បន្ថែមប្រេងលើភ្លើងប្រព័ន្ធផ្សព្វផ្សាយដែលគ្មានការទទួលខុសត្រូវតែងបង្ហាញនូវភាពលម្អៀង
កោះសន្តិភាព ១៦-០៨-២០១៣៖ លោក ទី ម៉ូហាន់ ដែលជាអ្នកវិភាគនយោបាយកម្ពុជាជើងចាស់មួយរូបបានសរសេរអត្ថបទ មួយផ្សាយជាភាសាអស់គ្លេសទាក់ទិនទៅនឹងការចុះផ្សព្វផ្សាយរបស់ វិទ្យុបរទេសមួយចំនួនដែលផ្សាយជាខេមរភាសាដោយលម្អៀង
។ ដោយមិនធ្វើអត្ថធិប្បាយបន្ថែមណាមួយនោះ
« កោះសន្តិភាព
» សូមចុះផ្សាយនូវខ្លឹមសារនៃបទអត្ថាធិប្បាយរបស់លោកដែលមានចំណង ជើងថា
« អាចរកឃើញនូវរូបមន្តទិព្វ ឬគ្រាន់តែជាបំណងបំផ្លាញនូវដំណើរការរៀបចំបញ្ជីចុះឈ្មោះ បោះឆ្នោត ជាពិសេសមុនពេលយុទ្ធនាការមិនទាន់ទាំងបានចាប់ផ្តើមផង? »
អត្ថបទដែលមានចំណងជើងថា « សវនកម្មបានរកឃើញបញ្ជីចុះឈ្មោះសម្រាប់ការបោះឆ្នោតខែ កក្កដា
នៅកម្ពុជា កាន់តែអន់ថយជាងមុន »
។ ផ្សាយដោយវិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៥
មិនា ២០១៣ ដោយបាននិយាយអំពីបរិមាណដ៏ច្រើននៃការសរសេរលម្អៀងរបស់ភ្នាក់ងារ ព័ត៌មានមួយចំនួនធំ
។ ទន្ទឹមនឹងនេះ គេអាចសន្មតទុកមុនថា គោលបំណងនៃអត្ថបទខាងលើ
គឺចង់ជំរុញឱ្យកើតជាចម្ងល់នានា
នៅមុនអំឡុងពេលយុទ្ធនាការចាប់ផ្តើមជាផ្លូវការ សម្រាប់ការបោះឆ្នោតនៅកម្ពុជាដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨ កក្កដា
កន្លងទៅ នេះ ។ នេះក៏ដូចគ្នាផងដែរ ពីការស្រែកឡាំប៉ាពីក្រុមបក្សប្រឆាំង អំពីអ្វីដែលគេនាំគ្នាហៅថាការបន្លំឈ្មោះបញ្ជីអ្នកបោះឆ្នោត ។ល។
ដូច្នេះការស្រែករបស់ក្រុមប្រឆាំង និងការអះអាងថ្មីៗនេះ ដែលថា
មានតែការបន្លំដ៏ធ្ងន់ធ្ងរដែលបានរារាំង ឬបានទប់ស្កាត់ជ័យជម្នះរបស់ពួកគេេនោះ
។ និយាយបែបនេះ គឺពួកគេមានចរិត
មិនស្មោះត្រង់ និងគ្មានការទទួលខុសត្រូវផ្នែកនយោបាយនោះឡើយ ។
បញ្ហានេះ វាលេចចេញមកពីអ្វីដែលគេហៅថាសវនកម្ម ដែលបានសរសេរឡើងដោយក្រុមអង្គការបរទេសរៀបរាប់ពីប្រព័ន្ធ និងដំណើរការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅកម្ពុជា
។ សវនកម្មបែបនេះ
បានធ្វើកំហុសធ្ងន់ធ្ងរពេកណាស់
ព្រោះថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជាទើប តែមានអាយុកាលមិនទាំងដល់២០ឆ្នាំផង ហើយបច្ចុប្បន្នកំពុងបង្កើនសមត្ថភាពនិងកំពុងបានបំពេញភារកិច្ច របស់ខ្លួនកាន់តែប្រសើរឡើង
