Translate

Monday, August 19, 2013

ក្រុមប្រឹក្សាធម្មនុញ្ញ ជាទឹកចុងក្រោយ នៃ​ដំណោះស្រាយ​តាម​ផ្លូវច្បាប់ សម្រាប់បក្សប្រឆាំង ដោយ ស៊ុន មេសា


ក្រុមប្រឹក្សាធម្មនុញ្ញ ជាទឹកចុងក្រោយ នៃ​ដំណោះស្រាយ​តាម​ផ្លូវច្បាប់ សម្រាប់បក្សប្រឆាំង


RFI 20-08-2013:  ក្រុម​ប្រឹក្សាធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល សម្រាប់​ដោះស្រាយ​ការ​បោះឆ្នោត​នោះ នឹង​ចាប់ផ្តើម​កោះ​ប្រជុំ នៅ​ថ្ងៃ​ទី២០ សីហា​នេះ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​គូរ​បដិបក្ខ ដែល​មិន​ទទួល​ស្គាល់​ការ​ដោះស្រាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត។ គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ដើម​បណ្តឹង មាន​បុរេវិនិច្ឆ័យ​ជា​រួចស្រាច់​ហើយថា ក្រុម​ប្រឹក្សាធម្មនុញ្ញ​នឹង​មិន​អាច​រក​ភាព​យុត្តិធម៌ ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បានរបស់​ខ្លួន​បាន​ទេ។ ប៉ុន្តែ​គណបក្ស​នេះ​នៅ​តែ​ប្តឹង​ទាស់ ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដដែលដើម្បី​ជា​ការ​បង្គ្រប់​កិច្ច។ យ៉ាង​ណា​ក៏​ដោយអង្គកា​សង្គមស៊ីវិល បាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សាធម្មនុញ្ញ ឈរ​លើ​មនសិការ និង​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បណ្ដឹង ដោយ​ភាព​យុត្តិធម៌​បំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត។

No comments:

Post a Comment