Translate

Thursday, August 22, 2013

អ្នក​​អភិរក្សនិយម​ គួរ​​ប្តូរ​​ប្រធានបទ​រិះគន់​អ្នកសិល្បៈ



អ្នក​​អភិរក្សនិយម​ គួរ​​ប្តូរ​​ប្រធានបទ​រិះគន់​អ្នកសិល្បៈ
   
RFI Khmer 22-08-2013

ក្រុមអ្នកតាមដាន​សង្គម​កម្ពុជា មិន​បដិសេធ​ចំពោះ​វត្តមាន​នៃ​ក្រុម​អ្នក​អភិរក្ស​នោះទេ។ ការអភិរក្ស​ត្រូវតែមាន​នៅក្នុង​ប្រទេសមួយ ដើម្បី​ការថែរក្សា​អត្តសញ្ញាណ ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រទេស​នោះ។ តែ​ថា គេ​ក៏​មិនអាច​រស់​នៅតែ​ជាមួយ ប្រពៃណី​ទំនៀម​ទំលាប់​បុរាណ​នោះដែរ។ អ្នក​អភិរក្សនិយម គួរតែ​សាកល្បង​បើកចំហរ​គំនិត​អោយ​ទូលាយ​ជាង​នេះ ដើម្បី​ផ្តល់ឱកាស​អោយ​សិល្បករ សិល្បការិនី​អាចមាន​លទ្ធភាព​បង្កើត​អ្វីដែល​ថ្មី។
 

តាមពិតទៅ ប្រសិនបើ គេ​ចង់​ប្រកាន់​ជំហរ​អភិរក្ស គេ​ក៏​គួរ​ប្តូរ​ប្រធានបទ​នៃ​ការរិះគន់ ដែល​គួរតែ​ចាកចេញ​ឆ្ងាយ​ពី​ការតុបតែង​ខ្លួន​របស់​ក្រុម​សិល្បករ សិល្បការិនី និង​មានតម្លៃ​ជាង​នេះ។ ហេតុអ្វី​បានជា​គេ​មិន​រិះគន់​លក្ខខណ្ឌ​ដ៏ទាបៗ ដែល​អនុញ្ញាតអោយ​បុគ្គល​នានា​អាច​ក្លាយជា​អ្នកសិល្បៈ​បាន​យ៉ាង​ស្រួល​នោះ? ហេតុអ្វី​គេ​មិន​រិះគន់ថា សិល្បករ សិល្បការិនី​ដែលជា​បុគ្គល​សាធារណៈ និង​ជា​គំរូ​មួយ​នោះ គួរតែមាន​ចំណេះដឹង​ខ្ពស់​សមល្មម​មួយ?
 

យ៉ាងណាក៏ដោយ ប្រសិនបើ​ក្រុម​អ្នក​អភិរក្ស​ទទួលស្គាល់​ការវិវត្ត​នៃ​សង្គម​នោះ គេ​ក៏​មិនអាច​យក​ប្រពៃណី​ទំនៀម​ទំលាប់​ដែលមាន​តម្លៃ​នៅក្នុង​សម័យ​អតីត​ កាលនោះ មក​ធ្វើជា​មូលដ្ឋាន​នៃ​ការរិះគន់​ទៅលើ​ទិដ្ឋភាព​នៃ​សិល្បៈ​សម័យ​បច្ចុប្បន្ន ​នោះទេ។ ពីព្រោះ មិនមែន​អោយតែ​អ្វីដែល​មិន​ដូច​ពី​ដើម គឺជា​កំហុស​នោះឡើយ៕ 


ព័ត៌មានអម្អិតមាននៅក្នុងគេហទំព័រខាងក្រោម

No comments:

Post a Comment