Translate

Tuesday, August 13, 2013

លោក សម រង្ស៊ី ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​​ចំពោះ​ការ​ញុះ​ញង់​ឲ្យ​មាន​រដ្ឋ​ប្រហារ​យោធា

The Cambodia Daily Khmer-13/08/2013: កាល​ពីម្សិលមិញ​លោកសមរង្ស៊ីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបាន​លើក​ឡើង ​ការ​ពារ​ការ​បង្ហោះ​ព័ត៌មាន​តាម​​ហ្វេស​ប៊ុក​របស់​លោកក្នុង​ពេល​ថ្មីៗ​នេះដែល​ជំរុញ​ឲ្យ​នគរ​បាល​និង​ទាហាន“ ក្រោក​ឈរ​ឡើង​” ជាមួយ​​ប្រជា​ពល​រដ្ឋ​ហើយ​“ ទាមទារ​” ឲ្យ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ហើយ​បាន​ច្រាន​ចោល​ការ​អះអាង ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ដែលចោទ​ប្រកាន់​ថាលោក​ ញុះញង់​​ឲ្យ​មាន​រដ្ឋ​ប្រហារ​។

លោកសមរង្ស៊ីដែល​គណបក្ស​របស់​លោក​កំពុង​​ជំទាស់​នឹង​លទ្ធផល​បឋមនៃ​ការ​ បោះ​ឆ្នោតជាតិ​កាល​ពី​ខែ​មុននេះ​ដែល​បង្ហាញ​ថាគណបក្ស​ប្រជា​ជន​កម្ពុជា​ ជាអ្នក​​ទទួល​ជ័យ​ជម្នះហើយ​បាន​គំរាម​ធ្វើ​មហា​បាតុកម្ម​ប្រសិន​បើ​ភាព​ មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ស៊ើប​អង្កេត​នោះបាន​មាន​ ប្រសាសន៍​ថាការ​បង្ហោះ​របស់​លោក​មិន​មែន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ ឲ្យ​មាន​រដ្ឋ​ប្រហារ​នោះ​ទេ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​កង​កម្លាំង​ប្រដាប់​ អាវុធ​ប្រកាន់​យក​ឥរិយាបថ​សន្ថិភាព​ប៉ុណ្ណោះ​។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយផ្ញើ​​ពី​សហ​រដ្ឋ​អាមេរិកទី​ដែល​ លោក​កំពុង​ចូល​រួម​ពិធី​មង្គល​ការ​របស់​កូន​ស្រី​លោកថា“ យើង​គ្រាន់​ចង់​ ជំរុញ​​ឲ្យ​នគរបាល​និង​ទាហាន​ចៀស​វាង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជា​ពល​ រដ្ឋប៉ុណ្ណោះ​ពីព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ខ្មែរជា​អ្នក​កាន់​​ ព្រះពុទ្ធ​​សាសនា​ស្រឡាញ់​សន្ដិភាពនិង​ស្រឡាញ់​ប្រទេស​របស់​យើង​ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា“ អ្នក​ណា​ក៏ដោយ​ដែល​បក​ស្រាយ​ពាក្យ​ សម្ដីរបស់​យើង​​ក្នុង​ន័យ​ផ្សេង​គឺ​ខុស​ហើយ​​និង​មាន​ចេតនា​មិន​ល្អ​ផ្នែក ​​នយោបាយ​​

លោកសមរង្ស៊ីបាន​ចាប់​ផ្ដើម​បង្ហោះ​ការ​បញ្ចេញ​ទស្សន​ជា​បន្ដ​បន្ទាប់សំដៅ​ទៅ​រក​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ទំព័រ ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្ងៃ​តែ​មួយ​ដែល​ទាហាន​ រាប់​រយ​នាក់​បាន​ចាប់់ផ្ដើម​ចូល​មក​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ទប់​ទល់ ​នឹង​ការ​គំរាម​កំហែង​​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​។
ការ​បញ្ចេញ​ទស្សន​មួយ​ក្នុង​ចំណោម​នោះមាន​ខ្លឹមសារ​ថា“ នេះ​គឺ​ជា​ឱកាស​ មាស​សម្រាប់​អ្នក​ទាំង​អស់​គ្នា​រួប​រួម​គ្នានិង​ក្រោក​ឈរ​ឡើង​ជាមួយ​ ប្រជាពល​រដ្ឋ​របស់​យើងនិង​យុវជន​សង្គ្រោះ​ជាតិ​របស់​យើងដើម្បី​ទាម​ទារ​ ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​និង​បង្កើត​រដ្ឋា​ភិបាល​ថ្មី​នៅ​ក្នុង​ឆ្នាំ​ ២០១៣​

លោកជាមយៀបសមាជិក​សភា​ជាន់​ខ្ពស់​​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ ប្រជា​ជនក​ម្ពុជា​​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថាពាក្យ​ សម្ដីរបស់​លោកសមរង្ស៊ីតាម​ប្រព័ន្ធ​​អ៊ីន​ធើណិតគឺ​ស្មើ​នឹង​ការ​ញុះញង់​ ​ ហើយ​​អាច​​ដាក់​ពាក្យ​បណ្ដឹង​បាន​។​

