គណបក្សសង្គ្រោះជាតិត្រៀមរួចជាស្រេចក្នុងការធ្វើបាតុកម្ម
និងធ្វើពហិការសភា
ខេមបូឌាដេលី ១៦-០៨-២០១៣៖ កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាន ប្រកាន់ជំហរថា គណបក្សរបស់លោកនឹងអំពាវនាវឲ្យមានការ ធ្វើមហាបាតុកម្ម និងធ្វើពហិការរដ្ឋសភាប្រសិនបើអង្គការ សហប្រជាជាតិមិនចូលរួមក្នុងការស៊ើបអង្កេតឯករាជ្យលើ
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសកាលពីខែមុន ទេនោះ។
មកទល់នឹងពេលនេះ គ្មានការប្ដេជ្ញាចិត្តណាមួយពីអង្គការសហ ប្រជាជាតិក្នុងការស៊ើបអង្កេតភាពមិនប្រក្រតីនោះទេ
ហើយគណបក្សប្រជាជនបានច្រានចោលរាល់ការស៊ើបអង្កេតដែលមិនស្ថិត ក្រោមការដឹកនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលមជ្ឈដ្ឋានទូទៅជឿថា មានភក្តីភាពចំពោះគណបក្សកាន់អំណាច។
ថ្លែងទៅកាន់អ្នកគាំទ្រជាង២០០នាក់នៅទីស្នាក់ការគណបក្ស
សង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ លោក កឹម សុខា បានច្រានចោលពាក្យចចាមអារ៉ាមតាមអុីនធើណិតដែលថា បក្ស សង្គ្រោះជាតិបានកំណត់យកថ្ងៃទី២០ ខែសីហា ជាថ្ងៃធ្វើ មហាបាតុកម្ម។ ប៉ុន្តែ លោកថ្លែងថា បាតុកម្មនឹងកើតមានឡើង ប្រសិនបើគណបក្សប្រជាជននៅតែបន្តច្រានចោលលក្ខខណ្ឌរបស់បក្ស
ប្រឆាំងឲ្យមានការស៊ើបអង្កេតមិនលម្អៀងលើអ្វីដែលខ្លួនជឿថា ជា ភាពមិនប្រក្រតីជាទូទៅក្នុងការបោះឆ្នោត។
លោកបានថ្លែងថា “ជំហានចុងក្រោយ គឺការធ្វើបាតុកម្ម។ យើងនឹងស្នើទៅប្រជាពលរដ្ឋ ហើយប្រសិនបើប្រជាពលរដ្ឋមិនយល់ ស្របនឹងដំណោះស្រាយ [របស់គ.ជ.ប.] ទេនោះ ពួកគេនឹងក្រោកឈរឡើងដើម្បីធ្វើបាតុកម្ម។
យើងនឹងគាំទ្រប្រជាពលរដ្ឋឲ្យធ្វើបាតុកម្ម ហើយយើងនឹងសុំ
ឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សា”។
រដ្ឋាភិបាលបានបញ្ជូនទាហានរាប់រយនាក់មកកាន់រាជធានី
ភ្នំពេញក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ដើម្បីត្រៀមទប់ទល់នឹងបាតុកម្មនេះ រួមជាមួយនឹងរថពាស ដែកមួយចំនួនផងដែរ។ ខណៈលោក
សុខា កំពុងថ្លែងកាលពីម្សិលមិញនោះ រថក្រោះមួយចំនួនត្រូវបាន
គេឃើញដឹកមកកាន់រាជធានីក្នុងពេលដំណាលគ្នាដែរ។
លោក សុខា បានជំរុញអ្នកគាំទ្រកុំឲ្យមានការព្រួយបារម្ភ។ លោកបាន ថ្លែងថា “ ប្រសិនបើប្រជាពលរដ្ឋធ្វើបាតុកម្ម ពួកគេ [រដ្ឋាភិបាល]
នឹងប្រើរថពាសដែកដើម្បីបង្ក្រាប។វានឹងបង្កបញ្ហា ព្រោះ អង្គការសហប្រជាជាតិនឹងបានដឹង ហើយ [តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ] នឹងផ្ដន្ទាទោសពួកគេ”។ លោក កឹម សុខា បានបញ្ជាក់សាជាថ្មីពីការមិនទុកចិត្តលើ គ.ជ.ប. ដោយបានហៅ គ.ជ.ប.ថា
ជាមែកធាងរបស់គណបក្សកាន់អំណាច។
