Translate

Friday, August 16, 2013

​ចលា​ចល​នៅ​លើទឹកដី​​ព្រះចៅហ្វារ៉ា​អុង​ដ៍ល្បី​ល្បាញនៃ​​ប្រាសាទពី​រ៉ា​ មីត ការ​បំបែក​ហ្វូង​បាតុករ​ក្លាយ​ជា​ការ​បង្ហូរឈាម​យ៉ាងសាហាវ​នៅក្នុងប្រទេស​ អេហ្ស៊ីប ត្រឹម​ថ្ងៃ15​សីហា​តួលេខ​ផ្លូវ​ការស្លាប់​​464​នាក់ តែក្រុម​បាតុករ​​ថាស្លាប់2.200​នាក់ និងរបួសជាង​1ម៉ឺននាក់ បញ្ចូល​អត្ថបទ ស្រីណា កោះ

​ចលា​ចល​នៅ​លើទឹកដី​​ព្រះចៅហ្វារ៉ា​អុង​ដ៍ល្បី​ល្បាញនៃ​​ប្រាសាទពី​រ៉ា​ មីត ការ​បំបែក​ហ្វូង​បាតុករ​ក្លាយ​ជា​ការ​បង្ហូរឈាម​យ៉ាងសាហាវ​នៅក្នុងប្រទេស​ អេហ្ស៊ីប ត្រឹម​ថ្ងៃ15​សីហា​តួលេខ​ផ្លូវ​ការស្លាប់​​464​នាក់ តែក្រុម​បាតុករ​​ថាស្លាប់2.200​នាក់ និងរបួសជាង​1ម៉ឺននាក់




កោះសន្តិភាព​ ១៦-០៨-២០១៣៖ រឿង​ក្ដៅ​​​ដែល​ពិ​ភព​លោក​​​កំពុង​តែ​តាម​ដាន​​​​នេះ គឺ​ការបង្ក្រាប​បាតុ​កម្ម​​នៅ​​​ក្នុង​ប្រទេស​អេហ្ស៊ីប​​​ បន្ទាប់​ពី​ក្រុម​យោធា​​បា​ន​ដាក់​​ឱសាន​វាទ​ដល់​ក្រុម​​​អ្ន​ក​ ធ្វើបាតុកម្ម​​​​​​រាប់សែន​នាក់​​ឱ្យ​​​​​បំបែក​ជួរ​​​ក្នុងការ​គាំ​ទ្រ​ ប្រធានាធិបតី​ម័រស៊ី ​ដែល​​ត្រូវ​បាន​ដក​ហូត​​​អំណាច​​ចេញ​នោះ​។ ​ការ​ឈាន​ដល់​ប្រតិបត្តិ​ការ​​​បំបែក​​​ជួរ​បាតុ​ករ​ បានឈាន​ដល់​​ការ​កើត​មាន​ចលាចល​​​​មួយ​​ដែលនោះ​​​គឺ​ការ​ប្រឈម​​មុខ​​​គ្នា​ ​​​រវាងក្រុម​សន្ដិ​សុខ​​​ និងបាតុករ​​ ។

សម្រាប់​​កម្ពុជា​គឺ​​យើងមិន​​ចង់ឃើញ​​ទិដ្ឋ​ភាព​​បែប ​នេះ​​​ទេ ខណៈ​​​ដែល​និន្នាការ​​​​​​ប្រឆាំង​ខ្លះ​និយាយមិន​ដាច់​​ពី​​​មាត់​​​ពីការ​​ ធ្វើមហា​បាតុ​កម្ម​ ​តែនិន្នាការ​​ ជាតិ​ទាំងមូល​មិនគាំទ្រ​​​ការ​បង្ក​ចលាចល​​​​​ណាមួយ​​ក្នុង​សង្គម​នោះទេ​ ​ពិសេស​​គឺការបំផ្លាញ​​​ជីវ​ភាព​សង្គម​ ។ នេះ​គឺ​​ជា​រឿងជាក់ស្ដែង​​មួយ​ដែលកំពុង​​​កើត​ឡើង​​​និង​អាច​​បង្ហាញ​​​ ច្បាស់​ថា​​ តើគប្បី​​ប្រព្រឹត្ត​បែប​ណា​​ដើម្បី​​ភាព​​សុខ​សាន្ត​របស់​ជាតិ


