លទ្ធផលរបស់ គ.ជ.ប. បង្ហាញពីការទទួលបាននូវសំឡេងឆ្នោតយ៉ាង ប្រកៀកប្រកិតរវាងបក្សទាំងពីរ
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមួយបានលើកឡើងថា បើគិតពីការដែល គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងបានចោទថា មានភាពមិនប្រក្រតីច្រើននៅពេលបោះឆ្នោតនោះ ភាពខុសគ្នា បន្តិចបន្តួចនៅក្នុងខេត្តមួយចំនួនធ្វើឲ្យមានការចាំបាច់ក្នុង ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលទ្ធផលបោះឆ្នោតនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចេញលទ្ធផលមិន ផ្លូវការ និងមិនទាន់ពេញលេញនៅមួយថ្ងៃ បន្ទាប់ពីការបោះឆ្នោត នោះកាលពីម្សិលមិញ បានចេញលទ្ធផលផ្លូវការលើកដំបូងរបស់ខ្លួន ប៉ុន្តែលទ្ធផលនេះនៅជាលទ្ធផលបឋមនៅឡើយ។
ទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាស សាធារណៈអំពីលទ្ធផលផ្លូវការសម្រាប់អាសនៈសភាក៏ដោយ ក៏ការវិភាគលើ តួលេខដែលប្រើរូបមន្តដូចមានចែងនៅក្នុងច្បាប់បោះឆ្នោតបង្ហាញ ថា តួលេខទាំងពីរលើកដែល គ.ជ.ប. បានចេញស្របតាមលទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ដែលបបង្ហាញថា គណបក្សកំពុងកាន់អំណាចបានទទួលបាន៦៨អាសនៈហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ។
យោងតាមតួលេខនោះឲ្យដឹងថា លទ្ធផលចុងក្រោយបង្អស់គណបក្ស ប្រជាជនកម្ពុជាទទួលបាន៣.២៣៥.៩៦៩សំឡេង ឬប្រហែល៤៨,៨៣ភាគរយនៃសន្លឹកឆ្នោតសរុប។ គណបក្សសង្គ្រោះជាតិទទួល បាន២.៩៤៦.១៧៦សំឡេង ឬ៤៤,៤៦ភាគរយនៃសន្លឹកឆ្នោតទាំងអស់។
ខណៈដែលគណបក្សសង្គ្រោះជាតិបានអះអាងថា ខ្លួនបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតនេះ ខុសពីលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតនោះ គណបក្សប្រឆាំងត្រូវការអាសនៈចំនួនប្រាំពីរថែមទៀត ដើម្បីយកជ័យ ជម្នះលើគណបក្សប្រជាជនកម្ពុជា។
នៅក្នុងខេត្តកណ្ដាលដែលគណបក្សសង្គ្រោះជាតិទទួលបានប្រាំមួយ អាសនៈទល់នឹងប្រាំអាសនៈរបស់គណបក្សប្រជាជនកម្ពុជានោះ គណបក្ស ប្រឆាំងត្រូវការតែ១៦៦សំឡេងថែមទៀត ឬ០,០៣ភាគរយនៃសន្លឹកឆ្នោត សរុបប៉ុណ្ណោះ ដើម្បីផ្លាស់ប្ដូរលទ្ធផលនេះទៅប្រាំពីរអាសនៈទល់នឹង បួនអាសនៈ។
ក្នុងខេត្តសៀមរាបដែលគណបក្សប្រជាជនកម្ពុជាទទួលបានបួនអាសនៈទល់ នឹងពីរនោះ គណបក្សសង្គ្រោះជាតិត្រូវការសំឡេងបន្ថែមចំនួន៤.០៨៣ ឬ១ភាគរយនៃសំឡេងឆ្នោតទាំងអស់ទើបគណបក្សសង្គ្រោះជាតិទទួលបាន អាសនៈមួយទៀត។
