Translate

Monday, August 19, 2013

Nokia Lumia 938 អា​ច​ជា​គ្រោង​កា​រ​បន្ទា​ប់រ​ប​ស់ក្រុម​ហ៊ុន ​Nok​ia​ ​ដែរ​ឬទេ?​



Nokia Lumia 938 អា​ច​ជា​គ្រោង​កា​រ​បន្ទា​ប់រ​ប​ស់ក្រុម​ហ៊ុន ​Nok​ia​ ​ដែរ​ឬទេ?

Khmer Herald 19-08-2013: ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រុមហ៊ុន Nokia ហាក់​មាន​កំណើន​នៃ​ការលក់​ស្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស​លើ​ផលិតផល ទូរស័ព្ទ​ដែល​ដំណើរ ការ​លើ Windows Phone។ ទាំងនេះបាន​តម្រូវឱ្យ​ក្រុមហ៊ុន​ខិតខំ​សិក្សា​ស្រាវជ្រាវ​នូវ​ បច្ចេកវិជ្ជាថ្មីៗឱ្យមាន​លក្ខណៈ​កាន់តែ​ទំនើប​ថែមទៀត។ ជា​មួ​យ​គ្នា​នេះ​​ដែរ ព័ត៌មាន​ចចាមអារ៉ាម​ថ្មី​មួយ​បាន​បញ្ចេញ​ពី​គ្រោង​ការផលិត​ទូរស័ព្ទ Smartphone ស៊េរី Lumia 938 ដែលមាន​រូបរាង​ប្លែក ដោយ​ប​បំពាក់​អេ​ក្រង់ Full HD ទំហំ 5.2 អ៊ីង PureMotion និង​មាន Resolution 366 ភិ​ច​សែ​ល/អ៊ីង ហើយ​អ្វីដែល​គួរឱ្យ​ឆ្ងល់​នោះ​គឺ វា​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.8 , RAM ទំហំ2 GB, CPU មាន​ល្បឿន 2.7GHz និង​កាមេរ៉ា​ទំហំ 17 មេ​ហ្គា​ភិ​ច​សែ​ល ភ្ជាប់​ដោយ​បច្ចេកវិជ្ជា PureView។ ម្យ៉ាង​ទៀត Lumia 938 អាច​ប្រើ Memory ម៉ាស៊ីន 64 GB អាច​បន្ថែម Memory MicroSD បាន​រហូតដល់ 128 GB និង​ថាមពល​ថ្ម 3000 mAh ភ្ជាប់​ជាមួយ​បច្ចេក​វិជ្ជា Wireless Charging។ ប៉ុន្តែយើង​មិនបាន​ដឹងថា តើ​ទូរស័ព្ទ​ដ៏​ពិសេស​អស្ចារ្យ​នេះ​នឹង​ចេញលក់​នៅ​ខែ​ណា​ឱ្យ​ពិតប្រាកដ​ នោះទេ៕
  
សូមចូលមើរូបភាពក្នុងគេហទំព័រនេះ http://www.khmerherald.com/?p=16025






No comments:

Post a Comment