Translate

Thursday, August 22, 2013

ឯកអគ្គរដ្ឋ ទូតអាមេរិក ជំរុញឲ្យបក្ស នយោបាយ ទាំងពីរធ្វើការរួមគ្នា ដើម្បីប្រជាពលរដ្ឋ

ឯកអគ្គរដ្ឋ ទូតអាមេរិក ជំរុញឲ្យបក្ស នយោបាយ ទាំងពីរធ្វើការរួមគ្នា ដើម្បីប្រជាពលរដ្ឋ

គេហទំព័រដើមអម្ពិល ១៩-០៨-២០១៣

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលលៀម ថូត (William E.Todd) នៅក្នុងទំព័រប្លក់ផ្ទាល់ ខ្លួនរបស់លោក បានចេញផ្សាយនូវអត្ថមួយ ដែលមានចំណងជើងថា «រួមគ្នាធ្វើ ដើម្បីពលរដ្ឋកម្ពុជា (Working Together for the Cambodian People)»។ តាមរយៈអត្ថបទមួយនេះ លោក វីលលៀម ថូត បានលើកឡើងនូវ ទស្សនទានជាច្រើន ក្នុងបំណងឲ្យគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ ចូលរួមធ្វើការជាមួយគ្នា ដើម្បីបម្រើប្រយោជន៍ជូនពលរដ្ឋកម្ពុជា។

លោក វីលលៀម ថូត តាមរយៈអត្ថបទរបស់លោក ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែសីហា លោកបានរៀបរាប់ ដោយលើកឡើងនូវព្រះរាជបន្ទូលព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុ នីថា «ព្រះរាជាខ្មែរ ព្រះបាទ នរោត្តម សីហនុមុនី បានធ្វើសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗកន្លងទៅនេះ ដោយ អំពាវនាវឲ្យស្វែងរកនូវដំណោះស្រាយប្រកបដោយសន្តិភាពទាក់ទងនឹងបញ្ហាលទ្ធផលបោះឆ្នោត។ ទ្រង់បានអំ ពាវនាវសុំឲ្យគណបក្សនយោបាយទាំងពីរ បន្តស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ឆ្លើយតបនឹងជម្លោះ និងបញ្ហាដែលនៅសេសសល់ផ្សេងៗ»

ឯកអគ្គរដ្ឋទូត ដែលមានភាពទន់ភ្នន់ និងបានសិក្សាស្វែងយល់ពីវប្បធម៌របស់ខ្មែរយ៉ាងច្រើនមុននឹងមកបំពេញការ ងារនៅកម្ពុជារូបនេះ បានលើកនូវបទពិសោធន៍នៅប្រទេសរបស់លោកថា នៅសហរដ្ឋអាមេរិក គណបក្សនយោ បាយសំខាន់ទាំងពីរ ក្នុងនោះមានគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ជាធម្មតាតែងតែមានវិវាទគ្នាលើ បញ្ហាជាច្រើន ប៉ុន្តែពួកគេនៅតែប្រកាន់ជំហរថា ពួកគេចាំបាច់ត្រូវតែធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍន៍ទៅមុខ។

លោកបន្តថា ខណៈដែលលោក អូបាម៉ា ជាប្រធានាធិបតេយ្យមកពីគណបក្សប្រជាធិបតេយ្យ តែសភាសហរដ្ឋអា មេរិក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សទាំងពីរ ដោយព្រឹទ្ធសភាមានសមាជិកភាគច្រើន មកពីគណបក្ស ប្រជាធិបតេយ្យ ដោយឡែកក្រុមតំណាងរាស្រ្តវិញ មានសមាជិកភាគច្រើនមកពីគណបក្សសាធារណរដ្ឋ។

លោក វីលលៀម ថូត បានបន្តនៅក្នុងសំណេររបស់លោកទៀតថា ការបែងចែកអំណាចនៅសហរដ្ឋអាមេរិក ធ្វើឲ្យ មានការប្រកួតប្រជែងគ្នា ប៉ុន្តែវាក៏បានផ្តល់ឱកាសសម្រាប់គណបក្សទាំងពីរ ចូលរួមក្នុងការបោះឆ្នោត និងការរួម គ្នា ដើម្បីបម្រើផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋអាមេរិកទាំងអស់គ្នា។

ជាការពិត ប្រជាពលរដ្ឋភាគច្រើននៅសហរដ្ឋអាមេរិក ផ្តល់ទំនុកចិត្តដល់សភា និងសេតវិមានដែលគ្រប់គ្រងដោយ គណបក្សទាំងពីរ ទាមទារឲ្យរដ្ឋាភិបាល ដែលបង្កើតឡើងដោយគណបក្សទាំងនេះ ស្វែងរកដំណោះស្រាយតាម រយៈការជជែកពិភាក្សាធ្វើសេចក្តីសម្រេច និងការព្រមព្រៀងគ្នា។

ជាមួយនិងទស្សនទាន តាមរយៈបទពិសោធន៍ ដ៏ច្រើននៅសហរដ្ឋអាមេរិកនេះ លោក វីលលៀម ថូត បានបញ្ជាក់ ស្ថានភាពនេះ វាស្រដៀងគ្នាទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន។ ដូច្នេះលោក ជំរុញឲ្យ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត ដើម្បី ស្វែងរកនូវដំណោះស្រាយឆ្ពោះទៅមុខ៕

No comments:

Post a Comment