លោក​បាន​មាន​ប្រសាសន៍​ថា“​ ប្រសិន​បើ​​វា​ជា​ហ្វេសប៊ុក​របស់​គាត់​ មែននោះគាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​សម្ដី​របស់​គាត់។វា​ជា​ ការ​ញុះញង់​ឲ្យ​បង្ក​ចលាចលនិង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ។វា​មាន​ ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ

ទោះ​ជាយ៉ាងណាលោក​ជាមយៀបបាន​​មាន​ប្រសាសន៍​ថាភ្លាម​ៗ​រដ្ឋាភិបាល​គ្មាន​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​ទេ​។​

លោកយឹមសុវណ្ណអ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិបាន​បដិសេធ​កាល​ពី​ ម្សិលមិញ​ថាលោកសមរង្ស៊ីមិន​បាន​ញុះញង់​កង​កម្លាំង​ប្រដាប់​អាវុធ​​​ ដែលមជ្ឈដ្ឋាន​​ទូទៅ​យល់​ថាលម្អៀង​​ទៅ​រក​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេប៉ុន្តែគ្រាន់​តែ​ចង់​ឲ្យ​ពួក​គេ​រក្សា​អព្យា​ក្រឹតភាព​ប៉ុណ្ណោះចំពេល​មាន ​ភាព​តាន​តឹង​ផ្នែក​នយោបាយ​។

លោក​បាន​មាន​ប្រសាសន៍​នៅឯ​សន្និសីទ​​សារព័ត៌មាន​មួយ​នៅ​ទី​ស្នាក់​ការ​ កណ្ដាល​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​បឋម​ ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(...)នៅ​មុន​ នេះ​កាល​ពីព្រឹក​នោះ​ថា“ កង​យោធពល​ខេមរភូមិន្ទគឺ​ជា​កង​កម្លាំង​របស់​ជាតិ ​ មិន​មែន​ជា​របស់​គណបក្ស​នយោ​បាយ​ណាមួយ​ឡើយ​

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា“ អ្វីដែល​លោក​ប្រធាន​សមរង្ស៊ីបាន​ អំពាវ​នាវ​គឺ​ជា​ឆន្ទៈ​ល្អ​ដើម្បី​បង្ហាញ​សហ​គមន៍​​ជាតិនិង​អន្តរជាតិ​​ថាគណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ដំណោះ​ស្រាយ​មួយ​ប្រកប​ដោយ​សន្ដិ​វិធី​។កង​ ទ័ព​មិ​ន​គួរ​បម្រើ​គណបក្ស​នយោ​បាយ​ណាមួយ​ឡើយ​ពួក​គេ​គួរ​តែ​នៅ​កណ្ដាលហើយ ​​ទុក​ឲ្យ​គណបក្ស​នយោបាយ​ដោះ​ស្រាយ​​បញ្ហា​នេះ​ដោយ​សន្ដិ​វិធី
លោកសុកសំអឿនមេធាវី​ការ​ពារ​សិទ្ធិ​មនុស្ស​លេច​ធ្លោ​មួយ​រូប​​ដែល​ជា​ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​​បាន​មាន​​ប្រសាសន៍​​​ថាពាក្យ​ពេចន៍​មិនសូវ​ច្បាស់​លាស់​របស់​លោកសមរង្ស៊ីបូក​រួម​ជាមួយ​នឹង​ វិសាល​ភាព​នៃ​ច្បាប់​របស់​កម្ពុជា​ស្ដី​ពី​ការ​ញុះញង់​​អាច​ធ្វើ​ឲ្យ​មេ​ដឹក ​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​រង​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​បាន​។

លោក​បាន​មាន​ប្រសាសន៍​ថា“ វា​គឺ​ជា​ហានិភ័យ។ប្រសិន​បើ​តុលាការ​បក​ ស្រាយ​ច្បាប់​​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​វា​មិន​អី​ទេ​[សម្រាប់​លោកសមរង្ស៊ី]ពីព្រោះ​ច្បាប់​មាន​ចែង​តែ​អំពី​ការ​លើក​ដៃ​ប៉ុណ្ណោះ​។ពាក្យ​ថាក្រោក​ឈរ​ឡើង’ នៅ​ទីនេះ​ប្រហែល​ជា​មិន​មាន​ន័យ​ថាលើក​ឡើក​ដៃ​នោះ​ទេ

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថាប៉ុន្តែ​ដោយ​សារ​តែ​កន្លង​មក​លោកសមរង្ស៊ីត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដោយ​គ្មាន​មូល​ដ្ឋានច្បាស់​លាស់​នោះលទ្ធភាព​នៃ​ពាក្យ​បណ្ដឹង​ថ្មី​មិន​អាច​ច្រាន​ចោល​បាន​ទេ​។ លោក​ថ្លែង​ថា“​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មិន​អាច​ព្យាករ​ដឹង​មុន​ទេ​អ្វីក៏​អាច​កើត​ឡើង​ដែរ​។ជា​ឧទាហ​រណ៍​​​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រឆាំង ​រូប​គាត់​កាល​ពីពេល​កន្លង​មកប្រជា​ពល​រដ្ឋ​គិត​ថាគាត់​គ្មាន​ទោស​ទេក៏​ ប៉ុន្តែ​​គាត់​នៅ​តែ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​

No comments:

Post a Comment