សង្គ្រោះជាតិមិនទាន់មានការសម្រេចចិត្តច្បាស់ចំពោះគម្រោងបាតុកម្មនៅភ្នំពេញ
ថ្មីៗ ១៥-០៨-២០១៣
«តើ មហាបាតុកម្មនឹងធ្វើឡើងនៅថ្ងៃណា? កន្លែងណា? មនុស្សប៉ុន្មាននាក់ចូលរួម?»។ រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិហាក់ដូចជានៅមានភាពស្រពេចស្រពិលនៅឡើយចំពោះគម្រោង របស់ខ្លួន
បើទោះបីជាលោក សម រង្ស៊ី តែងតែបញ្ជាក់ជំហរយ៉ាងមុតមាំថា មហាបាតុកម្មដើម្បីតវ៉ាលទ្ធផលនៃការបោះឆ្នោតនឹងផ្ទុះឡើង នាពេលឆាប់ៗខាងមុខនេះក៏ដោយ។
ប្រធានគណបក្សប្រឆាំងតែងតែបញ្ជាក់ម្តងហើយ ម្តងទៀតលើលទ្ធភាពដែលអាចមានមហាបាតុកម្ម ពោលគឺមិនថានៅពេលដែលលោកចុះទៅតាមបណ្តាខេត្តនានា
ក្រៅប្រទេស ឬតាមហ្វេសប៊ុកនោះទេ
លោក សម រង្ស៊ី តែងតែអំពាវនាវឲ្យក្រុមអ្នកគាំទ្រចូលរួមជាមួយលោកដើម្បីការពារ ជ័យជម្នះតាមរយៈការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។
សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា
លទ្ធភាពតិចតួចបំផុត ដែលអាចនាំមានការផ្ទុះបាតុកម្ម បើទោះជាពេលនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
បានអះអាងថា បាតុកម្មនឹងក្លាយជាជម្រើសចុងក្រោយរបស់ខ្លួនក៏ដោយ។
អ្វីដែលបានកំពុងបង្ហាញប្រាប់មហាជន ពីលទ្ធភាពតិចតួចដែលអាចនាំឲ្យមានមហាបាតុកម្មនោះ
គឺ ដោយសារតែមេដឹកនាំគណបក្សសង្គ្រោះជាតិ ហាក់ដូចជាមានទំនោរខុសគ្នាបន្តិច
ជុំវិញការធ្វើបាតុកម្មប្រឆាំង
នឹងលទ្ធផលឆ្នោត។
នៅមុនការចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍កូនស្រីនៅសហរដ្ឋអាមេរិកនោះ នៅចំពោះអ្នកគាំទ្ររាប់ពាន់នាក់លើទីលានប្រជាធិបតេយ្យ
កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅ
លោក សម រង្ស៊ី បានបញ្ជាក់ដោយប្រើសំឡេងខ្លាំងៗ ក្នុងទឹកមុខប្រកបដោយភាពក្លានហានថា៖« យើងប្ដេជ្ញាមិនអនុញ្ញាតឲ្យនរណាម្នាក់លួចជ័យជំនះរបស់ប្រជាជនខ្មែរ ទេ។
កុំគម្រាមកំហែងយើង។ យើងមិនខ្លាចទេ។
យើងនឹងធ្វើបាតុកម្មដ៏ធំមួយ»។
សម្រាប់សកម្មភាពរបស់លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា ការគម្រាមធ្វើបាតុកម្មគឺពិតជាមានលក្ខណៈខ្លាំងក្លាណាស់ ពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែសម្រាប់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ គណបក្សសង្គ្រោះជាតិ ការគម្រាមធ្វើបាតុកម្ម ដែលចេញ ពីមាត់របស់ពួកគេហាក់ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា មើលឃើញថា មានលក្ខណៈទន់ភ្លន់ណាស់ក្នុងរយៈពេលចុងក្រោយនេះ។ ទន់ភ្លន់មានន័យថាមន្ត្រីទាំងនោះ ហាក់ឲ្យតម្លៃណាស់ ចំពោះការស្វែងរកយន្តការដោះស្រាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ជាក់ស្ដែង លោក យឹម សុវណ្ណ
