ការចរចាជាប់គាំងពេលលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាស
ខេមបូឌាដេលី ១៣/០៨/២០១៣៖ ការចរចារវាងគណបក្សប្រជាជនកម្ពុជានិងគណ បក្សសង្គ្រោះជាតិជុំវិញការស៊ើបអង្កេតពីភាពមិន ប្រក្រតីក្នុងការបោះឆ្នោតបានជាប់គាំង បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប.) ចេញផ្សាយលទ្ធផលបឋមផ្លូវការនៃការបោះ ឆ្នោត ដែលគាំទ្រការអះអាងពីជ័យជម្នះរបស់ គណបក្សកាន់អំណាចក្នុងការបោះឆ្នោត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិធ្វើសន្និសីទកាសែតនៅទីស្នាក់ ការបក្សនេះក្នុងទីក្រុងភ្នំពេញបដិសេធលទ្ធផលបោះឆ្នោតដែលប្រ កាសដោយ
គ.ជ.ប.។ (Sive Channa)
អំឡុងកិច្ចចរចាជុំដំបូងនៅវិមានរដ្ឋសភា កាលពីថ្ងៃសុក្រ តំណាងគណបក្សទាំងពីរបានព្រមព្រៀងគ្នាថា អង្គការសហប្រជាជាតិអាចឃ្លាំមើលការសើុបអង្កេត ពីអ្វីដែលគណបក្សសង្គ្រោះជាតិអះអាងថា ជាការក្លែងបន្លំក្នុងបញ្ជីឈ្មោះបោះឆ្នោតជាទូទៅ និងការលួចបន្លំសន្លឹកឆ្នោតភ្លាមៗដោយគណបក្ស ប្រជាជនកាន់អំណាច
និងគ.ជ.ប.។
ប៉ុន្តែ ភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀង ស្តីពីសមាសភាពគណៈកម្មាធិការមួយដែលត្រូវធ្វើ ការស៊ើបអង្កេតពិតប្រាកដនិងដែលត្រូវដើរតួនាទី សម្របសម្រួលរវាងគណបក្សទាំងពីរ ដើម្បីបំបែកភាពទាល់ច្រកផ្នែកនយោបាយបច្ចុប្បន្ន ទេ។ អ្នកដឹកនាំការចរចាមកពីគណបក្សទាំងពីរបាន ឲ្យដឹងកាលពីម្សិលមិញថា ខ្លួនកំពុងរង់ចាំឲ្យភាគីម្ខាងទៀតបោះជំហាន បន្ទាប់
ហើយមិនប្រាកដថា
តើការចរចារវាងគណបក្សទាំងពីរនឹងបន្តនៅពេល ណាឡើយ។
លោក សុន ឆ័យ ជាប្រធានក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា
“ ខ្ញុំមិនគិតថា
គ.ជ.ប. ហ៊ានធ្វើការសម្រេចចិត្ត [ចេញផ្សាយលទ្ធផលនៃការបោះឆ្នោត] ដោយមិនបានពិគ្រោះជាមួយនឹងគណបក្សប្រជាជនកម្ពុជា ទេ។
ប្រសិនបើដូច្នោះមែន វាប្រាកដណាស់ថា គណបក្សប្រជាជនកម្ពុជា បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន លែងបង្ហាញជំហរនៅចំពោះមុខសាធារណជនថា ខ្លួនមានឆន្ទៈក្នុងការចូលរួមស៊ើបអង្កេតហើយ”។
លោក សុន ឆ័យ លើកឡើងថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាអំឡុងការចរចា កាលពីថ្ងៃសុក្រថា
ខ្លួននឹងទុក គ.ជ.ប. ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា លម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា នៅក្រៅសង្វៀន ហើយក៏បានវិលត្រឡប់ទៅគណបក្សរៀងៗខ្លួនវិញ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំបក្សរបស់ខ្លួនអំពី លក្ខខណ្ឌ ដែលភាគីនីមួយៗចង់ដាក់មុនពេលបង្កើត គណៈកម្មាធិការស៊ើបអង្កេត មុនពេលមានការចរចា បន្តទៀត។
លោកមានប្រសាសន៍ថា “ យើងសង្ឃឹមថា
