Translate

Monday, August 26, 2013

ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​នៅ​អាមេរិក​កើន



ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​នៅ​អាមេរិក​កើន


ភ្នំពេញប៉ុស្តិ៍​  ២៦-០៨-២០១៣

អាមេរិកៈ សេដ្ឋវិទូ​បាន​ឲ្យ​ដឹង​មុន​របាយ​ការណ៍​នៅ​សប្ដាហ៍​នេះ​ថា ការ​ចាយ​វាយ​របស់​អតិថិជន​ទំនង​ជា​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ខែ​ទី៣ ជាប់ៗ​គ្នា កាល​ពី​ខែ​កក្កដា ខណៈ​ការ​កែ​លម្អ​នៅ​ក្នុង​ទីផ្សារ​ផ្ទះ និង​ការងារ​បាន​​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​មួយ​ផ្នែក​ធំ។

ការព្យាករ​ជា​មធ្យម​ក្នុង​ការ​អង្កេត​មួយ​របស់ Bloomberg ​ក្នុង​ចំណោម​សេដ្ឋវិទូ ៥៩ រូប​មុន​តួលេខ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី ៣០ ខែ​សីហា បាន​បង្ហាញ​ថា ការ​ទិញ​ទំនិញ​ និង​សេវា​បាន​កើន​ឡើង ០,៣ ​ភាគរយ​កាល​ពី​ខែ​មុន បន្ទាប់​ពី​ការ​កើន​ឡើង ០,៥ ភាគរយ​កាល​ពី​ខែ​កក្កដា។

របាយការណ៍​ផ្សេង​ទៀត​ទំនង​ជា​បង្ហាញ​ពី​ការ​កើន​ឡើង​ក្នុង​ការ​បញ្ជា​ទិញ ​សម្រាប់​ទំនិញ​ថ្លៃៗ​ផ្សេង​ទៀត​​ ក្រៅ​ពី​ទំនិញ​ដឹក​ជញ្ជូន​ (ដូចជា រថយន្ត​ជា​ដើម)។

កំណើននៃ​​ការ​លក់​ផ្ទះ​ និង​តម្លៃ​នៅ​ឆ្នាំ​នេះ​ ស្រប​ជាមួយ​នឹង​​ការងារ​កាន់​តែ​ច្រើន កំពុង​ជំរុញ​ដល់​ប្រាក់​ចំណូល​នៅ​តាម​​ក្រុម​ហ៊ុន​ជា​ច្រើន​ដូចជា ក្រុមហ៊ុន Home Depot Inc និង​ក្រុមហ៊ុន Lowe’s Cos ខណៈ​ តម្រូវ​ការ​សម្រាប់​របស់​​ប្រើ​ប្រាស់​កើន​ឡើង។ ការ​ចំណាយ​លើ​ទំនិញ​ប្រើ​ប្រាស់​ដែល​មាន​ចំនួន​ប្រហែល ៧០ ភាគរយ​នៃ សេដ្ឋកិច្ច​នេះ នឹង​ជួយ​ឲ្យ​មាន​និរន្តរភាព​ដល់​ការ​ពង្រីក​នៅ​ក្នុង​ផលិត​ផល​រោងចក្រ និង​ទីផ្សារ​​ពិភព​លោក។

លោក Michael Brown សេដ្ឋវិទូ​មួយ​រូប​នៅ​ក្រុមហ៊ុន Wells Fargo Securities LLC រដ្ឋ​ការ៉ូ​លីណា​បាន​ថ្លែង​ថា៖ «យើង​​កំពុង​មើល​ឃើញ​មាន​ឥទ្ធិពល​បន្តិច​បន្តួច​ពី​ទំនិញ​ប្រើ​ប្រាស់ ​និង​លំនៅឋាន។ ជាមួយ​គ្នា​នេះ​ដែរ យើង​កំពុង​ស្ថិត​ក្នុង​បរិយា​កាស​សេដ្ឋកិច្ច​ពិភព​លោក​មិន​ពិត​ប្រាកដ​ មួយ»

តួលេខ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ចុង​សប្ដាហ៍​នេះ​ទំនង​ជា​បាន បង្ហាញ​ពី​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ផងដែរ​ដោយ​កើន​ឡើង​ប្រមាណ​ជា ០,២ ភាគរយ កាល​ពី​ខែ​កក្កដា បន្ទាប់​ពី​​ការ​កើន​ឡើង ០,៣ ភាគរយ​កាល​ពី​ខែ​មុន។

កំណើន​ការងារ​យ៉ាង​រហ័ស​អាច​ជួយ​ជំរុញ​ដល់​កំណើន​ប្រាក់​ឈ្នួល​ចាំ​បាច់​ត្រូវ​ជំរុញ​ដល់​ការ​ទិញ​លំនៅឋាន។

បើយោង​តាម​តួលេខ​របស់​ក្រសួង​ពាណិជ្ជ​កម្មដែល​បាន​បង្ហាញ​កាល​ពី​ខែ​មុន​ ថា ការ​ចំណាយ​នៅ​ត្រីមាស​ទី២​បាន​កើន​ឡើង​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ ១,៨ ភាគរយ​ បន្ទាប់​ពី​ការ​កើន​ឡើង ២,៣ ​ភាគរយ​នៅ​ត្រីមាស​ទី១ នៅ​ឆ្នាំនេះ៕

No comments:

Post a Comment