Translate

Thursday, August 15, 2013

គ.ជ.ប បង្ហាញ​ពីមូល​ហេតុ​នៃ​ការ​ប្រកាស​លទ្ធ​ផល​បណ្តោះ​អាសន្ន​យឺត



គ.ជ.ប បង្ហាញ​ពីមូល​ហេតុ​នៃ​ការ​ប្រកាស​លទ្ធ​ផល​បណ្តោះ​អាសន្ន​យឺត

កោះសន្តិភាព ១៤-០៨-២០១៣៖ ​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​​ការ​បោះឆ្នោត​​ ​(គ.ជ.ប) ​បាន​ចេញ​លិខិត​មួយ​ច្បាប់​ក្នុង​​គោល​បំណង​បង្ហាញ​ពី​គោលជំហរ​របស់​ខ្លួន​ ក្នុងការ​ប្រកាស​លទ្ធ​ផល​​បណ្តោះ​អាសន្ន​​នៃ​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​​ តំណាង​រាស្ត្រ​នីតិ​កាល​​​​ទី​៥ ដែល​មាន​ភាព​យឺត​យ៉ាវ​​ ។

ក្នុងលិខិត​របស់​ គ.ជ.ប ​ឱ្យ​ដឹង​ថា ​ក្រោយ​ពី​បាន​ត្រួត​​ពិនិត្យ​និងផ្ទៀង​ផ្ទាត់​​របាយ​ការណ៍​​នៃ​ភាព​​មិន​ ប្រក្រតី​​ដែល​បាន​ទទួល​​​ក៏​​​បាន​ចេញ​​របាយ​ការណ៍​មួយ​ដែល​បញ្ជាក់​​ថា ​ភាព​មិន​ប្រក្រតី​​ទាំង​នោះ​មិន​មាន​ផល​ប៉ះ​ពាល់​​​អ្វី​ធ្ងន់​ធ្ងរ​​ឡើយ ។ ​ម្យ៉ា​ង​ទៀត​ក្នុង​របា​យ​ការណ៍​​ក៏បាន​​លើក​ឡើង​ថា ​ម​ាន​ករណី​មួយ​ចំនួន​ធំ​ត្រូវ​បាន​ភាគី​ពាក់​ព័ន្ធ​​ដាក់​ពាក្យ​បណ្តឹង​ ប្តឹង​មក​គណ​ៈ​កម្ម​ការ​​​រៀប​ចំ​កា​រ​បោះ​ឆ្នោត​គ្រប់​លំដាប់​​តាម​ឋានា​​ នុ​ក្រម​​​ ​ហើយ​គណៈកម្មការ​រៀប​ចំ​​ការ​​បោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់ ​បាន​លើក​​យ​ក​បណ្តឹង​​ទាំង​​នោះ​មក​ធ្វើ​ការត្រួត​ពិនិត្យ​ដោះ​ស្រាយ និង​សម្រេច​សេចក្តី​ក្នុងក្របខណ្ឌ​ច្បាប់​បោះឆ្នោត​ ​​​បទ​បញ្ជា និង​នីតិវិធី​នៃការ​បោះឆ្នោត​រួច​ហើយ ។

ទោះ​ជា​យ៉ាងណា​ក្តី គ.ជ.ប ​បាន​ចាត់​ទុក​​​របាយ​ការណ៍​​​​​​​​​​​​​​​​​​​ពីភាព​មិន​ប្រក្រតី​ដែល​បាន​ ​ទទួល​ទាំងអស់​​​នេះ ​ជា​ឯក​សារ​សំខាន់​និងមាន​តម្លៃ​សម្រាប់​សិក្សា​​ស្រាវ​ជ្រាវ ​ជាមេរៀន​ពិ​សោធន៍​សម្រាប់​កែ​លម្អ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្រោយ​ៗ​​ទៀត​ ឱ្យ​ល្អ​ប្រសើរ ។ លិខិត​​របស់​​គ.ជ.ប ​បន្ត​ថា​ តាម​ប្រតិ​ទិន​ត្រូវ​ប្រកាស​លទ្ធ​​ផល​​បណ្តោះ​អាសន្ន​​នៅ​ថ្ងៃ​ទី​១០ សីហា ​​​ប៉ុន្តែ​ដោយ​សារ​ពេល​នោះ​របាយ​ការណ៍​អំពី​ភាព​មិន​​ប្រក្រតី ក្នុងថ្ងៃ​​​បោះឆ្នោត​សម្រាប់​ការ​​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ ​កាល​ទី​៥ មិន​ទាន់​ចប់​សព្វ​គ្រប់​​ទើប​ គ.ជ.​ប ​សម្រេច​ប្រកាស​លទ្ធ​ផល​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​នេះ(១២ សីហា ឆ្នាំ​២០១៣) ​។

សូម​រំលឹក​ថា គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​ (គ.ជ.ប)បាន​ប្រកាស​​លទ្ធ​ផល​​បណ្តោះ​​អាសន្ន​តាម​រាជ​ធានី​​-​ខេត្ត​​​ទូ​ ទាំង​ប្រទេស​​កាលពីព្រឹក​ថ្ងៃទី​១២ សីហា ​​​តាម​ទូរ​ទស្សន៍​ជាតិ​កម្ពុជា ​វិទ្យុ​ជាតិ  FM96 MHz ​និង​វិទ្យុ​វត្ត​ភ្នំ FM105.70MHz ។ ក្រោយ​ពី​ គ.ជ.​ប ប្រកាស​​​​លទ្ធ​ផល​បណ្តោះ​អាសន្ន​​រួច​ គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​​លោក​កឹម សុខា ​ក៏​បាន​​ធ្វើ​សន្និ​សីទ​​​​​​សារ​ព័ត៌​មាន​ប្រកាស​​មិ​ន​ទទួល​​យ​ក​​លទ្ធ​ ផល​​​​បណ្តោះ​អាសន្ន​​​​នេះ​​ ដោយ​ទទូច​ស្នើ​សុំ​ឱ្យ​បង្កើត​​គណៈ​កម្មការ​ចម្រុះ​មួយ ​ដើម្បី​សើុប​អង្កេត​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើងក្នុង​ថ្ងៃ​បោះឆ្នោត​ ដោយ​មាន​ភាគី​គណបក្ស​​នយោ​បាយ​ទាំងពីរ ​អង្គ​ការ​សង្គម​ស៊ីវិល ​និង​អង្គការ​សហ​ប្រជា​​ជាតិ​ជាអ្នក​សង្កេត​ការ​ណ៍​​ ។

តាម​ច្បាប់​​បោះឆ្នោត​ គ្រប់​គណ​បក្ស​នយោ​បាយ​ដែលបាន​ឈរ​ឈ្មោះ​បោះឆ្នោត​អាច​ប្តឹង​តវ៉ា​អំពី​​លទ្ធ ​ផល​មួយ​ផ្នែក​​ ឬ​លទ្ធ​ផល​ទាំង​អស់​នៃ​ការបោះឆ្នោត​ទៅ​គ.ជ.ប ឬទៅ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ដោយ​អនុ​​​លោម​តាម​មាត្រា​១១៤ នៃ​ច្បាប់​​ស្តី​ពីការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ច្បាប់​​​ស្តី​ពី​វិសោធន​កម្ម​នៃច្បាប់​នេះ ៕

No comments:

Post a Comment