វាជារឿងពិត ពេលគណបក្សប្រជាជននិយាយថា ខ្លួនចាំបាច់ត្រូវពិភាក្សាជាមួយថ្នាក់ដឹកនាំ បក្ស រួចហើយវិលមកកាន់តុចរចាវិញជាមួយនឹងឈ្មោះ ស្ថាប័ន ឬអ្នកជំនាញដែលត្រូវតែងតាំងក្នុងជួរគណៈ កម្មាធិការស៊ើបអង្កេត។ យើងកំពុងរង់ចាំឲ្យពួកគេធ្វើដូច្នេះសិន។ យើងកំពុងរង់ចាំឲ្យគណបក្សប្រជាជនរក្សាពាក្យ សន្យារបស់ខ្លួន ហើយវិលមកចរចាជាមួយយើងវិញ”។
ក៏ប៉ុន្តែ លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងជាតំណាងគណបក្សនេះក្នុងការចរចានេះ បានលើកឡើងថា គណបក្សរបស់លោកបានបញ្ជូនបញ្ជីឈ្មោះបេក្ខជនដែល សុទ្ធតែជាសមាជិកគណបក្សកាន់អំណាច
ទៅ គ.ជ.ប. រួចហើយ ហើយកំពុងរង់ចាំឲ្យគណបក្សសង្គ្រោះជាតិបញ្ជូន បញ្ជីឈ្មោះរបស់ខ្លួនដែរ។
លោក ជាម យៀប បានមានប្រសាសន៍ថា “ យើងកំពុងរង់ចាំឲ្យ
គ.ជ.ប. ហៅយើងទៅជួបគ្នា”
ដោយលោកបានបដិសេធការអះអាងរបស់លោក សុន ឆ័យ
ដែលថា គណបក្សប្រជាជនកម្ពុជា បានយល់ព្រមចូលរួមក្នុងការស៊ើបអង្កេតក្រៅក្រប ខ័ណ្ឌរបស់
គ.ជ.ប.។ លោកបានមានប្រសាសន៍ថា “
ខ្ញុំមិនដែលបានព្រមព្រៀងជាមួយគាត់ [លោក ឆ័យ] ថា នឹងដក គ.ជ.ប.
ចេញពីគណៈកម្មាធិការនេះទេ។
ខ្ញុំមានការខ្វែងគំនិតពីរចំណុច
[ជាមួយគាត់] គឺថា តើត្រូវអនុញ្ញាតឲ្យអង្គការសហប្រជាជាតិធ្វើជា ប្រធានគណៈកម្មាធិការនេះឬអត់
[និងថា តើត្រូវទុក
គ.ជ.ប. ក្រៅសង្វៀន ឬយ៉ាងណា]។ ខ្ញុំមិនទុកចិត្តអង្គការសហប្រជាជាតិ ហើយលោក
សុន ឆ័យ និយាយថា គាត់មិនទុកចិត្ត គ.ជ.ប.” ដោយលោកបានបន្ថែមថា
គណបក្សប្រជាជនកម្ពុជា
បានបំពេញនូវកាត្វកិច្ចរបស់ខ្លួនតាមរយៈការបញ្ជូន បញ្ជីឈ្មោះសមាជិកគណៈកម្មាធិការស៊ើបអង្កេត ទៅគ.ជ.ប.
ហើយ។
លោកបានថ្លែងថា “ ខ្ញុំគ្មានភារកិច្ចអីត្រូវបញ្ជូនបញ្ជីឈ្មោះឲ្យ គណបក្សសង្គ្រោះជាតិទេ។ យើងបានព្រមព្រៀងគ្នាយក គ.ជ.ប. ធ្វើជាប្រធាន។ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សឈ្នះឆ្នោត ។ យើងមិនមែនជាបរិវារគណបក្សសង្គ្រោះជាតិឡើយ។ យើងគោរពតែ គ.ជ.ប. ប៉ុណ្ណោះ”។
ជាការឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់លោក ជាម យៀប លោក សុន ឆ័យ បានលើកឡើងថា លោក ជាម យៀប បាន “កែប្រែសាច់រឿងទាំងស្រុង” ពាក់ព័ន្ធនឹងអ្វីដែលបានព្រមព្រៀងគ្នាអំឡុងពេល ចរចា កាលពីថ្ងៃសុក្រ។ លោកមានប្រសាសន៍ថា “ វាផ្ទុយគ្នាទាំងស្រុងពីអ្វីដែលគាត់ខ្លួនឯង បានសន្យា។ នៅចុងបញ្ចប់នៃកិច្ចសន្ទនារបស់យើង យើងបានសម្រេចថា គ.ជ.ប. មិនអាចចូលរួមនៅក្នុងការស៊ើបអង្កេតអំពីការ ប្រព្រឹត្តខុសរបស់ខ្លួនទេ ចាំបាច់ត្រូវមានការបង្កើតគណៈកម្មាធិការដែលឯក រាជ្យជាងនេះ”។
