Translate

Wednesday, August 14, 2013

កូរ៉េ​ខាង​ជើង បញ្ចេញ​ទូរស័ព្ទ​ស្មាតហ្វូន (ព្យុងយ៉ាង)



កូរ៉េ​ខាង​ជើង បញ្ចេញ​ទូរស័ព្ទ​ស្មាតហ្វូន


ភ្នំពេញប៉ុស្តិ៍ ១៤-០៨-២០១៣៖ កូរ៉េ​ខាង​ជើង ដែល​ជា​ប្រទេស​ឯកោ និង​ត្រូវ​បាន​គេ​តាម​ដាន​ខ្លាំង​ជាង​គេ​មួយ​របស់​ពិភពលោក​បាន​បញ្ចេញ​ ទូរស័ព្ទ ស្មាតហ្វូន ​ផលិត​ក្នុង​ស្រុក​លើក​ដំបូង​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​ផ្នែក​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ទំនើប​ម៉ូដែល​«Arirang» ដែល​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​កម្មវិធី Android OS របស់​ក្រុមហ៊ុន Google នេះ ទំនង​ជា​ត្រូវ​បាន​ផលិត​ឡើង​នៅ​ប្រទេស ចិន​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

វត្តមាន​ទូរស័ព្ទ​ទំនើប ដែល​ដាក់​ឈ្មោះ​តាម​បទ​ចម្រៀង​បុរាណ​ដ៏​ល្បី​ល្បាញ​របស់​កូរ៉េ​មួយ​នេះ​បាន​ លេច​មុខ​ឡើង​នៅ​អំឡុង​ពេល​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ចុះ​ត្រួត​ពិនិត្យ​រោងចក្រ​មួយ​កាល​ពី​ចុង​ សប្តាហ៍​មុន​នេះ។ ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​របស់​រដ្ឋាភិបាល ព្យុងយ៉ាង (KCNA) បាន​រាយការណ៍​ថា​៖ «ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក គីម ត្រូវ​បាន​គេ​ផ្តល់​ព័ត៌មាន​លម្អិត​ស្តីពី​សមត្ថភាព គុណភាព និង​ការ​វេច​ខ្ចប់​ទូរស័ព្ទ​ដៃ​ម៉ូដែល Arirang នេះ​»

អ្នក​វិភាគ​មួយ​ចំនួន បាន​លើក​ឡើង​ថា ទូរស័ព្ទ​ម៉ូដែល Arirang នេះ ផលិត​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ជូន​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ប្រើ​ប្រាស់​ជា​ ផ្លូវ​ការ ដែល​គេ​អាច​ពិនិត្យ​តាម​ដាន​បាន​យ៉ាង​សុក្រឹត​តាម​រយៈ​ការ​ប្រើ​ប្រាស់​ ទូរស័ព្ទ​ទំនើប​នេះ។ ខណៈ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត ដែល​ស្ទើរ​តែ​គ្មាន​ទាល់​តែ​សោះ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង និង​ដែល​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​ការ​អង្កេត​សេរីភាព​សារ​ព័ត៌មាន​នោះ ប្រទេស​មួយ​នេះ មិន​មែន​ជា​តំបន់​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​ដ៏​ពេញ​លេញ​ទេ។

ទូរស័ព្ទ​ដៃ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ ២០០៨ តាម​រយៈ​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន​ ទូរគមនាគមន៍ អេហ្ស៊ីប គឺ​ក្រុមហ៊ុន Orascom ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាន​អះអាង​ថា មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត​ចំនួន ២ លាន​នាក់​ហើយ​នៅ​ក្នុង ប្រទេស​កូរ៉េ​ខាង​ជើង។

ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ស្រុក​ត្រូវ​បាន បើក​ឲ្យ​ប្រើ​នៅ​ឆ្នាំ ២០០២ ដោយ​អង្គភាព​រដ្ឋ​មួយ​ចំនួន មាន​គេហទំព័រ​ផ្ទាល់​ខ្លួន។

វា​ជា​ដំណើរ​វិវឌ្ឍ​ជា​ទូទៅ​មួយ​ចំពោះ​ប្រទេស​ក្រីក្រ ដែល​ត្រូវ​ការ​វិនិយោគ​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ភាព​ចាំ​បាច់​ចំពោះ​វិស័យ​សេដ្ឋកិច្ច តែង​តែ​ត្រូវ​បាន​ថ្លែង​ទៅ​នឹង​វិបត្តិ​សង្គម​ដែល​អាច​កើត​មាន។

អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​ ចល័ត​តែ​មួយ​គត់​គឺ​ក្រុមហ៊ុន Koryolink អាច​ហៅ​ទូរស័ព្ទ​រក​គ្នា​បាន តែ​មិន​អាច​ហៅ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ទេ។

ប្រព័ន្ធ​អ៊ីនធឺណិត វិញ​ហាក់​ដូច​ជា ត្រូវ​បាន​កាត់​ផ្តាច់​ចេញ​ពី​ពិភពលោក​ដោយ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ប្រើ​ ប្រាស់​តិច​តួច ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ដែល​អនុញ្ញាត​ដោយ​រដ្ឋ និង​ព័ត៌មាន​តិច​តួច​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ៕ BP

No comments:

Post a Comment