ចិនផ្ដល់ប្រាក់កម្ចីជិត ១២១លានដុល្លារដល់កម្ពុជា
RFI Khmer-10/08/2013: កម្ពុជាបានចុះហត្ថលេខាទទួលប្រាក់ឥណទានសម្បទានប្រមាណ ជិត១២១ លានដុល្លារ អាមេរិក ពីរដ្ឋាភិបាលចិនពីម្សិលមិញសម្រាប់ធ្វើការអភិវឌ្ឍន៍លើគម្រោង ចំនួនពីរ។ គឺសម្រាប់អនុវត្តលើគម្រោងប្រព័ន្ធធារាសាស្រ្ត និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី។ ថវិការឥណទានខាងលើកម្ពុជា យកមក សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្រ្តអាចាង ក្នុងខេត្តកំពង់ឆ្នាំង មានទឹកប្រាក់ ៤៥លានដុល្លារ។ គម្រោងសាងសង់ខ្សែ បញ្ជូនអគ្គិសនី ១១៥គីឡូវ៉ុល ពីភ្នំពេញទៅបាវិត មានទឹកប្រាក់ ៧៥.៦លានដុល្លារអាម៉េរិក។
នៅក្នុងពិធីចុះហត្ថលេខា ទទួលនិងប្រគល់កាលពីថ្ងៃសុក្រទី៩ សីហាម្សិលមិញ ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីឥណ ទាន ពីរដ្ឋាភិបាលបរទេសនានា និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី ប្រមាណ ៤២៣.៩លានដុល្លារសហរដ្ឋអាម៉េរិក ។ នៅក្នុងនោះចិនជាប្រទេសម្ចាស់ឥណទានសម្បទានធំជាងគេ។៕
No comments:
Post a Comment