Translate

Tuesday, August 20, 2013

ទស្សនៈនិយមកណ្តាលមានតម្លៃក្នុងការកាត់បន្ថយ កម្តៅនយោបាយ



ទស្សនៈនិយមកណ្តាលមានតម្លៃក្នុងការកាត់បន្ថយ
កម្តៅនយោបាយ
RFI ខេមរភាសា៖ ដូច្នេះ ​ដោយ​តម្កល់​ភាព​សុខដុមរមនា​​របស់​សង្គម​​ខ្មែរ​ជា​ធំ​ ការកាត់​បន្ថយ​ភាព​ជ្រុល​និយ​ម​ខ្លះ​ ហើយ​ងាក​មក​ប្រកាន់​​ផ្លូវ​កណ្តាល​វិញ​​ត្រូ​វ​គេ​​មើល​​ឃើញ​​​ថាជា​​ ការចាំបាច់។ កាត់បន្ថយភាព​ជ្រុលនិយមមានន័យថា អ្នកនយោបាយ​​ត្រូវ​ចេះ​ទទួល​​យក​​វប្បធម៌​ពហុគំនិត​ជាចាំ​បាច់​ពោល​គឺ​​​ ត្រូវ​​ទទួល​យក​​ម​តិ​​រិះគន់​​តាម​បែប​​ត្រជាក់​​ពី​​គ្នា​​ទៅ​​វិញ​​ទៅ​ មក។
 
រីឯ​អ្នកបោះឆ្នោត​វិញ​ក៏​គួរ​​ផ្លាស់​ប្តូរ​​ទស្សនៈ​​ថ្មី​ដោយបែរមក​​ផ្តល់ ​​តម្លៃ​​ទៅ​លើភាព​ប៉ិន​ប្រសប់​​ក្នុង​​ការ​​សម្រប​​សម្រួល ​ឬ​ចេះ​បត់បែន​តាម​សភាពការណ៍​របស់អ្នកនយោបាយជាជាង​ឲ្យ​​តម្លៃ​​​ទៅ​​លើ​ជំហរ ​រឹ​ង​កំព្រឹស ​​ដាច់ខាត និងខ្វះភាពទន់ភ្លន់របស់មេគណបក្សដែលខ្លួនគាំទ្រ។ នេះជា​ពេល​វេលាដែល​ អ្នកគាំទ្រគណបក្សនីមួយៗត្រូវជួយទប់អ្នកនយោបាយកុំឲ្យដើរលើគន្លង​ជ្រុល​និយម​ ដ៏គ្រោះថ្នាក់តទៅទៀត​៕




                                   


                                    

No comments:

Post a Comment