Translate

Wednesday, August 14, 2013

Facebook ទិញ​ក្រុមហ៊ុន​ផលិតកម្ម​វិធី​បក​ប្រែ​ភាសា (ក្រុង ញូវយ៉ក)



Facebook ទិញ​ក្រុមហ៊ុន​ផលិតកម្ម​វិធី​បក​ប្រែ​ភាសា

ភ្នំពេញប៉ុស្តិ៍ ១៤​-០៨-២០១៣៖ ក្រុមហ៊ុន Facebook បាន​ព្រម​ព្រៀង​ទិញ​យក​ក្រុមហ៊ុន Mobile Technologies ដែល​ជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​ផលិត​កម្មវិធី​បក​ប្រែ​ភាសា​ជា​សំឡេង នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​សំណាក់​ក្រុមហ៊ុន​ទាំង​ពីរ​ដោយ​ពុំ​បាន​ ផ្តល់​ព័ត៌មាន​លម្អិត​ស្តីពី​ហិរញ្ញវត្ថុ​នៃ​ការ​ទិញ​លក់​ក្រុមហ៊ុន​នេះ​ទេ។

បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០១ ក្រុមហ៊ុន Mobile Technologies មាន​ឈ្មោះ​ល្បី​ក្នុង​ការ​បង្កើត​កម្មវិធី Jibbigo mobile សម្រាប់​ការ​ប្រែ​សម្រួល​ភាសា​ដែល​និយាយ​ទៅ​មក​រក​គ្នា។

លោក Tom Stocky អគ្គ​នាយក​គ្រប់​គ្រង​ផលិតផល​ប្រចាំ​ក្រុមហ៊ុន Facebook បាន​សរសេរ​ក្នុង​អត្ថបទ​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​ថា៖ «ខ្ញុំ​មាន​សេចក្តី​សោមនស្ស​ក្នុង​ការ​ប្រកាស​ថា យើង​បាន​ព្រម​ព្រៀង​គ្នា​ទិញ​យក​ក្រុមហ៊ុន Mobile Technologies ដែល​ជា​ក្រុមហ៊ុន​មួយ​មាន​ក្រុម​ការងារ​ជំនាញ​ល្អ ដែល​បាន​បង្កើត​បច្ចេកវិទ្យា​ប្រែ​សម្រួល​ភាសា​ឈាន​មុខ​គេ​របស់​ពិភពលោក»

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «បច្ចេកវិទ្យា​សំឡេង​បាន​ក្លាយ​ជា​មធ្យោបាយ​មួយ​កាន់​តែ​សំខាន់​សម្រាប់​ មនុស្ស​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ចល័ត និង​រុករក​គេហទំព័រ ហើយ​បច្ចេកវិទ្យា​នេះ នឹង​ជួយ​យើង​អភិវឌ្ឍ​ផលិតផល​របស់​យើង​ឲ្យ​ត្រូវ​ទៅ​តាម​ការ​វិវឌ្ឍ​នោះ»

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ផ្សេង​មួយ​ទៀត ក្រុមហ៊ុន Mobile Technologies បាន​ឲ្យ​ដឹង​ថា ខ្លួន​រីក​រាយ​នឹង​ប្រកាស​ថា ក្រុមហ៊ុន Facebook បាន​ព្រម​ព្រៀង​ទិញ​យក​ក្រុមហ៊ុន Mobile Technologies ហើយ ហើយ​នៅ​ពេល​ដែល​កិច្ច​ព្រម​ព្រៀង​នេះ​បញ្ចប់​នោះ យើង​នឹង​អាច​ចូល​បម្រើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​នេះ​នៅ​ការិយាល័យ​កណ្តាល​ របស់ ពួក​គេ​នៅ​ទីក្រុង Menlo Park រដ្ឋ California»BP

No comments:

Post a Comment