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងនារយៈពេលចុងក្រោយនេះថា ការធ្វើបាតុកម្មជាជំរៀសដ៏ចុងក្រោយបំផុត សម្រាប់ការដោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជារបស់គណបក្សសង្គ្រោះ ជាតិ។
អ្វីដែលលោក តែងតែបញ្ជាក់ប្រាប់អ្នកកាសែតនោះគឺ គណបក្សសង្គ្រោះជាតិប្រកានគោលការណ៍អហិង្សា។
ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ លោក យឹម សុវណ្ណ បានបញ្ជាក់ថា៖« យ៉ាងណាក៏ដោយសម្រាប់គណបក្សសង្គ្រោះជាតិរបស់យើង ការធ្វើបាតុកម្មជាជម្រើសចុងក្រោយបំផុត។
គ្មានអ្វីដែល ដោះស្រាយមិនចេញនោះទេ ឲ្យតែអ្នកពាក់ព័ន្ធទាំងអស់មានឆន្ទះចង់ដោះស្រាយ។ យ៉ាងណាក៏ដោយយើងនិងខិតខំប្រឹងប្រែងរកច្រកចេញឲ្យទាល់តែបាន»។
បើពិនិត្យមើលអត្ថាធិប្បាយរបស់អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ លទ្ធភាពដែលអាចនាំឲ្យមានមហាបាតុកម្មពីសំណាក់គណបក្សសង្គ្រោះជាតិ គឺពិតជាមានតិចតួចណាស់ដែលខុសគ្នាពីឆន្ទះរបស់លោក សម រង្ស៊ី។
បើពិនិត្យមើលអត្ថាធិប្បាយរបស់អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ លទ្ធភាពដែលអាចនាំឲ្យមានមហាបាតុកម្មពីសំណាក់គណបក្សសង្គ្រោះជាតិ គឺពិតជាមានតិចតួចណាស់ដែលខុសគ្នាពីឆន្ទះរបស់លោក សម រង្ស៊ី។
អ្វីដែលជាការកត់សំគាល់នោះ មួយរយៈពេលចុងក្រោយនេះ បើទោះបីជាលទ្ធផលបណ្ដោះអាសន្ន
ត្រូវបាន គ.ជ.ប ប្រកាសថា
គណបក្សសង្គ្រោះជាតិចាញ់គណបក្សប្រជាជនកម្ពុជា ហើយគណកម្មការចម្រុះដែលទាមទារឲ្យបង្កើតដោយគណបក្សសង្គ្រោះជាតិនោះ នៅមិនទាន់មានការវិវត្តន៍ជាដុំកំភួន
ក៏ដោយក្ដី សម្រាប់មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រជាតិ ក៏មិនទាន់បង្ហាញនូវសញ្ញាណាមួយ ដែលបញ្ជាក់ពីការគម្រាមធ្វើបាតុកម្មនោះដែរ។ តែអ្វីដែលគ្រប់គ្នាបានលឺនោះ
គឺការព្យាយាមរបស់គណបក្សមួយនេះ
ដើម្បីឲ្យគណៈកម្មការចម្រុះ មានដំណើរការ ហើយអាចសិក្សាភាពមិនប្រក្រតីជុំវិញការបោះឆ្នោតបានដោយយុត្តិធម៌។
សម្រាប់វត្តមានរបស់លោក សម រង្ស៊ី នៅថ្ងៃស្អែកនេះ ហាក់បានបង្ហាញពីភាពស្រពេចស្រពិល ចំពោះអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា
ក៏ដូចជាប្រជាពលរដ្ឋ និងសង្គមស៊ីវិល មួយចំនួន ជុំវិញការព្រួយបារម្ភថា តើការវិលត្រឡប់របស់មេដឹកនាំបក្សប្រឆាំងនៅថ្ងៃស្អែកនេះ នឹងធ្វើឲ្យកម្ដៅនយោបាយនៅកម្ពុជា
កាន់តែមានភាពពុះកញ្ជ្រោល
ឬក៏ធ្វើឲ្យកម្ដៅនយោបាយកម្ពុជាមានភាពធូរស្រាលឡើងវិញ៕
No comments:
Post a Comment