ប្រសិនបើពួកគេប្តូរចិត្ត ពួកគេត្រូវប្រាប់យើងឲ្យបានដឹង កុំឲ្យយើងរង់ចាំ។ តើឲ្យយើងទុកចិត្តពួកគេក្នុងការចរចាបន្ត ទៀតយ៉ាងម៉េច បើពួកគេបានកែប្រែសាច់រឿងទាំងស្រុងដោយ មិនបានប្រាប់យើងផងនោះ?”។ លោក ជាម យៀប លើកឡើងថា លោក សុន ឆ័យ និងគណបក្សសង្គ្រោះជាតិកំពុងតែវិលទៅរក “ វប្បធម៌របស់អ្នកចាញ់ ដែលមិនដែលទទួលស្គាល់អ្វី ទាំងអស់។ ពួកគេតែងតែតវ៉ា ហើយទាមទារនេះ ទាមទារនោះ នៅពេលគណបក្សរបស់ ខ្លួនចាញ់”។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានឲ្យដឹងកាលពីម្សិលមិញថា គ.ជ.ប. បានអញ្ជើញភាគីទាំងពីរទៅពិភាក្សាគ្នាហើយ តែគណបក្សសង្គ្រោះជាតិ “ មិនបានបង្ហាញខ្លួន” ជាហេតុធ្វើឲ្យមានការចរចាដាច់ដោយឡែកមួយកាលពី ថ្ងៃសុក្រនៅវិមានរដ្ឋសភា ដោយគ្មានការចូលរួមពី គ.ជ.ប.។
លោកមានប្រសាសន៍ថា “ ដំបូង គ.ជ.ប. បានធ្វើការអញ្ជើញនិងប្រកាសហៅភាគីទាំងអស់ឲ្យ ចូលរួមក្នុងកិច្ចចរចាស្តីពីការបង្កើតគណៈកម្មា ធិការរួមមួយ។ ជាលទ្ធផល គ.ជ.ប. គណបក្សប្រជាជនកម្ពុជាបានផ្ញើបញ្ជីឈ្មោះបេក្ខជន ខណៈគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យមានការបង្កើតស្ថាប័នឯករាជ្យមួយ ផ្សេងទៀត ដើម្បីជួយបង្កើតគណៈកម្មាធិការដែលគ្មានវត្ត មានរបស់ គ.ជ.ប.”។
ភ្លាមៗ បន្ទាប់ពី គ.ជ.ប. បានប្រកាសលទ្ធផលបឋមកាលពីព្រឹកម្សិលមិញនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសតាមទូរទស្សន៍ជាតិកម្ពុជាអំពីការទទួលយក លទ្ធផលនេះពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលលទ្ធផលនេះគឺស្របតាមអំណះអំណាងរបស់គណបក្ស ប្រជាជនដែលថា ខ្លួនបានទទួល៦៨អាសនៈក្នុងចំណោមអាសនៈសភាទាំង ១២៣។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា “ ដូចយើងបានឃើញលទ្ធផលដែលទើបត្រូវបានប្រកាស ដោយ គ.ជ.ប. រួចហើយ វាមិនខុសគ្នាពីតួលេខដែលយើងបានទទួលពី មន្ត្រីរបស់យើងទេ” ដោយលោកបានអះអាងថា មន្ត្រីនៅក្នុងមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ បានចាត់ទុកការបោះឆ្នោតជាតិនេះថា មានលក្ខណៈសេរី និងយុត្តិធម៌រួចទៅហើយ។ តំណាងគណបក្សសង្គ្រោះជាតិតាមការិយាល័យបោះ ឆ្នោតនីមួយៗសុទ្ធតែបានចុះហត្ថលេខាយល់ស្រប ថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយនៅក្នុងចំណោមពួកគេ គ្មានអ្នកណាមួយបានបដិសេធឡើយ។
សន្លឹកឆ្នោតត្រូវ បានរាប់នៅនឹងមុខតំណាងគណបក្ស តើពួកគេនិយាយថា វាមិនពិតយ៉ាងម៉េច”។
លោក ខៀវ កាញារីទ្ធ ក៏បានរិះគន់ការគំរាមធ្វើមហាបាតុកម្មរបស់គណ បក្សសង្គ្រោះជាតិជាជម្រើសចុងក្រោយ ប្រសិនបើគណបក្សប្រជាជននិង
គ.ជ.ប. បដិសេធមិនធ្វើកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេត ការបោះឆ្នោត
ដែលលោក សម រង្ស៊ី អះអាងថា
គណបក្សសង្គ្រោះជាតិរបស់ខ្លួនបានទទួលជ័យជម្នះ ដោយទទួលបាន៦៣អាសនៈទល់នឹង៦០អាសនៈរបស់បក្ស ប្រជាជន។