តាម​តួលេខ​ផ្លូវ​ការ​ថា​ មនុស្ស​៤៦៤នាក់​បាន​ត្រូវ​សម្លាប់​កាល​ពី​​ថ្ងៃ​ទី​១៤ សីហា​ នៅ​អេហ្ស៊ីប​ក្នុង​ការ​បំបែក​ដោយ​បង្ហូរ​ឈាម​នា​ទីក្រុង​គែរ​ នូវ​បាតុកម្ម​ទាមទារ​ការ​វិល​ត្រឡប់​ទៅ​កាន់​អំណាច​វិញ​របស់​ប្រធានា​ធិប​តី ​អ៊ិស្លាម​និយម​ លោក​ ម៉ូហា​ម៉េដ​ ម័រស៊ី​ ដែល​ត្រូវ​កង​ទ័ព​ផ្តួល​រំលំ​ និង​ក្នុង​អំពើ​ហិង្សា​ទាំងឡាយ​ដែល​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ក្នុង​ទូទាំង​ ប្រទេស ។​អាជ្ញាធរ​គូស​បញ្ជាក់​ថា​ ក្រៅ​ពី​ជន​ស៊ីវិល ប៉ូលិស​៤៣​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ទូទាំង​ប្រទេស។ ក៏​ប៉ុន្តែ​តុល្យ​ការ​ពិត​ណាស់​មាន​ខ្ពស់​ជាង​នេះ​ទៀត​ ដោយ​អ្នក​កាសែត​របស់​ AFP ម្នាក់​រាប់​ឃើញ​សាក​សព​មនុស្ស​ដល់​ទៅ​១២៤​នាក់​ គ្រាន់​តែ​នៅ​ឯទីលាន​ RABAA Al-ADAWIYA ជា​ទី​លាន​បោះ​ជំរំ​តវ៉ា​របស់​ពួក​អ្នក​គាំទ្រ​លោក​ ម័រស៊ី​ មួយ​ប៉ុណ្ណោះ ។​ នៅ​ទី​នោះ​ក្រសួង​សុខាភិបាល​អេហ្ស៊ីប​រៀបរាប់​ពី​មនុស្ស​ស្លាប់​៦១​នាក់ ។​

នៅពេល​ដែល​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព​ លោក​ ម៉ូហាម៉េដ​ អែល​បារ៉ាដេ​ បាន​សុំ​លាលែង​ចេញ​ពី​តំណែង​អនុ​ប្រធា​នាធិបតី​ ដោយ​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​បណ្តា​ផល​វិបាក​នៃ​ការ​សម្រេច​ចិត្ត​ បង្ក្រាប​បាតុ​កម្ម​ដោយ​បង្ហូរ​ឈាម​ជា​សេចក្តី​សម្រេច​ចិត្ត​ ដែល​លោក​មិន​យល់​ស្រប​តាម​ នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ លើក​បន្តុប​ដោយ​កង​ទ័ព​លោក​ ហា​ហ្សេម​ បេផ្លាវី បែរ​ជា​សម្តែងការ​អបអរ​សាទរ​ដល់​កង​កម្លាំង​ប៉ូលិស​ដែល​ខិត​ខំ​អត់​ធ្មត់​ ខ្មាំង​បំផុត ។​