លោកបានថ្លែងថា “ គ.ជ.ប.គឺជាគណបក្សប្រជាជនកម្ពុជា ហើយគណបក្ស ប្រជាជនកម្ពុជា គឺជាគ.ជ.ប.” ដោយថែមទាំងបានហៅគណៈកម្មាធិការ នេះថា ជា “ ជំងឺ” ទៀតផង។ លោកបានបន្ថែមថា “ យើងចង់បានគណៈកម្មាធិការមួយដែលមានការ ចូលរួមពីអង្គការក្រៅរដ្ឋាភិបាលដែលមានភាពអព្យាក្រឹតដើម្បី
ធ្វើការស៊ើបអង្កេត ហើយយើងចង់បានអ្នកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ។
ប្រសិនបើពួកគេ [គណបក្សប្រជាជន] មិនព្រមចរចា ហើយមិនបង្កើតគណៈកម្មាធិការ [ឯករាជ្យ] មួយដើម្បីស៊ើបអង្កេតពី ភាពមិនប្រក្រតីនេះទេនោះ យើងមិនអាចទទួលយកបានឡើយ ។ រយៈពេល៦០ថ្ងៃក្រោយការបោះឆ្នោត ប្រសិនបើយើងនៅតែរក ដំណោះស្រាយមិនឃើញ យើងនឹងមិនចូលរួមក្នុងសម័យប្រជុំសភាទេ”។
លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ បានជួបជាមួយមន្ត្រី
ជាន់ខ្ពស់ផ្នែកកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក កាលពីថ្ងៃច័ន្ទ ប៉ុន្តែទាំងរូបលោក និងអង្គការសហប្រជាជាតិមិនព្រមធ្វើអត្ថាធិប្បាយអំពី
ការពិភាក្សានេះទេ។
គណបក្សប្រជាជនកម្ពុជាបានបដិសេធមិនចូលរួមក្នុង
ការស៊ើបអង្កេតណាមួយក្រៅក្របខណ្ឌ គ.ជ.ប.ឡើយ។ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ក៏បានបញ្ជាក់រួចហើយថា គណបក្សប្រជាជនអាច
បើកសម័យប្រជុំសភាដោយមិនចាំបាច់មានការចូលរួមពី គណបក្សសង្គ្រោៈ ប៉ុន្តែក្រុមអ្នកវិភាគឯករាជ្យ និងជំនាញការផ្នែកច្បាប់ គឺមិនយល់ស្របនឹង ការអះអាងបែបនេះឡើយ
ហើយបានព្រមានថា អាសនៈដែលគណបក្សសង្គ្រោះជាតិ ទទួលបានដោយលំបាក
នឹងបានទៅគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សនេះធ្វើពហិការមែននោះ។
លោក ឃឿន វីរ័ត្ន ជានិស្សិតច្បាប់បានស្រែកសួរ ក្រុមអ្នកគាំទ្រនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិថា “ប្រសិនបើ គ.ជ.ប.មិនផ្តល់យុត្តិធម៌ឲ្យយើង តើប្រជាពលរដ្ឋហ៊ានធ្វើបាតុ កម្មដែរឬទេ?”។ ក្រុមអ្នកគាំទ្របានស្រែកតបវិញថា “ហ៊ាន!”។
លោក ជា ប៊ុនធឿន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរនោះ
បាននិយាយថា “ខ្ញុំស្ម័គ្រចិត្តធ្វើបាតុកម្ម ប្រសិនបើគ
ណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម”។
និស្សិតច្បាប់ម្នាក់ ដែលគ្រាន់តែប្រាប់ថាខ្លួនឈ្មោះវាស នានោះ បានសួរលោក កឹម សុខា ថាហេតុអ្វីបានជាគណបក្សប្រឆាំងមិនទាន់បានបញ្ចេញ
ភ័ស្តុតាងគាំទ្រអំណះអំណាងរបស់ខ្លួនដែលថា ខ្លួន បានឈ្នះការបោះឆ្នោត។ លោក សុខា
បានថ្លែងថា គណបក្សនេះមានឯកសារចាំបាច់គ្រប់យ៉ាងសម្រាប់
បញ្ជាក់ ប៉ុន្តែលោកមិនបានពន្យល់ពីមូលហេតុដែលគណបក្សមិនព្រម
បញ្ចេញឯកសារនោះទេ៕
No comments:
Post a Comment