។ បើគេប្រៀបធៀបជាមួយនឹងសហរដ្ឋអាមេរិក ដែលមានលទ្ធិប្រជាធិបតេយ្យកើតជាងពីររយឆ្នាំហើយនោះ ហើយតុលាការកំពូលរបស់គេកំពុងតែជជែកវែកញែកលើករណីចុះឈ្មោះ បោះឆ្នោត
អ្នកបោះឆ្នោតក្នុងរដ្ឋ Arkansas
។ ទន្ទឹមនឹងនេះ
តុលាកាកំពូលរអាមេរិកកំពុងពិចារណាទឡ្ហីករណ៍នានា ដើម្បីអាចផ្ដល់នូវនិយមន័យថ្មីសម្រាប់កែលម្អច្បាប់សហព័ន្ធ ក្នុងគោលដៅធ្វើឱ្យងាយស្រួលដល់ដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងប្រទេសទាំងមូល
។ មានឧទាហរណ៍ច្រើនទៀតដែលទាក់ទងទៅនឹងចំណុចទាំងនេះ
។ ជាការពិតណាស់ដែល
VOA បានផ្សាយដោយដកស្រង់សម្តីក្រុមបក្សប្រឆាំង និងពួកអង្គការនានាដែលមាននិន្នាការលម្អៀងខាងបក្សប្រឆាំង បានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថរប៉ិលរប៉ូច
និងទង្វើខុសឆ្គង ។
នេះគឺជាការរៀបចំឆាកយ៉ាងប្រត្យក្ស ជាអំណោយផលផ្តល់ដល់ក្រុមបក្សប្រឆាំងចំពោះអ្វីដែលត្រូវនឹងកើត ឡើដល់ពួកគេ
ដែលមានខួរក្បាលគ្រោងទុកជាស្រេច
ធ្វើយ៉ាងណាមិនឱ្យមានមន្ទិលសង្ស័យ គឺពេលពួកនេះយំឡាំប៉ាយ៉ាងប្រសប់ នៅពេលដែលពួកគេចោទអំពីកំហុសឆ្គង ឬការបន្លំសន្លឹកឆ្នោតនៅពេលដែលពួកគេចាញ់ឆ្នោត
។ ករណីនេះធ្លាប់បានកើតមានហើយនៅប្រទេសម៉ាឡេស៊ី
សិង្ហបុរី ថៃ និងទាំងនៅក្នុងសហរដ្ឋអាមេរិកដែលជា
« មូលដ្ឋានដ៏រឹងមាំ
» នៃលទ្ធិប្រជាធិបតេយ្យផងដែរ
។ ការបោះឆ្នោតរវាង « លោក
Bush និងលោក
Gore » គឺបានត្រូវសម្រេចដោយតុលាការកំពូលអាមេរិក បានន័យថា
« ករណីជ្រើសរើសប្រធានាធិបតីនេះមិនត្រូវបានសម្រេចដោយអ្នកបោះឆ្នោត ឬដោយតំណាងរដ្ឋនោះឡើយ
» ។
អត្ថបទដែល VOA លើកឡើងបាននិយាយស៊កយ៉ាងប្រសព្វ
និងបានសន្មតទុកជាមុនថា
តាមរយៈគំហើញស្មានៗនៃការធ្វើសវនកម្មនោះ
គេអាចនិយាយបានថា « ឱ្យតែលទ្ធផលបោះឆ្នោតណាមួយដែលមិនបានផ្តល់លទ្ធផលឈ្នះដល់ គណបក្សប្រឆាំងនោះគឺ
គ្មានសុពលភាព មិនត្រឹមត្រូវ មិនស្របច្បាប់ និងមានការបន្លំ » ។
ដូចដែលគេធ្លាប់បានធ្វើតាំងពីឆ្នាំ១៩៩៨មក បក្សប្រឆាំងបាននឹងកំពុងកសាងយុទ្ធនាការរបស់ពួកគេ ដោយផ្អែកលើគំនិតឈ្វេងយល់របស់ពួកគេគឺថា
« ប្រព័ន្ធបោះឆ្នោតត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់គណបក្សកាន់ អំណាច