ក្រោយ​ទិវា​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​បង្ហូរ​ឈាម​ មក​ អាជ្ញាធរ​អេហ្ស៊ីប​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ ហើយ​ដាក់​បំរាម​គោចរ​ក្នុង​ខេត្ត​ក្រុង​ពាក់​កណ្តាល​ ក្នុង​នោះ​មាន​ទាំង​ទីក្រុង​គែរ​ និង​ក្រុងអាឡិច​សង់​ឌ្រី​ផង​ដែរ ។​ ចំណែក​មនុស្ស​៥៤៣​នាក់​ចាប់​ខ្លួន។ ១ម៉ោង​ក្រោយ​បំរាម​គោចរ​ចូល​ជា​ធរមាន​ បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ខាងសន្តិ​សុខ​គូស​បញ្ជាក់​ថា​ ភាព​ស្ងប់​ស្ងាត់​កើត​មាន​ឡើង​វិញ​​ទូទាំង​ប្រទេស ។​

ភាព​ស្ងប់​ស្ងាត់​អាចគ្រាន់​តែ​បណ្តោះ​អាសន្ន​ ដោយ​ភាព​តាន​តឹង​នៅតែ​មាន​ខ្ពស់​ក្នុង​ប្រទេស ព្រោះ​ពួក​អ៊ិស្លាម​និយម​បាន​អំពាវនាវ​ឱ្យ​មាន​បាតុកម្ម​ថ្មីៗ​ទៀត​ ចំណែក​កង​កម្លាំង​សន្តិ​សុខ​បាន​ព្រមាន​ថា​ ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បោះ​ទីតាំង​តវ៉ា​ទៀត​ឡើយ​ ក្រោយ​​​ពី​វាយ​លុក​ដណ្តើម​ត្រួត​ត្រា​ទីតាំង​បោះ​ជំរំ​ធ្វើ​បាតុកម្ម​២​ កន្លែង​នៅ​ទីក្រុង​គែរ​ ជា​កន្លែង​ពួក​អ្នក​គាំទ្រ​លោក​ ម័រស៊ី​ បោះ​ជំរំ​នៅ​ទីនោះ​ចាប់​តាំង​ពី​១​ខែ​កន្លះ​មក​ហើយ ។​

សហ​គមន៍​អន្តរ​ជាតិ​ដែល​ប៉ុន​ប៉ង​ធ្វើ​អាជ្ញា​កណ្តាល​ ចៀស​វាង​កុំ​ឱ្យ​មាន​ការ​បង្ហូរឈាម​គ្នា​បាន​ថ្កោល​ទោស​ការ​ប្រើ​អំពើ​ ហិង្សា​ ដើម្បី​កម្ទេច​កន្លែង​ប្រមូល​ផ្តុំ​ពួក​អ៊ិស្លាម​និយម​ច្រើន​ពាន់​នាក់​ធ្វើ ​បាតុកម្ម​ ដែល​មាន​ទាំង​នារី​ និង​កុមារ​ចូល​រួម​ផង ។​ នៅ​ក្រុង​វ៉ាស៊ីន​តោន​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ចន គ័រវី បាន​ថ្កោល​ទោស​ចំពោះ​ការ​បង្ហូរ​ឈាម​នេះ​ថា​ ជា​រឿង​គួរ​ឱ្យ​អាម៉ាស់ ។​ ចំណែក​ប្រមុខ​ការ​ទូត​សហ​ភាព​អឺរ៉ុប​លោក​ស្រី​ កាតឺរីន​ អាស្តុន​ ទាមទារ​ឱ្យ​លុប​ចោល​ការ​ប្រកាស​អាសន្ន​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែលអាច​ធ្វើ​ ទៅ​បាន ។​

