Translate

Saturday, August 31, 2013

Acer បា​ន​ចាប់​ផ្តើម​​​​​ចាប់​យក​ទី​ផ្សារ IT ក​ម្ពុជា​



Acer បា​ន​ចាប់​ផ្តើម​​​​​ចាប់​យក​ទី​ផ្សារ IT ក​ម្ពុជា​


ភ្នំពេញប៉ុស្តិ៍ ៣០-០៨-២០១៣

ភ្នំពេញៈ​ ក្រុម​ហ៊ុន​ Acer ​Computer ​Co Ltd​ ក្រុម​ហ៊ុន​ ឆាយ​ហុក​កុំព្យូទ័រ​ (CHC) ​និង ​PTC ​កុំព្យូទ័រ​ បាន​សហ​ការ​គ្នា​​ក្នុង​​​ការ​ចាប់​​យក​ទី​ផ្សារ​ IT នៅ​ប្រទេស​​កម្ពុជា​។ សេច​ក្តី​ប្រកាស​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន ​CHC និង ​PTC​ នឹង​​​ដើរ​តួ​ជា​​​អ្នក​ចែក​ចាយ​ជា​​ផ្លូវ​ការ​សម្រាប់​ក្រុម​ហ៊ុន​ Acer Computer ​Co Ltd

ភាព​​ជា​ដៃ​គូនេះ​ ​នឹង​នាំ​​ឲ្យ​ក្រុម​ហ៊ុន​ទាំង​ពីរ​កាន់​តែ​ទទួល​បាន​ជោគ​ជ័យ​ឈាន​មុខ​គេ​លើការ​លក់​ផលិត​ផល​ IT ​នៅ​កម្ពុជា​។

លោក ​Alan ​Chiang​ នាយក​រង​​​ក្រុម​ហ៊ុន​ Acer​ Computer ​Co Ltd ​ឲ្យ​ដឹង​ថា​៖ «​យើង​មាន​មោទ​​ន​​​ភាព​​ក្នុង​ការ​ប្រកាស​អំពី​ការ​​សហ​ការ​​របស់​ខ្លួន​​ ជា​មួយ​ក្រុម​​ហ៊ុន​ CHC​ និង​ PTC​ ដើម្បី​​ការ​​ចែកច​ាយ​​​នៅ​​ក​ម្ពុជា​​។ ​គោល​ដៅ​ជា​ចម្បង​គឺ​ដើម្បី​​​ពង្រឹង​​និង​ពង្រីក​​បណ្ដាញ​​ចែក​ចាយ​​ដែល​ មាន​​អ្នក​ចែកចាយ​​​និង​​លក់​បន្ត​​ដ៏​ល្អ​សម្រាប់​​ក្រុម​ហ៊ុន​Acer​»

លោក ហុក លន់​ នាយក​​គ្រប់​គ្រង​ក្រុម​ហ៊ុន​​ ឆាយ ហុក បាន​មាន​​ប្រសាសន៍​ថា​៖ «​ក្រុម​ហ៊ុន ឆាយ ហុករីក​រាយ​ក្នុង​​ការ​​ចូលរួម​​ចំណែក​ទី​ផ្សារ ​ITនៅ​កម្ពុជា​។ ​ថ្ងៃ​នេះ​​ជា​ការ​បញ្ជាក់​គោល​ជំហរ​ដ៏​ជោគ​ជ័យ​ថ្មី​មួយ​ទៀត​សម្រាប់​ Acer ​និង​ដៃ​គូរ​បស់​ខ្លួន​។ ​

លោក​បន្តថា ចា​ប់​តាំង​ពី​ទី​ផ្សារ​​ IT​​ នៅ​កម្ពុជា​​​បាន​​បើកចំហដោយ​មាន​ដៃ​គូ​ប្រកួត​​ប្រជែង​ជា​ច្រើន​​មក​​យើង​ បាន​ស្ថិ​ត​​លើ​​វិថី​ដ៏​ត្រឹម​ត្រូវ​​ដោ​យ​​​ផ្ដល់​សារៈសំខាន់​ទៅ​លើ​ បណ្ដាញ​ចែក​ចាយ​ដ៏​ល្អ​។

លោក​ ហុក លន់ ​​​​បន្ត​​ថា ​អ្នក​​លក់​រាយ​​បន្ត​នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​ជា​មួយ​​​ ការ​ផ្គត់​ផ្គង់​​ផលិត​ផល​ដ៏​ពេញ​​​លេញ​​មួយ៕

No comments:

Post a Comment