Translate

Friday, August 16, 2013

ប្រធានតំណាង UNDP ប្រចាំកម្ពុជា ប្រកាសរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន



ប្រធានតំណាង UNDP ប្រចាំកម្ពុជា ប្រកាសរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន

CEN 16-08-2013:  លោកស្រី Claire Van der Vearen អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ និង​ជា​តំណាង​អង្គការ UNDP ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សំដែង​នូវ​ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ពេញចិត្ត និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាត​ទៅមុខទៀត​។​ 

លោកស្រី Claire Van der Vearen បានលើកឡើង​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​ម​ប្រ​ន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែសីហា វិមាន មិត្តភាព​។     ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​
 

លោក ឯក ថា អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ ដឹងថា លោកស្រី Claire Van der Vearen តំណាង​អង្គការ UNDP បានលើកឡើង​បង្ហាញថា សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។            

លោកស្រី​បាន​បន្តទៀតថា អង្គការ UNDP កំពុង​សំឡឹងមើល​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍន៍​ផ្នែក​ធនធានមនុស្ស​ហើយ​អង្គការ UNDP នឹង បន្ត​ការធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ សុខាភិបាល និង​ការកាត់បន្ថយ​ភាពក្រីក្រ​កន្លងមក​។​    ​    ​    ​    ​    ​    ​
លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវត្តន៍​ រីកចំរើន ក្នុងប្រទេស​កម្ពុជា លើ​វិស័យ​អប់រំ សុខាភិបាល និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ លោកស្រី​ក៏បាន​សំដែង​នូវ​ការពេញចិត្ត និង កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានរៀបចំ​កិច្ចប្រជុំ​ គណៈកម្មាធិការ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​លើក​ទី ៣៧ កន្លងមក​បានទទួល​ជោគជ័យ​។

ជាការ ​ឆ្លើយតប លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​សំដែង​នូវ​ការស្វាគមន៍ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​អង្គការ UNDP និង​ជួយ​រក​វិធី​យ៉ាងណា ឱ្យមាន​សុដុម​ប​ណី​យ​កម្ម​ជាមួយគ្នា លើ​ការជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​បន្ថែមទៀត ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យបាន​ល្អ​និង​មាន​ភាពរលូន​។​    ​    ​    ​    ​    ​    ​    ​    ​
លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជំរាបជូន​ភ្ញៀវ​ពី​ការរីកចំរើន​លើ​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា មាន​កំណើន​ភ្ញៀវទេសចរ​ជា​រៀងរាល់ឆ្នាំ ២០ ភាគរយ​ក្នុង ១ ឆ្នាំ​មក​ទស្សនា​កម្ពុជា បានទទួល​ចំណូល​ច្រើន​ពី​វិស័យ​ទេសចរណ៍​បាន​ចូលរួមចំណែក ១២ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​។

​លោក​បាន​បន្ត​ជម្រាបជូន​ភ្ញៀវ​ទៀតថា នៅ​ខែតុលា ឆ្នាំ​២០១៣ នេះ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នឹង​ចេញ​សេចក្ដីសម្រេចចិត្ត​ស្ដីពី​ការ បកស្រាយ​សាលក្រម​វិ​និ​ច្ជ័​យ​ដី​នៅ​តំបន់​ប្រាសាទព្រះវិហារ តាម​ការស្នើសុំ​របស់​ប្រទេស​កម្ពុជា​។ នៅពេល (ICJ) ចេញ​សេចក្ដីសម្រេចចិត្ត​ស្ដីពី ការបកស្រាយ​សាលក្រម​វិ​និ​ច្ជ័​យ​ដី នៅ​តំបន់​ប្រាសាទព្រះវិហារ​យើង មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅ​តំបន់​ប្រាសាទព្រះវិហារ និង​មាន​ប្រទេស​ជប៉ុន ចិន និង ឥណ្ឌា បាន​ចាប់ អារម្មណ៍​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ប្រាសាទព្រះវិហារ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅពេល​ខាងមុខ​៕

No comments:

Post a Comment