នៅ​ទីលាន​ RABAA អ្នក​កាសែត​ AFP ម្នាក់​រាប់​ឃើញ​សាកសព​មនុស្ស​១២៤​នាក់​ ក្នុង​នោះ​ច្រើន​នាក់​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង ។​ ចំណែក​អ្នក​យក​ព័ត៌​មាន​ឱ្យ​ទូរទស្សន៍​អង់​គ្លេស SKY NEWS​ ម្នាក់​ក៏​ស្លាប់​ដោយ​គ្រាប់​​កាំ​ភ្លើង​ដែរ ។​ ក្រុម​បង​ប្អូន​អ៊ិស្លាម​ប្រកាស​ថា​ សរុប​មនុស្ស​ដល់​ទៅ​២.២០០​នាក់​ឯ​ណោះ​ត្រូវ​ស្លាប់​ ហើយ​ជាង​១០.០០០​នាក់​ត្រូវ​របួស ។​

ក្រោយ​ការ​បំបែក​ទីតាំង​បោះ​ជំរំ​ធ្វើ​បាតុ​កម្ម​ទាំង ​២​កន្លែង​នៅ​ទីក្រុង​គែរ​ ការ​ប៉ះ​ទង្គិច​គ្នា​នានា​កើត​មាន​ក្នុង​សង្កាត់​ផ្សេងៗ​នៃ​ទីក្រុង​គែរ​ ហើយ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ក្នុង​ខេត្ត​ដទៃៗ​ទៀត​របស់​ប្រទេស ។​ នៅ​ក្រុង​អាឡិច​ សាន់​ឌ្រី​ ជាទីក្រុង​ធំ​ទី​២ របស់​ប្រទេស​មាន​សេចក្តី​រាយ​ការណ៍​ពី​ការ​បាញ់​ត​គ្នា​ខ្លាំង​ក្លា​ដោយ​ អាវុធ​ស្វ័យ​ប្រវត្តិ​ ។ ម្យ៉ាង​វិញ​ទៀត​ ព្រះ​វិហារ​គ្រឹស្ត​យ៉ាង​តិច​៤ រង​ការ​វាយ​ប្រហារ​ ដោយ​ពួក​គ្រឹស្ត​និយាយ​ថា​ ពួក​អ្នក​គាំទ្រ​លោក​ ម័រស៊ី​ បាន​ធ្វើ​សង្គ្រាម​សង​សឹក​មួយ​ប្រឆាំង​ពួក​គ្រឹស្ត ។​

អគ្គលេខាធិការ​ អ.ស.ប​ លោក​ បាន គីមួន ក្នុង​ពាក្យ​ម៉ឺង​ម៉ាត់​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​បង្ក្រាប​ដោយ​ហិង្សា​ និង​យ៉ាង​បង្ហូរ​ឈាម​​នោះ ហើយ​លោក​ស្នើ​ដល់​ពលរដ្ឋ​អេហ្ស៊ីប​ឱ្យ​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​ ការ​បង្រួប​បង្រួម​ជាតិ​ ។​ ប្រធានា​ធិបតី​តួកគី​ លោក​ អាប់​ឌុលឡាហ៍​ ហ្គុល​ ចាត់​ទុក​ថា​ ជាប្រការ​មិន​អាច​ទទួល​យក​បាន​ចំពោះ​អន្តរាគមន៍​ដោយ​អាវុធ​ប្រឆាំង​បណ្តា​ជន ​ស៊ីវិល​ដែល​ធ្វើ​បាតុ​កម្ម​ ។​ លោក​បាន​ប្រៀប​ធៀប​រឿង​នោះ​ទៅ​នឹង​ការ​ចាប់​ផ្តើម​តវ៉ា​នៅ​ប្រទេស​ស៊ីរី​ មុន​ពេល​ក្លាយ​ទៅ​ជា​សង្គ្រាម​ស៊ីវិល។​ ប្រទេស​កាតា​ជា​អ្នក​គាំទ្រ​យ៉ាង​សកម្ម​ដល់​ក្រុម​បង​ប្អូន​អ៊ិស្លាម​នោះ​ បាន​បរិហារ​យ៉ាង​ខ្លាំង​ចំពោះ​អន្តរា​គមន៍​របស់​ប៉ូលិស​ប្រឆាំង​ពួក​បាតុ​ ករ៕​   

No comments:

Post a Comment