Translate

Thursday, August 15, 2013

ពលករ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ធ្លាក់​ចុះ​៣០%



ពលករ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ធ្លាក់​ចុះ​៣០%

ភ្នំពេញប៉ុស្តិ៍ ១៥-០៨-២០១៣៖ ចំនួន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​ស្របច្បាប់​នៅ​បរទេស​បាន​ធ្លាក់​ចុះ​ជិត​៣០​ ភាគរយ​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ពី​ឆ្នាំ​ទៅ​។ នេះ​បើ​តាម​ស្ថិតិ​បាន​ពី​គេហទំព័រ AKP ​។

របាយការណ៍​បង្ហាញ​ថា ចំនួន​ពលករ​ដែល​ត្រូវ​បាន​បញ្ចូន​ទៅ​ក្រៅ​ប្រទេស​ធ្លាក់​ចុះ​ពី​១៦ ៩០០​នាក់​មក​នៅ​១១ ៩៤០​នាក់​។

ការ​ធ្លាក់​ចុះ​ភាគច្រើន​នៅ​ថៃ​និង​កូរ៉េ​ខាង​ត្បូង​ដែល​ជា​កន្លែង​ពលករ​ចំណាកស្រុក​ស្របច្បាប់​ធំ​បំផុត​របស់​កម្ពុជា​។

ការ​បញ្ជូន​ទៅ​ប្រទេស​ថៃ​ធ្លាក់​ចុះ​៣០​ភាគរយ​គឺ​បាន​៧ ៤២០ នាក់​ធ្លាក់​ចុះ​ពី​១០ ៥៨៣​នាក់​និង​កូរ៉េ​ខាង​ត្បូង​ធ្លាក់​ចុះ​២៧​ភាគរយ​ពី​៦ ១៨៧​នាក់​មក​នៅ​៤ ៥០៣ នាក់​។

ក្រសួង​ការងារ​ឲ្យ​ដឹងថា ពលករ​ចំណាកស្រុក​ស្របច្បាប់​កម្ពុជា​មាន​១២៥ ០០​០នាក់​ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី ថៃ និង​ជប៉ុន ហើយ​ការ​ប៉ាន់ប្រមាណ​អាច​នំា​ចំណូល​ចូល​ស្រុក​វិញ​២០០​លាន​ដុល្លារ​ក្នុង​ មួយ​ឆ្នាំ​។

ការ​ធ្លាក់​ចុះ​ដោយសារ​ការ​រួមចំណែក​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែលម្អ​លក្ខខណ្ឌ​ការងារ​ក្នុង​ស្រុក​។


លោក​អ៊ុំ មាន​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្លែង​ថា​៖​« ​ក្រៅពី​កម្មករ​រោងចក្រ​កាត់​ដេរ យើង​ទទួល​បាន​លំហូរ​ចូល​ថ្មី​នៃ​រោងចក្រ​អេឡិចត្រូនិក​និង​រោងចក្រ​រថយន្ត​ ដែល​ត្រូវ​ការ​កម្មករ​ច្រើន​នាក់​និង​ផ្ដល់​ប្រាក់​ខែ​កាន់​តែ​ខ្ពស់​»​PB

No comments:

Post a Comment