លោកបានមានប្រសាសន៍ថា “ គ្រប់ៗគ្នាបានព្រមព្រៀងចូលរួមក្នុងកិច្ច ពិភាក្សាជំុវិញតុចរចាហើយ តើហេតុអីបានជាគាត់ចង់ធ្វើបាតុកម្មទៀត”។
ទោះជាយ៉ាងណា អំឡុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកម្សិល មិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ខណៈគណបក្សរបស់ខ្លួនបានច្រានចោលលទ្ធផលបឋម របស់គ.ជ.ប.នោះ គណបក្សនេះនៅតែប្តេជ្ញាស្វែងរកដំណោះស្រាយនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានមានប្រសាសន៍ថា “ គណបក្សសង្គ្រោះជាតិនឹងបន្តជំរុញគណបក្សទាំង ពីរឲ្យរៀបចំកិច្ចពិភាក្សាពីការបង្កើតគណៈកម្មា ធិការបច្ចេកទេសដើម្បីដោះស្រាយបញ្ហាពាក់ ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោត ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ”។ លោកបានបន្តថា “ [តាមរយៈការ] ប្រកាសនេះ គ.ជ.ប. ត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះការបះបោរ ឬការធ្វើបាតុកម្មណាមួយដែលបង្កឲ្យមានចលាចលនយោ បាយ”។
សេចក្តីសម្រេចរបស់គ.ជ.ប. ក្នុងការចេញផ្សាយលទ្ធផលនៃការបោះឆ្នោត អំឡុងពេលមានការចរចារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ក៏បានរងការរិះគន់ជាខ្លាំងពីគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល និងអង្គការសង្គមស៊ីវិល តាមសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញ។
សេចក្តីថ្លែងការណ៍រួមនេះមានខ្លឹមសារថា “ ការសម្រេចចិត្តនេះគឺមិនបានគិតដល់ការវិវឌ្ឍក្នុង ការចរចារវាងគណបក្សទាំងពីរទេ។ ឥរិយាបថនេះគឺមិនអាចជួយអ្វីបានក្រៅពីបង្កើន ភាពតានតឹងដែលកំពុងកើតមានស្រាប់ក្នុងចំណោម អ្នកបោះឆ្នោតដែលបានបាត់បង់សិទ្ធិបោះឆ្នោត របស់ខ្លួនឡើយ។ អំឡុងពេលដ៏តានតឹងបែបនេះ ការប្រកាសនេះគឺប្រាកដជានឹងបង្កឲ្យមានប្រតិកម្ម និងអាចធ្វើឲ្យប្រទេសជាតិបាត់បង់ស្ថិរភាព”។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានលើកឡើងកាលពីថ្ងៃម្សិលមិញថា គ.ជ.ប. គ្រាន់តែបានធ្វើតាមកាលវិភាគចេញផ្សាយលទ្ធផល នៃការបោះឆ្នោតស្របតាមច្បាប់បោះឆ្នោត ប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា “ គ.ជ.ប. ទទួលខុសត្រូវតែចំពោះមុខច្បាប់បោះឆ្នោតរបស់ កម្ពុជាប៉ុណ្ណោះ។ ប្រសិនបើពួកគេមិនពេញចិត្តនឹងលទ្ធផលនេះទេ ពួកគេអាចដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ បាន”។ លោក ទេព នីថា ធ្លាប់បញ្ជាក់ថា ប្រសិនបើ មានការដាក់ពាក្យបណ្តឹងក្រុមប្រឹក្សាធម្មនុញ្ញ កម្ពុជា ដែលក៏ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សប្រជាជន កម្ពុជា និងចេញសេចក្តីសម្រេចអំពីលទ្ធផលផ្លូវការនៃការ បោះឆ្នោត នៅមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា៕
No comments:
Post a Comment