Translate

Wednesday, September 11, 2013

អតីត​អភិបាលខេត្ត​រាជធានី​៦​រូប ត្រូវដាក់​ឲ្យ​ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥​



អតីត​អភិបាលខេត្ត​រាជធានី​៦​រូប ត្រូវដាក់​ឲ្យ​ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥​

VOD​ | ថ្ងៃពុធ ទី11 ខែកញ្ញា ឆ្នាំ2013
 
អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ជាប់ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ

អតីត​អភិបាលខេត្ត​ចំនួន​៦​រូប ដែល​ត្រូវបាន​ផ្លាស់ប្តូរ​មុខតំណែង​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៣​នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ឲ្យ​ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥​នេះ​។​
បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត​ជា​ តំណាងរាស្ត្រ នីតិកាល​ទី​៥​របស់​គជប ឲ្យដឹងថា លោក កង ហ៊ាង ជាប់​ជា​តំណាងរាស្ត្រ​អភិបាលខេត្ត​កំពង់ស្ពឺ លោក ហ៊ុន ណេង ជាប់​ជា​តំណាងរាស្ត្រ​ខេត្ត​កំពង់ចាម លោក ឡូយ សុផាត ជា​តំណាងរាស្ត្រ​ខេត្ត​ស្ទឹងត្រែង លោក ឈុន ស៊ីរុន តំណាងរាស្ត្រ​ខេត្ត​កណ្តាល លោក ចាន់ យឿន តំណាងរាស្ត្រ​ខេត្ត​មណ្ឌលគិរី និង​លោក កែប ជុតិមា តំណាងរាស្ត្រ​រាជធានី​ភ្នំពេញ​។

កាលពី​ខែ​ឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្លាស់ប្តូរ​អភិបាលខេត្ត​-​រាជធានី​១០​រូប មុន​ការបោះឆ្នោត​ថ្នាក់ជាតិ ដែល​មាន​អភិ​បាល​ខេត្ត​បួន​រូប​ទៀត គឺ  លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត​សៀមរាប ​លោក ឈុន ឈ​ន់ អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុង អឿន អភិ​បាល​ខេត្ត​បន្ទាយមានជ័យ និង​លោក ប៉ិច សុ​ខិន អភិបាលខេត្ត​ឧត្តរមានជ័​យ​។
បើ​តាម​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត​ជា ​តំណាងរាស្ត្រ នីតិកាល​ទី​៥​របស់​គជប អតីត​អភិបាលខេត្ត​ទាំង​៤​រូបនោះ មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ទេ​។​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការដោះដូរ​អភិបាលខេត្ត អភិបាលរង​ខេត្ត អភិបាលស្រុក និង​អភិបាលរង​ស្រុក​នេះ ធ្វើឡើង​ស្រប​តាម​ច្បាប់​នៃ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ស្រុក​ខណ្ឌ​ក្រុង ដែល​បាន​កំណត់​អាណត្តិ​គណៈ​អភិបាលខេត្ត​រាជធានី ស្រុក​ខណ្ឌ​ក្រុង ត្រឹមតែ ៤ ឆ្នាំ​ប៉ុណ្ណោះ​។​
ចំណែក​ក្នុង​ខេត្ត​កំពត ភរិយា​របស់​លោក ខូ​យ ឃុន​ហ៊ួ​រ លោក អភិបាលខេត្ត គឺ​លោកស្រី អ៊ុន សុគន្ធា ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​មណ្ឌល​ខេត្ត​មួយ​នេះ​។ សម្រាប់​ខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ ភរិយា​លោក អ៊ី ឈាន ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ប្រចាំខេត្ត​មួយ​នេះ​។
តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក ជាម យៀប ធ្លាប់​ប្រាប់​VOD​ថា ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្ត្រ ជាប់ឆ្នោត​របស់​គណបក្ស​ប្រជា​ជន​​កម្ពុជា គឺ​ផ្អែក​លើ​តម្រូវការ​ចាំបាច់​របស់​គណបក្ស ហើយ​មន្ត្រី​ដែល​ត្រូវ​ផ្លាស់ចេញ​នោះ គណបក្ស​មិន​បោះបង់​ចោល​នោះ​ទេ ដោយ​នឹង​​មានកា​រៀបចំ​តួនាទី​ថ្មី​។​
សម្រាប់​នីតិកាល​ទី​៥​នេះ រដ្ឋមន្ត្រី​ចំនួន​១០​រូប ដែល​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​មុន​ការបោះឆ្នោត​អាណត្តិ​ទី​៥ ត្រូវបាន​ផ្លាស់ប្តូរ​ពី​ការជាប់ឆ្នោត​ជា​តំណាងរាស្ត្រ បើ​ទោះ​រដ្ឋមន្ត្រី​ទាំងនោះ បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​ក៏​ដោយ​។​

​គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨​ភាគរយ​នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។ គណបក្ស​ប្រជា​​ជន​កម្ពុជា បាន​បាត់បង់​តំណាងរាស្ត្រ​ចំនួន​២២​រូប បើ​ប្រៀបធៀប​ពី​ការបោះឆ្នោត​អាណត្តិ​កាលពី​២០០៨ ដែល​ទទួលបាន​៩០​អាសនៈ​៕

No comments:

Post a Comment