Translate

Monday, August 26, 2013

រដ្ឋមន្ត្រី​ថៃ​បដិសេធ​សេចក្តី​​រាយការណ៍​របស់ BBC - Bangkokpost

រដ្ឋមន្ត្រី​ថៃ​បដិសេធ​សេចក្តី​​រាយការណ៍​របស់ BBC


ភ្នំពេញប៉ុស្តិ៍ ២៦-០៨-២០១៣

ក្រុង​បាងកកៈ លោក Kittiratt NaRanong រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ថៃ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា សេដ្ឋកិច្ច​របស់​ថៃ​នៅ​តែ​រឹង​មាំ និង​មិន​ស្ថិត​នៅ​ក្នុង​ការ​ដើរ​ថយ​ក្រោយ​​នៃ​សេដ្ឋកិច្ច​នោះ​ទេ។ 

លោក​បា​ន​ថ្លែង​ថា សេដ្ឋកិច្ច​ថៃ​នៅ​តែ​មាន​លទ្ធភាព​សម្រេច​បាន​កំណើន​ខ្ពស់​នៅ​ឆមាស​ទី​ពីរ​​ ក្នុង​ឆ្នាំ​នេះ ទោះបីការ​ចំណាយ​របស់​រដ្ឋាភិបាល​កើន​ឡើង​។​

លោក Kittiratt បាន​ឆ្លើយ​តប​ទៅនឹង​សេចក្តី​រាយការណ៍​របស់​សារ​ព័ត៌មាន BBC ដែល​ថា ប្រទេស​​ថៃ​បាន​ធ្លាក់​ចូល​ក្នុងការ​ដើរ​ថយ​ក្រោយ​នៃ​​សេដ្ឋកិច្ច​។ សារ​ព័ត៌មាន BBC គ្រាន់​តែ​បាន​លើក​ឡើង​ជាថ្មី​អំពី​​ការ​ពិត​ដែល​សារ​ព័ត៌មាន​របស់​ថៃ បាន​រាយ​ការណ៍ នា​ពេល​​ថ្មីៗ​​នេះ។ ​ 

ថ្លែង​នៅ​ក្នុង​កម្ម​វិធី​មួយ​ដែល​មាន​ចំណង​ជើង​ថា ​«​រដ្ឋាភិបាល​របស់​លោក​ស្រី យីង​ឡាក់​ ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ថៃ» នៅ​ស្ថានីយទូរទស្សន៍ NBT លោក Kittiratt បន្ត​​ថា សារ​ព័ត៌​មាន BBC បាន​សន្និ​ដ្ឋាន​បែប​នេះ​​ដោយ​ប្រៀប​ធៀប​តួលេខ​កំណើន​សេដ្ឋកិច្ច​នៅ​ឆមាស​ទី ​មួយ និង​ឆមាស​ទីពីរ​ក្នុង​ឆ្នាំនេះ។ 

សេដ្ឋ​វិទូ​ភាគ​ច្រើន​ឲ្យ​និយម​ន័យ​​ពាក្យ ការ​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​ថា​ជា​​​ការ​ធ្លាក់​ចុះ​នៃ​កំណើន​ ផ.ស.ស​​ ក្នុង​រយៈ​ពេល​ពីរ​ត្រីមាស​ជាប់​គ្នា។ ក្នុង​ករណី​នោះ​​ ប្រទេស​ថៃ​មាន​ស្ថានភាព​ត្រូវ​គ្នា​នឹង​និយមន័យ​នេះ។ 

កំណើន ផ.ស.ស នៅ​ត្រីមាស​ទី​ពីរ​​​ធ្លាក់ចុះ ០,៥​ភាគ​រយ ធៀប​នឹង​ត្រីមាស​ទីមួយដែល​​បាន​ធ្លាក់​ចុះ​ ១,៧​ ភាគ​រយ​ ធៀប​នឹង​​ត្រីមាស​ទីបួន​​កាល​ពីឆ្នាំមុន​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី សេដ្ឋកិច្ច​ប្រទេស​​ថៃ​នៅ​តែ​កើន​ឡើង​ធៀប​នឹង​​ឆ្នាំមុន។ នេះ​បើយោង​តាម​ទិន្នន័យ​ផ្លូវ​ការ​ដែល​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​ សេដ្ឋកិច្ច និង​សង្គម​​កិច្ច​របស់​​​ថៃ​ បាន​ចេញ​ផ្សាយ​​កាល​ពីថ្ងៃ​ចន្ទ​​សប្តាហ៍​​មុន៕ 

No comments:

Post a Comment