ប្រតិ​ប​តិ្ត​ការរួម​លើ​ផ្ទៃសមុទ្រ ជាមួយ​នាវា​ផ្ទុក​យន្តហោះ​សេនា​នាវិក Gorshkov ដែល​ឥណ្ឌា​បាន​ទិញ​មកពី​រុស្ស៊ី ហើយ​ដាក់ឈ្មោះថា INS Vikramaditya ។​

បច្ចុប្បន្ន ក្រុង​ញី​វ​ដេលី មាន​នាវា​ផ្ទុក​យន្តហោះ​វ័យ ៦០ ឆ្នាំ ដែល​ទិញ​ពី​អង់គ្លេស កាលពី​ឆ្នាំ​១៩៨៧ ត្រូវបាន​ប្តូរ​មក​ឈ្មោះ INS Viraat

No comments:

Post a Comment