Translate

Sunday, August 18, 2013

សម្តេច​តេ​ជោ​ហ៊ុន ​សែន​ ​ទទូច​សុំ​កុំអោយខ្មែរ​នៅ​ក្រៅ​ប្រទេស​អុច​អាល​បង្ក​រអ​ស្ថេរ​ភាព​សង្គម​ ដោយខេវីន ឡឹម

សម្តេច​តេ​ជោ​ហ៊ុន ​សែន​ ​ទទូច​សុំ​កុំអោយខ្មែរ​នៅ​ក្រៅ​ប្រទេស​អុច​អាល​បង្ក​រអ​ស្ថេរ​ភាព​សង្គម

The Free Press Magazine ១៨-០៨-២០១៣ សម្តេច​តេជោ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​១៧​ ​សីហា​ ​បាន​ទទូច​ដល់​ពល​រដ្ឋ​ខ្មែរ​មួយចំនួន​ ដែល​រស់​នៅ​ក្រៅ​ប្រទេស​ អោយ​បញ្ឈប់​​សកម្ម​​ភា​ព​ញុះញុង​អុច​អាល​បញ្ឆេះ​កំ​ហឹង​ បង្ក​ចលា​ចល​ក្នុង​ប្រទេស​ ដោយ​គ្រាន់​តែ​ដើម្បី​មនោ​គមន៍​វិជ្ជា​នៃ​គណ​បក្ស​នយោ​បាយ​របស់​ខ្លួន​ ។​

«​សូម​អស់​លោក​នៅ​ក្រៅ​ប្រទេស​ ​បញ្ឈប់​នូវ​សកម្ម​ភាព​ញុះញុង​ ​និង​អុច​​​អាលបង្ករ ចលា​ចល​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ប្រទេស​ ។ ​សូម​កុំ​បំភ្លៃ​ព័ត៍​មានមិនពិត ដើម្បីផលប្រ​យោជន៍​គណ​បក្ស​ខ្លួន​ឯង​ដោយ​មិន​ឈឺ​ឆ្អាល​​ពី​សុខ​ទុក្ខ​ប្រជា​ ពល​រដ្ឋ​ ក្នុង​ប្រ​ទេស​ ។​ សូម​​កុំ​​អុច​​អាល​​អោយ​​ខ្មែរ​​បែក​​បាក់​ត​ទៅ​ទៀត​បើ​មិន​បាន​ជួយ​កសាង​ ប្រទេស​ទេ​នោះ»​ នេះ​ជា​សំណេរ​អំពាវ​នាវ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​សម្តេច​ហ៊ុន​ ​សែន​ ។​

សេចក្តី​អំពាវនាវ​​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ធ្វើ​ឡើង​នៅ​២​ថ្ងៃ​ មុន​ពេល​ដែល​ខ្មែរ​និយម​គណ​បក្ស​សង្រ្គោះ​ជាតិ​​នៅ​​ក្រៅ​​ប្រទេសគ្រោង​នឹង​ ធ្វើ​បាតុ​កម្ម​ទាម​ទារ​ផ្លាស់​ប្តូរ​មេដឹក​នាំ​នៅ​​ប្រទេស​កម្ពុជា​ ​នៅខា​​ង​មុខ​ទី​ស្នាក់​ការ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ទី​ក្រុង​ញូវ​យ៉ក​ សហ​​រដ្ឋ​អាមេ​រិក​ ​នៅ​ថ្ងៃ​ទី​១៩​ ​ខែ​សីហា​ នេះ​ ។​

នៅ​ក្នុង​ឪកា​ស​នោះ​ដែរ​ ​សម្តេច​តេជោ​ ​ក៏​បាន​អំពាវ​នាវ​អោយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ក្នុង​ ប្រទេស​រក្សា​សាម​គ្គី​ភាព​ ​ភាព​អត់​ធ្មត់​ ​និង​រក្សា​ការ​យោគ​យល់​គ្នា​ដើម្បី​សុខ​សន្តិ​ភាព​សំរាប់​ប្រជា​ជាតិ​ខ្មែរ ​ទាំង​មូល​ ។​

«ស្ថាន​ភាព​ប្រទេស​ជាតិ​គឺ​ធម្មតា​ទេ​ ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ប្រកប​ការ​ងារ​ទទួល​ទាន​ជា​ធម្មតា​ ។ ​សូម​ថែរក្សា​មិត្ត​ភាព​ ​អត់​ធ្មត់​ និង​ ​យោគយល់​ដល់​គ្នា​ ទៅ​វិញ​ទៅ​មក​អោយ​បាន​ល្អ​ ​ទោះជា​មាន​ការ​ញុះញុង​ ​អុច​អាល​ ​អូស​ទាញ​ពី​សំណាក់​អ្នក​នយោ​បាយ​ណាក៏​ដោយ»​៕​

No comments:

Post a Comment