Translate

Wednesday, August 14, 2013

មេដឹកនាំ​សហភាព​អឺរ៉ុប​ប្រាប់ លោក សម រង្ស៊ី ថា “​ត្រូវ​រក្សា​ស្មារតី​សន្តិភាព​”



មេដឹកនាំ​សហភាព​អឺរ៉ុប​ប្រាប់ លោក សម រង្ស៊ី ថា “​ត្រូវ​រក្សា​ស្មារតី​សន្តិភាព​

The Free Press Magazine 14-08-2013: លោកស្រី កា​តេ​រី​ន អា​ស្តុ​ន (Catherine Ashton) អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប​បាន​សរសេរ​លិខិត​មួយ​ប្រាប់​លោក​ សម រង្ស៊ី​ ថា​ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន វា​មាន​សារសំខាន់​ណាស់ ដែល​គ្រប់​គណបក្ស​ទាំងអស់ត្រូវ​ថែរក្សា​ស្មារតី​សន្តិភាព និង​ប្រជាធិបតេយ្យ ដើម្បី​ជា​កត្តា​អំណោយផលដល់​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​។​

លោកស្រី អា​ស្តុ​ន បានលើកឡើង​បែបនេះ ខណ​:​ដែល​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គ្របដណ្តប់​ដោយ​ការភ័យខ្លាច​មួយ ដែលថា មហា​បាតុកម្ម​ណាមួយ​ដែល​នឹង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី អាច​នឹង​ផ្ទុះ​ចេញ​ជាអំពើហិង្សា​ដ៏​គ្រោះថ្នាក់​មួយ សម្រាប់​ប្រទេស​កម្ពុជា​។​

នៅក្នុង​លិខិត​នោះ លោកស្រី​ក៏បាន​ប្រសាសន៍ថា ទោះបី​ជាមាន​បញ្ហា​ខ្លះ ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​នៅក្នុង​បរិយាកាស ដ៏​សន្តិភាព​៕​



Letter_CEN_14_08_13

No comments:

Post a Comment