Translate

Wednesday, August 14, 2013

កសិករ​ថៃ​យល់​ព្រម​តាម​សំណើ​រដ្ឋាភិបាល (ក្រុង បាងកក)



កសិករ​ថៃ​យល់​ព្រម​តាម​សំណើ​រដ្ឋាភិបាល

ភ្នំពេញប៉ុស្តិ៍ ១៤-០៨-២០១៣៖ ក្រុម​កសិករ​នៅ​ប្រទេស​ថៃ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ពួក​គេ​មាន​ឆន្ទៈ​ទទួល​យក​សំណើ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​ ទិញ​ស្រូវ​ក្នុង​តម្លៃ ១៥ ពាន់​បាត​ក្នុង​មួយ​តោន ស្ថិត​ក្រោម​គម្រោង​សន្យា​ទិញ​ស្រូវ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​រដូវ ប្រមូលផល​ឆ្នាំ ២០១៣-២០១៤ ដែល​បាន​កាត់​បន្ថយ​ការ​ទិញ​ស្រូវ​នេះ​មក​នៅ​ត្រឹម​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​ មួយ​ឆ្នាំ។

តែ​ក្រុម​កសិករ​ទាំង​នោះ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ដំណើរ​ការ​ ទិញ​ស្រូវ​តាម​ការ​សន្យា ដោយ​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​របស់​កសិករ ចូល​រួម​ពិនិត្យ​គុណភាព​អង្ករ និង​កម្រិត​សំណើម ក៏​ដូច​ជា​វិធីសាស្រ្ត​រក្សា​ទុក​ស្រូវ​របស់​ក្រុមហ៊ុន​កែច្នៃ​អង្ករ។

រដ្ឋាភិបាល ក៏​គប្បី​គាំទ្រ​កសិករ​ដោយ​ជួយ​ដល់​ពួក​គេ​ដាំ​ស្រូវ​ដែល​មាន​គុណភាព ខ្ពស់ និង​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​របស់​ខ្លួន និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គីមី​ផង​ដែរ។

លោក Prapat Panyachartraksa ប្រធាន​ក្រុម​ប្រឹក្សា​កសិករ​ជាតិ​របស់​ថៃ​បាន​មាន​ប្រសាសន៍​ថា៖ «បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាច្រើន​លើក​ជាមួយ​អ្នក​តំណាង​របស់​កសិករ​មក​ពី ​តំបន់​ផ្សេងៗ ពួកគេ​បាន​ឲ្យ​ដឹង​ថា សំណើ​លើក​ចុង​ក្រោយ​នេះ​គឺ​អាច​ទទួល​យក​បាន​ដោយ​កសិករ​ភាគ​ច្រើន​នៅ​តំបន់​ ភាគ​ខាង​ជើង និង​ឦសាន និង​ក្រុម​កសិករ​នៅ​ខាង​ក្រៅ​តំបន់​ធារាសាស្រ្ត អាច​ធ្វើ​ស្រែ​បាន​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ»

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ក្រុម​កសិករ​ដែល​រង​ផល​ប៉ះពាល់​នោះ គឺជា​ក្រុម​កសិករ ដែល​ស្ថិត​នៅ​តំបន់​កណ្តាល​ដែល​មាន​ប្រព័ន្ធ​ធារាសាស្រ្ត​ល្អ អាច​ធ្វើ​ស្រែ​បាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ»

លោក Prasit Booncheuy ប្រធាន​សមាគម​កសិករ​ដាំ​ដំណាំ​ស្រូវ​របស់​ថៃ បាន​យល់​ស្រប​ថា រដ្ឋាភិបាល​ទំនង​ជា​ប្រឈម​នឹង​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​ក្រុម​កសិករ​នៅ​ តំបន់ កណ្តាល​នេះ។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ក្រុម​កសិករ​នៅ​ភាគ​ឦសាន​នឹង​ទទួល​យក​សំណើ​លើក​ចុង​ក្រោយ​របស់​រដ្ឋាភិបាល ដោយ​សារ​ការ​ចំណាយ​ផលិតកម្ម​របស់​ពួក​គាត់​មាន​ត្រឹម​តែ ៤៥០០ បាត​ទៅ ៥៥ ០០០ បាត​ប៉ុណ្ណោះ​ក្នុង​មួយ​តោន»

លោក Niwatthamrong Bunsongphaisan រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​អាច​បន្ត​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ ១៥ ពាន់​បាត​ក្នុង​មួយ​តោន ក្រោម​គម្រោង​សន្យា​ទិញ​ស្រូវ​របស់​រដ្ឋាភិបាល​នៅ​រដូវ​ប្រមូលផល ឆ្នាំ ២០១៣-២០១៤ ដោយ​កាត់​បន្ថយ​ការ​ទិញ​ស្រូវ​មក​នៅ​ត្រឹម​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ ឆ្នាំ៕ BP

No comments:

Post a Comment