Translate

Thursday, August 15, 2013

អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​បានកំណត់​ថ្ងៃ​ធ្វើបាតុកម្ម​រួចហើយ





ថ្មីៗ ១៥-០៨-២០១៣៖ ឆ្លើយតប​តាម​ការអំពាវនាវ​រប​ស់លោក សម រង្ស៊ី នា​ជំនួប​របស់លោក​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​បារាំង ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីបអាមេរិក​ខាងជើង អឺរ៉ុប និង​ប្រទេស​ជាច្រើន​ទៀត​នៅ​ឯនាយសមុទ្រ បានកំណត់​ថ្ងៃ​ធ្វើបាតុកម្ម​ចំនួន​ពីរលើក។
 

ការធ្វើ​បាតុកម្ម​អហឹ​ង្សា​របស់​សហគមន៍​ខ្មែរ ជាពិសេស​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើឡើង​លើកទីមួយ​នា​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ នៅមុខ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក និង​លើក​ទី​ពីរ នា​ថ្ងៃទី២៦ ខែសីហា នៅមុខ​វិមាន​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្ស៊ឺ​ណែវ ប្រទេស​ស្វ៊ី​ស។  


បាតុកម្ម​អហឹ​ង្សា​ទាំងនេះ គឺ​ក្នុង​គោលបំណង​ឲ្យ​អង្គការសហប្រជាជាតិ​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​ ភាពមិនប្រក្រតី​ជុំវិញ​ការបោះឆ្នោត និង​ដើរតួនាទី​ជា​អាជ្ញាកណ្តាល​ដូចជា​ការបោះឆ្នោត​នា​ឆ្នាំ១៩៩៣ កន្លងមក។ ទោះបីជា​យ៉ាងណាក៏ដោយ មកដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​បានកំណត់​ថ្ងៃ​ធ្វើបាតុកម្ម​នៅក្នុង​រាជធានី​ ភ្នំពេញ​ឡើយ៕

No comments:

Post a Comment