Translate

Tuesday, August 20, 2013

ចិន​ផ្តល់ជំនួយ​ម៉ាស៊ីន​ស្កែន​កុងតែន័រ​ចំនួន​៤​គ្រឿង តម្លៃ​ជាង​១៣​លាន​ដុល្លារ ដល់​កម្ពុជា​​ ដោយ​ ថុល ស្រីលក្ខណ៍​



ចិន​ផ្តល់ជំនួយ​ម៉ាស៊ីន​ស្កែន​កុងតែន័រ​ចំនួន​៤​គ្រឿង តម្លៃ​ជាង​១៣​លាន​ដុល្លារ ដល់​កម្ពុជា​​

VOD 20-08-2013: ​រដ្ឋាភិបាល​ប្រទេស​ចិន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ផ្តល់​ជំនួយ​ឥត​សំណង​​ជា​​ម៉ាស៊ីន​​ស្កែន​​កុង​តែ​ន័រ​​ចំនួន​​៤​​គ្រឿង ​​ដល់​​​កម្ពុជា ដើម្បី​ជួយ​កាត់បន្ថយ​រយៈ​ពេល​​នៃ​ការត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​ព្រំដែន​ ។
ក្នុង​ពិធី​ប្រគល់​ទទួល​ម៉ាស៊ីន​ស្កែន​ចំនួន​៤​គ្រឿង​​ក្នុង​​ទឹក​ ប្រាក់ ១៣.៨០​លាន​​ដុល្លា​រអាមេរិក នៅ​ក្រសួង​សេដ្ឋកិច្ច​នា​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈ​ន់  ថ្លែង​ថា នេះ​ជា​លើក​ទី​៣ ហើយ​ដែល​រដ្ឋាភិបាល​​ចិន បាន​ផ្តល់​ជំនួយ​​ជា​ម៉ាស៊ីន​ស្កែន​ប្រភេទ​នេះ​។ លោក​ថា ម៉ាស៊ីន​​ស្កែន​​នេះ នឹង​​ជួយ​​កាត់​បន្ថយ​​រយៈ​ពេល​​នៃ​​ការ​ត្រួត​ពិនិត្យ​​ទំនិញ​​កាន់​តែ​ ឆាប់រហ័ស​។​
ចាប់តាំងពី​ឆ្នាំ​២០០៦ ​រហូតមកដល់​ឆ្នាំ​២០១៣​នេះ ចិន​បាន​ផ្តល់​ជំនួយឥតសំណង​ជា​ម៉ាស៊ីន​ស្កែន ចំនួន​២២​គ្រឿង ក្នុងនោះ ម៉ាស៊ីន​ស្កែន​កុងតែន័រ​ចំនួន​​៨​គ្រឿង ម៉ាស៊ីន​ស្កែន​​សម្ភារៈ​​ផ្ទាល់​ខ្លួន​​ខ្នាត​​ធំ និង​ខ្នាត​តូច ចំនួន​៧​គ្រឿង និង​​ម៉ាស៊ីន​ស្កែន​​លើ​ខ្លួន​មនុស្ស​ចំនួន​៧​គ្រឿង​។
រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ខាង​មុខ​នេះ ដែល​​ជា​​ថ្ងៃ​​ខួប​​អនុស្សាវរីយ៍​​លើក​​ទី​​៥៥ ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត រវាង​កម្ពុជា​-​ចិន​។​

​សេចក្តី​ជូន​ព័ត៌មាន​បន្តថា អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ លោក វ៉ាង យី នឹង​ជួប​សំណេះសំណាល​ជាមួយ​ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ជួបពិភាក្សា​ជាមួយ​សហ​ភាគី​របស់​លោក គឺ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​៕

No comments:

Post a Comment