អង្គការសហប្រជាជាតិ បដិសេធសំណើរបស់លោក
សម រង្ស៊ី
CEN 16-08-2013: មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
បាននិយាយថា អង្គការសហប្រជាជាតិ បាននិយាយថា ទាល់តែមានការស្នើសុំអំពីគណបក្សនយោបាយទាំងពីរ
ទើបអង្គការសហប្រជាជាតិ អាចឆ្លើយតបបានចំពោះសំណើដែលចង់អោយសហប្រជាជាតិ បញ្ជូនមនុស្សមកចូលរួមដោះស្រាយ
ភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយនៅរសៀលថ្ងៃទី១៦
ខែសីហាថា ទាល់តែមមានការស្នើសុំពីរគណបក្សទាំងពីរ ទើបសហប្រជាជាតិធ្វើការឆ្លើយតប។
ការឆ្លើយតបបែបនេះមានន័យថា ការស្នើសុំរបស់លោក សម រង្ស៊ី ដែលបានសរសេរលិខិតទៅកាន់លោក បាន គីមួន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបញ្ជូនអ្នកសង្កេតការណ៍នោះ គឺមិនទទួលជោគជ័យឡើយ។ អង្គការសហប្រជាជាតិ នឹងមិនលូកដៃនៅក្នុងជម្លោះបោះឆ្នោតនេះឡើយ បើសិនជាគ្មានការព្រមព្រៀងពីគណបក្សទាំងពីរធ្វើការស្នើសុំរួមគ្នា ទេនោះ។
នៅពេលជួបអ្នកគាំទ្រនៅថ្ងៃនេះ លោក សម រង្ស៊ី បាននិយាយថា លោកក៏បានជួបមន្ត្រីសហប្រជាជាតិផងដែរ នៅក្នុងពេលលោកនៅអាមេរិក។ ប៉ុន្តែលោកមិនបាននិយាយលម្អិតឡើយ អំពីលទ្ធផលនៃជំនួបនោះ។
ការបដិសេធរបស់សហប្រជាជាតិ នឹងតម្រូវអោយគណបក្សនយោបាយទាំងពីរ ត្រូវដោះស្រាយបញ្ហាបោះឆ្នោតតាមរយៈការចរចារវាងគ្នានិងគ្នា ដើម្បីរកច្រកចេញ៕

No comments:
Post a Comment