» ហើយការធ្វើដូច្នេះ គឺការផ្សព្វផ្សាយព័ត៌មានបំភ្លៃដោយគណបក្សប្រឆាំង គឺពិតជានឹងពុំមានការចោទសួរពីសំណាក់អ្នកដែលទទួលព័ត៌មាន បាន
តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។
មនុស្សម្នាជាច្រើនដែលឃើញភាពរឹងរួសរបស់គណបក្សប្រឆាំង មិនដែលអនុវត្តតាមច្បាប់នោះ
និយាយដូចៗគ្នា បានអះអាងថា
ពួកមេដឹកនាំគណបក្សប្រឆាំងមាននិស្ស័យនយោបាយ មានជំនាញខាងទំនាក់ទំនង
ទោះបីជាពួកគេយល់ថា
ពួកមេដឹកនាំបក្សប្រឆាំងទាំងនោះមានឧបាយកល « អាត្មានិយម » ដែលស្រឡាញ់ងប់លើខ្លួនឯង និងការពាក់ព័ន្ធក្នុងនយោបាយប្រាក់កាក់
និងបក្ខពួកនិយមក៏ដោយ
។
គោលដៅរបស់អ្នកនយោបាយគឺការសម្រេចបាននូវអំណាចនយោបាយ ។ វាជាការចាំបាច់ណាស់
ដែលអ្នកបោះឆ្នោតនៅតែមានចម្ងល់
ចំពោះការចោទប្រកាន់ពីបក្សចម្រុះទាំងពីរក្រុមនេះ ។
សង្គ្រាមនៃគំនិតឈ្វេងយល់ខុសគ្នា គឺមេដឹកនាំគណបក្សប្រឆាំង
ខិតខំធ្វើការដោយមិនខ្លាចនឿយហត់
ដើម្បីធ្វើឱ្យអ្នកបោះឆ្នោតមានការមិនទុកចិត្តលើដំណើរការបោះ ឆ្នោត
ឡាំបា៉មិនទទួលយកភាពស្របច្បាប់អ្វីទាំងអស់ លើកលែងតែជ័យជម្នះធ្លាក់មកខាងខ្លួននោះ គណបក្សប្រឆាំងបានដឹកនាំចលនាបាតុកម្មប្រឆាំងតាមដងផ្លូវ និងធ្វើឱ្យមានភាពវឹកវរនយោបាយនៅពេលដែលពួកគេចាញ់ឆ្នោត ដែលស្រដៀងនឹងអ្វីដែលពួកគេបានធ្វើក្នុងឆ្នាំ១៩៩៨
។ ព្រោះតែគណបក្សប្រឆាំងមិនអាចទទួលយកអំណាចដោយស្របច្បាប់បាន ក្រុមអ្នកទូរទស្សន៍របស់ប្រព័ន្ធផ្សាយក្រៅប្រទេសបានផ្សព្វផ្សាយ ពីការចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោត
។ ពួកប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បានកាត់រូបភាពវីដេអូបង្ហាញពីការបាញ់ផ្សែងឱ្យហូរទឹកភ្នែក បាញ់កាណុង
បាញ់ទឹក និងការបង្ក្រាបពួកបាតុករ
ដែលញ៉ាំងដល់ការបាត់បង់ជំនឿលើរដ្ឋាភិបាលកាន់អំណាច ទោះបីជារដ្ឋាភិបាលនេះបានត្រូវជាប់ឆ្នោតដោយរបៀបប្រជាធិបតេយ្យ ពីមុនមកក៏ដោយ
។
ប្រព័ន្ធផ្សព្វផ្សាយដែលគ្មានការទទួលខុសត្រូវ និងប្រព័ន្ធផ្សព្វផ្សាយជិតដិតនឹងលោកខាងលិច
« បានបន្ថែមប្រេងទៅលើភ្លើង
» ទៅលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ទាំងនេះ
« មិនដែលជួយសម្រួលស្ថានការណ៍
