Translate

Monday, August 26, 2013

ការ​នាំ​ចេញ​សរុប​កើន​ឡើង​ជាង​២០%



ការ​នាំ​ចេញ​សរុប​កើន​ឡើង​ជាង​២០%

ភ្នំពេញប៉ុស្តិ៍ ២៦-០៨-២០១៣

ភ្នំពេញៈ ការនាំ​ចេញ​សរុប​របស់​កម្ពុជា​បាន​កើន​ឡើង​ ជាង​ ២០ ភាគរយ​នៅ​ឆមាស​ទី១ ឆ្នាំ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ អ្នកជំនាញ និង​សេដ្ឋវិទូ​បាន​និយាយ​ថា ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​តាម​បណ្ដា​ប្រទេស​នាំ​ចេញ​ជា​មូល​ហេតុ​ ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ស្ទុះ​ឡើង។

តាមទិន្នន័យ​ផ្លូវ​ការ​បាន​មក​ពី​​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​សប្ដាហ៍​ មុន​បង្ហាញ​ថា ការ​នាំ​ចេញ​សរុប​ក្នុង​​រយៈពេល​នេះ​មាន​តម្លៃ​ជាង​ ៣​ពាន់​លាន ដុល្លារ​កើន​ឡើង​ជាង ​២៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី ឆ្នាំ​មុន ខណៈ​ការ​​នាំ​ចូល​សរុប​​មាន​តម្លៃ​ ,៥ ពាន់​លាន​ដុល្លារ

លោក Suzuki Hiroshi ប្រធានសេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយ​ថា កម្ពុជា​នៅ​តែ​ទទួល​បាន​កំណើន​នៃ​ការ​នាំ​ចេញ​ឆ្ពោះ​ទៅ​បណ្ដា​ប្រទេស នាំ​ចេញ​សំខាន់ៗ​របស់​ខ្លួន ​អាមេរិក និង​សហភាព​អឺរ៉ុប) ដោយសារ​ការ​កែ​លម្អ​សេដ្ឋកិច្ច​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ព្រម​ទាំង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង តំបន់​ដូចជា​ប្រទេស​ជប៉ុន។

លោកបន្តថា៖ «ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ប្រសើរ​នៅ​អាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន ការ​នាំ​ចេញ​របស់​កម្ពុជា​ហាក់​ដូចជា​ទទួល​បាន​កំណើន​ដ៏ល្អ​ឥត​ឈប់​ឈរ​នៅ​ ពេល​នេះ។ សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា ដូចជា​សម្លៀក​បំពាក់ ស្បែក​ជើង ស្ថានភាព​សេដ្ឋកិច្ច​ដ៏ល្អ​ទាំង​នេះ​ស្ថិត​ក្នុង​ទិសដៅ​នាំចេញ ​ដ៏​សំខាន់​គឺ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​ខ្លាំង»

លោក Grant Knuckey អគ្គនាយកធនាគារ ANZ Royal បាន​ថ្លែងថា៖ «តួរ​លេខ​នាំ​ចេញ​គឺ​ស្រប​គ្នា​ជាមួយ​នឹង​ការ​ព្យាករ ហើយ​ខ្ញុំ​គិត​ថា វា​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​ឥត​ឈប់ឈរ​ខាង​គុណ​ភាព និង​​ផលិត​ផល​កែ​ច្នៃ​កាន់​​តែ​ខ្ពស់ ដែល​ទាក់ទង​នឹង​​ការ​​នាំ​ចេញ​របស់​កម្ពុជា​នៅ​ក្នុង​អតីតកាល»

តាមទិន្ន​ន័យ​នេះ​ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​សរុប​បាន​កើន​ឡើង​ជិត​ ២០​ភាគរយ​រហូត​ដល់ ២,៥ ពាន់ លាន​ដុល្លារ ហើយ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​មាន​តម្លៃ​ ២៩៣ លាន​ដុល្លារ​កើន​ជិត ៤០ភាគរយ។

លោក Grant Knuckey បានបន្តថា ការ​កើន​ឡើង​របស់​វិស័យ​កាត់​ដេរ​គឺ​កំពុង​ឆ្លើយតប​នឹង​កំណើន​នៅ​​ក្នុង ​សេដ្ឋកិច្ច​អាមេរិក ប៉ុន្តែ​លោក​និយាយ​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​មាន​តិច​តួច នៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​នេះ។

លោក​បន្ត​ថា៖ «ដូច​ដែល​ខ្ញុំ​គិត​ទុក​និន្នាការ​កំណើន​ផលិត​ផល​កសិកម្ម​នៅ​ដដែល»

លោក Suzuki Hiroshi  បានថ្លែង​ថា ការ​ធ្វើ​ពិពិធកម្ម​ផលិត​ផល​ថ្មីៗ​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល កំពុង​ស្ថិត​នៅ​ក្នុង​សញ្ញា​ដ៏​ល្អ​មួយ។

លោក​បន្ត​ថា៖ «ការ​នាំ​ចេញ​គ្រឿង​បន្លាស់​ដែល​ផលិត​ដោយ​រោងចក្រ​ជប៉ុន​នៅ កម្ពុជា​ហាក់​ដូចជា​មាន​ការ​កើនឡើង។ នេះ​គឺជា​ភ័ស្ដុតាង​ដ៏​ជាក់​ច្បាស់​មួយ​ដែល​បញ្ជាក់​ពី​ជោគ​ជ័យ​នៃ គោល​នយោបាយ​រដ្ឋាភិបាល​ក្នុង​ការ​អញ្ជើញ​ការ​វិនិយោគ​ផ្ទាល់ ពី​បរទេស​ពិសេស​ឧស្សាហកម្ម​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​មក​ពី​ប្រទេស​ជប៉ុន។

 ការ​ធ្វើ​ពិពិធកម្ម​ការ​នាំ​ចេញ​របស់​កម្ពុជា​​ក្នុង​ចំណោម​ផលិតផល​ នាំចេញ (ពី​វិស័យ​កាត់ដេរ​រហូត​ដល់​គ្រឿង​បន្លាស់) និង​​ទិសដៅ​​នាំ​ចេញ​(​អាមេរិក អឺរ៉ុប ជប៉ុន និង​អាស៊ាន) ពេល​នេះ​កំពុង​ទទួល​បាន​ជោគជ័យ​ដោយ​ពឹង​លើ​កំណើន FDI»

No comments:

Post a Comment