Translate

Friday, August 16, 2013

កំណើន​សេដ្ឋកិច្ច​ដ៏​យឺត​របស់​ឥណ្ឌា​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ



កំណើន​សេដ្ឋកិច្ច​ដ៏​យឺត​របស់​ឥណ្ឌា​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ

ភ្នំពេញប៉ុស្តិ៍​ ១៦-០៨-២០១៣៖ លោក​នាយរដ្ឋ​មន្រ្តី ម៉ាន់ម៉ូហាន់ ស៊ីង បាន​ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​យឺត​របស់​ឥណ្ឌា​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​សារ​តែ​រដ្ឋា​ភិបាល​ជំរុញ​បញ្ហា​ដែល​ធ្វើ​ឲ្យ​គម្រោង​ជា​ច្រើន​បាន​ជាប់ ​គាំង បន្ធូរ​បន្ថយ​ច្បាប់​គ្រប់​គ្រង​ជន​បរទេស ហើយ​ចាប់​ផ្ដើម​បន្ត​ការងារ​កំពង់ផែ និង​ខ្សែ​ផ្លូវ​រថភ្លើង​ថ្មីៗ។

លោក ស៊ីង ថ្លែង​នៅ​ទីក្រុង​ញូវដែលី កាល​ពី​ម្សិល​មិញ​នៅ​ក្នុង​សុន្ទរកថា​រំឭក​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​បាន ​បញ្ចប់​ការ​គ្រប់​គ្រង​ក្រោម​អាណា​និគម​និយម​ អង់គ្លេស​នៅ​ឆ្នាំ​ ១៩៤៧ ថា៖ «កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​នៅ​ពេល​បច្ចុប្បន្ន ហើយ​យើង​កំពុង​ធ្វើ​ការងារ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​កែ​លម្អ​ស្ថានការណ៍​ នេះ»។ លោក​បន្តថា ការងារ​សាង​សង់​កំពង់ផែ​ពីរ ព្រលាន​យន្តហោះ ៨ គម្រោង​ផ្លូវដែក និង​គម្រោង​របៀង​ឧស្សាហកម្ម​នឹង​ចាប់​ផ្ដើម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ខាង​មុខ​នេះ។

លោក ស៊ីង កំពុង​ស្វែង​រក​ការ​កែ​លម្អ​មុខ​មាត់​របស់​រដ្ឋាភិបាល​របស់​លោក និង​គណបក្ស​កំពុង​កាន់​អំណាច Congress party មុន​ពេល​បោះ​ឆ្នោត​គ្រោង​ធ្វើ​នៅ​ខែ​ឧសភា។ ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ពី​បទ​ពុក​រលួយ ដែល​ជា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង​ការ​កើន​ឡើង​តម្លៃ​ទំនិញ ទាំង​អស់​នេះ​ជា​បន្ទុក​ដ៏​ធ្ងន់​របស់​រដ្ឋការ​លោក។

លោកបាន​ឆ្លើយតប​តាម​រយៈ​ការ​បង្កើត​ច្បាប់​ប្រជា​និយម​ក្នុង​ការ ពង្រីក​ការ​ចែក​អាហារ​មាន​តម្លៃ​ទាប​ដល់​អ្នក​ក្រីក្រ និង​បន្ធូរ​បន្ថយ​ច្បាប់​គ្រប់គ្រង​ជន​បរទេស​ដើម្បី​ធ្វើ​ឲ្យ​របៀប​វារៈ សេដ្ឋកិច្ច​ដែល​ជាប់​គាំង​រស់​ឡើង​វិញ។

លោក​លើក​ឡើង​ថា៖ «នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ យើង​នឹង​មើល​ឃើញ​លទ្ធផល​យ៉ាង​ច្បាស់​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំងអស់​ នេះ​ក្នុង​ការ​បង្កើន​ការ​វិនិយោគ។ កំណើន​របស់​យើង​នឹង​បង្កើន​ល្បឿន ឱកាស​ការងារ​ថ្មីៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ហើយ​និង​មាន​ការ​កែ​លម្អ​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ»

លោក ស៊ីង កំពុង​ប្រឈម​ជា​មួយ​នឹង​ឱនភាព​ពាណិជ្ជកម្ម​ដែល​បន្ថយ​ល្បឿន​ដល់​កំណើន ​សេដ្ឋកិច្ច​និង​អត្រា​អតិផរណា​កំពុង​កើត​ឡើង។ ១១ ខែ​បន្ទាប់​ពី​ឥណ្ឌា​បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​គ្រប់គ្រង​លើ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការ​រឹត​បន្តឹង​លើ​ទីផ្សារ​មូលបត្រ​បំណុល​ដើម្បី​ជំរុញ​ដល់ កំណើន​សេដ្ឋកិច្ច ទិន្នន័យ​សប្ដាហ៍​នេះ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល ឧស្សាហកម្ម និង​ការ​កើន​ឡើង​តម្លៃ។

របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​សីហា​ថា​ ផលិត​ផល​ឧស្សាហកម្ម​បាន​ធ្លាក់​ចុះ ២,២ ភាគរយ​នៅ​ខែ​មិថុនា ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាល​ពី​ឆ្នាំ​មុន ខណៈ​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​បាន​កើន​ឡើង​ ៩,៦៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​នៅ​ខែ​កក្កដា។ អតុល្យភាព​ពាណិជ្ជកម្ម​បាន​រីក​កាន់​តែ​ធំ​រហូត​ដល់​ ៤,៨​ ភាគរយ​ដែល​មិន​ ធ្លាប់​មាន​ពី​មុន​មក​នៃ GDP នៅ​ឆ្នាំ ២០១២-២០១៣៕Bloomberg/PB

No comments:

Post a Comment