នៅក្នុងខេត្តបាត់ដំបង បើគណបក្សសង្គ្រោះជាតិទទួលបានចំនួន១៦.៤៥៩ សំឡេង ឬក្រោមបួន
ភាគរយនៃសំឡេងឆ្នោតទាំងអស់់អាចបន្ថយអាសនៈរបស់ គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះប្រាំអាសនៈទល់នឹងបីអាសនៈបាន ។ នៅរាជធានីភ្នំពេញ បើទទួលបានសំឡេងឆ្នោត៤,៣៩ភាគរយ ឬ២៨.៨៨២សំឡេងអាច ឲ្យគណបក្សសង្គ្រោះជាតិទទួលបានមួយអាសនៈបន្ថែមទៀតបន្ថែមពីលើ ប្រាំពីរអាសនៈដែលខ្លួនបានទទួល ទល់នឹងប្រាំអាសនៈរបស់គណបក្ស ប្រជាជនកម្ពុជា។
នៅក្នុងខេត្តដែលគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានការសង្ស័យលើលទ្ធផលរបស់ គ.ជ.ប. និងលទ្ធផលរបស់គណបក្សប្រជាជនដែលបង្ហាញថា គណបក្សប្រជាជន ទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់សម្រាប់ទទួលបានពីរអាសនៈក្នុងចំណោម បីអាសនៈក្នុងខេត្តនេះ លទ្ធផលរបស់ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបង្ហាញថា គណបក្សសង្គ្រោះជាតិត្រូវការសំឡេង១១.២៧៨សំឡេង ទៀតទើបឈ្នះ។
នៅក្នុងខេត្តផ្សេងៗទៀត គណបក្សប្រជាជនកម្ពុជាត្រូវការ ៣៥.៨៥៥សំឡេងទៀត ឬប្រហែល៤ភាគរយនៃសំឡេងឆ្នោតនៅក្នុងខេត្តកំពង់ ចាមទើបទទួលបាន៩អាសនៈស្មើគ្នាសម្រាប់គណបក្សនីមួយៗជាជាងគណបក្ស សង្គ្រោះជាតិទទួលបាន១០អាសនៈទល់នឹង៨អាសនៈរបស់គណបក្សប្រជាជន កម្ពុជា។
នៅខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង គណបក្សប្រជាជនកម្ពុជា ត្រូវការជាង៥ភាគរយ ឬ១៣.២៣៧សម្រាប់ខេត្តបន្ទាយមានជ័យ និង១៥.៩៤២សំឡេងទៀតសម្រាប់ខេត្ត ស្វាយរៀង ទើបគណបក្សនេះអាចទទួលបាន១អាសនៈបន្ថែមទៀតពីគណបក្សសង្គ្រោះជាតិ។
លោក ធន់ សារាយ ប្រធានក្រុមប្រឹក្សា ភិបាលនៃគណៈកម្មាធិការដើម្បី ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថា លទ្ធផលប្រកិតគ្នាបែបនេះ បង្ហាញពីសារៈសំខាន់ក្នុងការស៊ើបអង្កេតដោយឯករាជ្យ។ លោកមានប្រសាសន៍បន្តថា “ នៅក្នុងខេត្តសៀមរាប និងខេត្តក្រចេះ និង នៅកន្លែងផ្សេងទៀត យើងត្រូវតែស៊ើបអង្កេតឲ្យបានស៊ីជម្រៅថែមទៀត ដើម្បីស្វែងរក លទ្ធផលចុងក្រោយ” ហើយលោកស្នើឡើងថា លទ្ធផលគៀកគ្នាយ៉ាងខ្លាំង នៅក្នុងខេត្តកណ្ដាល គួបផ្សំនឹងពាក្យបណ្ដឹងពីភាពមិនប្រក្រតី ក្នុងខេត្តនោះមានន័យថា សន្លឹកឆ្នោតគួរត្រូវរាប់ឡើងវិញ។ លោក ធន់ សារាយ បានមានប្រសាសន៍បន្តទៀតថា “ ពួកគេក៏ត្រូវការ ពិនិត្យមើលខេត្តធំៗទាំងអស់ផងដែរ៕
No comments:
Post a Comment