ឯកជនស្នើឲ្យធ្វើវិសោធនកម្មច្បាប់សារពើពន្ធ
ភ្នំពេញប៉ុស្តិ៍ ១៦-០៨-២០១៣៖
វិស័យឯកជនបានស្នើឲ្យរាជរដ្ឋាភិបាលធ្វើ វិសោធនកម្មច្បាប់សារពើពន្ធដ៏ចំណាស់របស់កម្ពុជាដើម្បីដើរឲ្យទាន់ សភាពការណ៍ដែលពួកគេជឿថានឹងជួយការវិនិយោគនៅកម្ពុជាកាន់តែមាន ភាពប្រកួតប្រជែងមុននឹងសហគមន៍សេដ្ឋកិច្ចអាស៊ានឈានមកដល់នៅឆ្នាំ ២០១៥។
ការលើកឡើងនេះបានធ្វើឡើងក្នុងជំនួបដ៏កម្រមួយកាលពីថ្ងៃ ម្សិលមិញ
ដែលមានអ្នកជំនួញជាង ១០០
នាក់មកពីវិស័យឯកជនដឹកនាំដោយលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាជាមួយលោក
គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក គិត ម៉េង
បានហៅច្បាប់ស្តីពីសារពើពន្ធនោះថា បានអនុម័តជាង ១០ ឆ្នាំកន្លងមកនៅកម្ពុជា ហើយវាមិនស៊ីគ្នាទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះទេ។
លោកថ្លែងថា៖ «សូមឲ្យខ្ញុំប្រាប់ឯកឧត្តមថា ច្បាប់នេះបានបង្កើតឡើង
១៥ ឆ្នាំកន្លងមកហើយតាមដែលខ្ញុំដឹង
ហើយច្បាប់នេះធ្វើឡើងតម្រូវទៅនឹងស្ថានភាពពេលនោះ។
តែនេះ គឺឆ្នាំ ២០១៣
យើងនៅតែប្រើច្បាប់នេះដើម្បីអនុវត្តដដែលៗ!»។ លោកបន្តថា
រយៈពេលនៅសល់តែមួយឆ្នាំកន្លះទៀតប៉ុណ្ណោះ កម្ពុជាកំពុងត្រៀមខ្លួនឈានជើងចូលក្នុងសហគមន៍សេដ្ឋកិច្ច
អាស៊ាន ដូចនេះ អ្នកវិនិយោគត្រូវការធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមានភាពប្រកួត ប្រជែងដោយធ្វើឲ្យតម្លៃប្រតិបត្តិការចុះថោក។
សភា
ពាណិជ្ជកម្មកម្ពុជាក៏បានស្នើឲ្យបន្ទាបអាករលើតម្លៃបន្ថែម (VAT) ពី ១០ ភាគរយ
មកនៅត្រឹម ៧ ភាគរយដូចនៅប្រទេសសមាជិកអាស៊ានផ្សេងទៀតមានថៃជាដើម។
រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ស្តីពីសារពើពន្ធកាលពី
១៩៩៧ ។ តែ លោក
គង់ វិបុល លើកឡើងថា ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មម្តងនៅឆ្នាំ ២០០៣។
ប៉ុន្តែ លោកថ្លែងថា នឹងលើកគំនិតនេះឡើងទៅមន្រ្តីថ្នាក់ខ្ពស់ដើម្បីធ្វើការសម្រេច ចិត្តក្នុងការធ្វើកំណែទម្រង់។លោកបន្តថា៖ «ខ្ញុំនឹងយកសំណើនេះជូនទៅថ្នាក់លើដែលសហគមន៍ពាណិជ្ជកម្មបានស្នើ ឡើងក្នុងពេលនេះ»។
VAT ជាពន្ធដែលអតិថិជនបង់ទៅឲ្យរដ្ឋាភិបាលតាមរយៈការប្រើប្រាស់
ឬទទួលសេវាពីក្រុមហ៊ុន។
លោក គង់ វិបុល បានលើកឡើងថា រដ្ឋាភិបាលចាំបាច់ត្រូវប្រមូលពន្ធឲ្យមានប្រសិទ្ធភាពពឹងលើកំណើន សេដ្ឋកិច្ច ដូច្នេះវាអាចមានការពិបាកក្នុងការបញ្ចុះឲ្យទាបក្នុងអំឡុងកំណើន សេដ្ឋកិច្ចកម្ពុជា។
ទោះបីយ៉ាងនេះក្តី លោក គិត ម៉េង
បានលើកឧទាហរណ៍នៅ ហុងកុង
ដែលរដ្ឋាភិបាលយកពន្ធតិច តែការប្រមូលពន្ធមានប្រសិទ្ធភាព។ លោកបន្តថា៖
«ពេលយកពន្ធតិច
[រាជរដ្ឋាភិបាល] ប្រមូលបានច្រើនតែបើយកពន្ធច្រើន
[ឈ្មួញ] គេចមិនបង់ពន្ធច្រើន»៕
No comments:
Post a Comment