Translate

Wednesday, August 14, 2013

រដ្ឋាភិបាល​ថៃ​ជំរុញ​ឲ្យ​មាន​ការ​ចំណាយ​នៅ​ក្នុង​ស្រុក (បាងកក)



រដ្ឋាភិបាល​ថៃ​ជំរុញ​ឲ្យ​មាន​ការ​ចំណាយ​នៅ​ក្នុង​ស្រុក


ភ្នំពេញប៉ុស្តិ៍​ ១៤-០៨-២០១៣៖ ក្រសួង​ពាណិជ្ជកម្ម​ថៃ​នឹង​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិការ​ពី​ ប្រតិបត្តិករ​ហាង​ធំៗ​ចំនួន ១៣ ដើម្បី​ផ្ដល់​ការ​បញ្ចុះ​តម្លៃ ៧០ ភាគរយ លើ​មុខ​ទំនិញ​ជាង ១ ម៉ឺន​មុខ​ចាប់​ពី​ថ្ងៃ​ទី១៦ ដល់ ២៤ ខែ សីហា ក្នុង​ការ​ជំរុញ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក។

ប៉ុន្តែ​សំណួរ​របស់​ក្រុមហ៊ុន​លក់​រាយ​ថា តើ​យុទ្ធនាការ​នេះ​នឹង​ជំរុញ​សេដ្ឋកិច្ច​កើន​ឡើង​ច្រើន​ដូច​ការ​ព្យាករ​របស់ ​រដ្ឋាភិបាល​ដែរ​ឬ​ទេ? ពួក​គេ​ជំទាស់​ដោយ​លើក​ឡើង​ថា ប្រជាជន​គ្មាន​ប្រាក់​ក្នុង​ការ​ចំណាយ​ដូច្នេះ​ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ស្វែង​រក​មធ្យោបាយ​ផ្សេង ជំនួស​ដើម្បី​ជួយ​បង្កើន​ដល់​ប្រាក់​ចំណូល​របស់​ប្រជាជន​វិញ។

លោក Yanyong Phuangrach អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា កម្មវិធី​លក់​នេះ អាច​ផ្ដល់​ផលិតផល​បញ្ចុះ​តម្លៃ​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​តាម​ហាង នានា​ទូទាំង​ប្រទេស។ ក្រសួង​នេះ​អាច​បង្កើត​ស្ដង់​លក់​ចំនួន ១៨០ ផង​ដែរ​នៅ​បរិវេណ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ Sanambin Nam របស់​ខេត្ត Nonthaburi ក្នុង​ការ​ផ្ដល់​ទំនិញ​ជាច្រើន​ដូចជា ស៊ុត ស្ករ​ស​និង​ប្រេង​បន្លែ​ក្នុង​តម្លៃ​ទាប។

លោក​បាន​បន្ត​ថា យុទ្ធនាការ​នេះ​គឺ​មួយ​ផ្នែក​ដើម្បី​រំឭក​ខួប​លើក​ទី៩០​នៃ​ការ​បង្កើត ក្រសួង​នេះ​នៅ​ថ្ងៃ​ទី២០ ខែ សីហា។

លោក Somchai Pornrattanacharoen ប្រធាន​សមាគម​ក្រុមហ៊ុន​លក់​រាយ និង​លក់​ដុំ​ថៃ និយាយ​ថា ក្រុមហ៊ុន​លក់​រាយ​ធំៗ​បាន​ទទួល​រង​ពី​ការ​លក់​ធ្លាក់​ចុះ​មួយ​រយៈ​មក​ហើយ ហើយ​ក៏​ផ្ដល់​ការ​

លក់​បញ្ចុះ​តម្លៃ​រួច​ហើយ​ដែរ។ ផែនការ​ធំ​របស់​ក្រសួង​ពាណិជ្ជកម្ម​មិន​អាច​ជួយ​កាត់​បន្ថយ​តម្លៃ​នៃ ការ​រស់​នៅ​បាន​ទេ ហើយ​ក៏​មិន​អាច​ស្រូប​យក​ប្រាក់​បាន​ច្រើន​នៅ​ក្នុង​សេដ្ឋកិច្ច​ដូច បាន​អះអាង​នោះ​ដែរ។ រដ្ឋាភិបាល​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ស្វែង​រក​មធ្យោបាយ​ផ្សេង ពី​នេះ​ដើម្បី​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​ប្រជាជន៕B.Post/PB

No comments:

Post a Comment