» ឬផ្តល់ព័ត៌មានគ្រប់គ្រាន់ចំពោះអ្នកនយោបាយដែលចូលចិត្តប្រើការ បោកប្រាស់ប្រជាជន
។ តើសេណារីយោបែបនេះ
វាជាការផ្តល់យុត្តិធម៌
ពិសេសចំពោះគណបក្សប្រជាជនកម្ពុជា (CPP)
ដែលជាប់ឆ្នោតភាគច្រើនដាច់ខាតនោះ ? ក្រុមចម្រុះទាំងពីរពួកនេះ មានកំហុសធ្ងន់ដោយបានប្រើប្រាស់វិធីសាស្ត្រឃោសនាបោកប្រាស់ ម៉្យាងវិញទៀត អ្នកបោះឆ្នោតគួរតែរក្សាការវិភាគរបស់ខ្លួនតាមភាពពិតជាក់ស្តែង និងគួរតែប្រុងប្រយ័ត្នចំពោះអ្នកនយោបាយណាក៏ដោយ ដែលចោទប្រកាន់អំពីបញ្ហាអាស្រូវដ៏ធំធេងនានា ដើម្បីឆ្លៀតឱកាសកេងចំណេញនយោបាយ
។
ដូច្នេះតើអ្វីទៅជា « រូបមន្តទិព្វ » សម្រាប់ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត
ដើម្បីចៀសវាងការបន្លំ ? « មានតែព្រះទេទើបដឹង »
។ ជាថ្មីម្តងទៀត
គេគួរពិនិត្យនៅសហរដ្ឋអាមេរិក ដែលមានរបបប្រជាធិបតេយ្យចំណាស់ជាង២០០ឆ្នាំមកហើយ ពួកគេនៅតែកំពុងតស៊ូដើម្បីឱ្យមានប្រព័ន្ធបញ្ជីឈ្មោះបោះឆ្នោត មួយល្អ ហើយមានប្រសិទ្ធភាពផង
។ ក្នុងន័យនេះ គេគ្មានរកឃើញផ្លូវកាត់ណាមួយ ដើម្បីលុបបំបាត់បានទាំងស្រុងនូវចំណុចខ្វះខាតនៃការរៀបចំបញ្ជី ឈ្មោះបោះឆ្នោតនោះទេ
។ គេមិនគួរហៅចំណុចខ្វះខាតបែបនេះថា ជាការបន្លំនោះទេ
លុះត្រាតែក្នុងគោលបំណងរបស់ពួកគេ
គឺដើម្បីធ្វើឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតក្លាយជា មោឃៈ
។ ភ្នាក់ងារអន្តរជាតិ
និងប្រព័ន្ធផ្សព្វផ្សាយដែលបានទទួលមូលនិធិអន្តរជាតិ ដែលតាំងខ្លួនថា
ជាអ្នកត្រឹមត្រូវ ហើយជានិច្ចកាល «
តែងតែនៅខាងប្រឆាំង
» ដែលនៅស្ទើរតែគ្រប់ប្រទេសប្រជាធិបតេយ្យនោះគួរពិចារណាឡើងវិញ គួរកាត់បន្ថយការទិទៀនមកលើកម្ពុជាដែរទេ? ផ្ទុយទៅវិញគួរជួយកម្ពុជា ដើម្បីធ្វើឱ្យល្អប្រសើរនូវដំណើរការរៀបចំបញ្ជីចុះឈ្មោះបោះ ឆ្នោត
។
នេះគឺជាវិទ្យាសាស្ត្រវិជ្ជមានមួយជាជាងគិត តែថ្កោលទោស
និងរិះគន់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលកំពុងតែខិតខំធ្វើឱ្យមានការបោះឆ្នោតមួយ
« មានភាពសេរី និងយុត្តិធម៌
» ។
ជាការពិតណាស់ នៅក្នុងកែវភ្នែករបស់គណបក្សប្រឆាំង និងអ្នកគាំទ្របរទេសរបស់ពួកគេ
ជានិច្ចកាលតែងតែគិតថា « ការបោះឆ្នោតនៅកម្ពុជា ពុំដែលមានភាពសេរី
និងយុត្តិធម៌នោះឡើយ » ៕
No comments:
Post a Comment