Translate

Wednesday, September 18, 2013

កម្ពុជា​កំពុង​ជំរុញ​កំណែ​ទម្រង់​លើ​ការ​ប្រមូល​ពន្ធ

កម្ពុជា​កំពុង​ជំរុញ​កំណែ​ទម្រង់​លើ​ការ​ប្រមូល​ពន្ធ


ភ្នំពេញប៉ុស្តិ៍ ១៨ កញ្ញា ២០១៣

ភ្នំពេញៈ អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​ជា​បន្ត​បន្ទាប់ ក្នុង​ការ​ប្រមូល​ពន្ធ​ដើម្បី​ឆ្លើយ​តប​នឹង​ពេល​សម្រាប់​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​ចូល​មក​ដល់​នៅ​ឆ្នាំ ២០១៥។

លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី Eurocham នៅ​ភ្នំពេញ​កាល​ពីថ្ងៃ​អង្គារ​ថា ការ​ពង្រឹង​បន្ថែម​ក្នុង​ការ​ប្រមូល​ពន្ធ​របស់​ប្រទេស​គឺ​ដើម្បី​បង្កើន​ ប្រាក់​ចំណូល​រដ្ឋាភិបាល ខណៈ​ការ​ផ្ដល់​បរិយាកាស​គួរ​ឲ្យ​ទាក់​ទាញ​មួយ​សម្រាប់​ការ​វិនិយោគ​គឺជា តុល្យភាព​ដែល​ត្រូវ​តែ​ធ្វើ​ជាមួយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ក្នុង យុទ្ធសាស្ដ្រ​នៃ​ការ​ប្រមូល​ប្រាក់​ចំណូល។

លោក​បាន​និយាយ​ទៅ​កាន់​អ្នក​ស្តាប់​ជា​ពាណិជ្ជករ​ក្នុង​ស្រុក និង​បរទេស​ថា៖ «យើង​ត្រូវ​តែ​លើក​កម្ពស់​ដោយ​ស្មើ​ភាព​សម្រាប់​អ្នក​ទាំង​អស់»។ លោក​បាន​លើក​ឡើង​ថា លោក​កំពុង​តែ​ព្យាយាម​បន្ធូរ​បន្ថយ​ការ​បារម្ភ​ពី​ការ​ទទួល​បាន​ផល​ប្រយោជន៍ ​មិន​យុត្តិធម៌​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​កំពុង​ត្អូញ​ត្អែរ​នឹង​ អាជីវកម្ម​ខ្លះ​ដែល​គេច​វេះ​មិន​ព្រម​បង់​ពន្ធ។

គិត​ពី​ការ​អប់រំ​ពី​ពន្ធ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​បង់​ពន្ធ​ឲ្យ​មាន​ភាព​ងាយ​ស្រួល និង​ពិនិត្យ​ឡើង​វិញ​ពី​ច្បាប់​ពន្ធ​របស់​វិនិយោគិន​ក្នុង​ការ ពង្រឹង​មធ្យោបាយ​ស្រប​ច្បាប់​ក្នុង​ការ​ស្វែង​រក​អ្នក​គេច​មិន​បង់​ពន្ធ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ IT កាន់​តែ​ប្រសើរ​ឡើង​។

រដ្ឋាភិបាល​មាន​គោល​នយោបាយ​ជាប់​ពាក់​ព័ន្ធ ដោយ​សង្ឃឹម​ថា​នឹង​សម្រេច​បាន​ក្នុង​រយៈ​ពេល​ខ្លី។
លោក គង់ វិបុល ដែល​បាន​បង្កើត​ក្រុម​ការងារ​ចំនួន ៧៨ នៅ​ក្នុង​នាយកដ្ឋាន​ពន្ធដារ​កំពុង ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​ក្នុង​ការ​ជួយ​បង្កើត​ការ​ផ្លាស់​ប្តូរ​បាន ​និយាយ​ថា៖ «ខ្ញុំ​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ»។

ខណៈ​មាន​ការ​យល់​ថា រដ្ឋាភិបាល​បាន​កំណត់​គោលដៅ «មហិច្ឆតា» លោក Clint O’ Connell ជា​មេធាវី​ខាង​ពន្ធដារ​មក​ពី​ក្រុមហ៊ុន VDB Loi ស្វាគមន៍​ដល់​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​ពន្ធដារ​ដែល​លោក និយាយ​ថា កាល​ពី​អតីតកាល​តែង​តែ​មាន​ការ​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​ការ​គ្រប់​គ្រង​ ធ្វើ​ឡើង​មិន​ផ្លូវ​ការ ហើយ​មិន​រឹង​មាំ​ទេ​នៅ​ពេល​នោះ។

នាយកដ្ឋាន​ពន្ធដារ​នឹង​ជំរុញ​ឲ្យ​អ្នក​ជាប់​ពន្ធ​ត្រូវ​គោរព​តាម ហើយ​ពិត​ណាស់ វា​ធ្វើ​ឲ្យ​មាន​ភាព​កាន់​តែ​ងាយ​ស្រួល»។

លោក​បាន​លើក​ឡើង​ថា វិនិយោគិន​ជាច្រើន​គឺ​ចង់​ឲ្យ​មាន​ការ​ឆ្លើយ​តប​ចំពោះ​តម្លាភាព​កាន់​តែ​ខ្លាំង​ផង​ដែរ។

លោក Emmanuel Menanteau ប្រធាន Eurocham មាន​សុទិដ្ឋិនិយម​អំពី​ការ​ផ្លាស់​ប្តូរ​នេះ​ផង​ដែរ។ លោក​និយាយ​ថា វា​មាន​សារៈ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង របស់​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​ពី​ការ​រំពឹង​ទុក​ពី​ការ​ធ្វើ​ សមាហរណកម្ម​អាស៊ាន។

យុទ្ធសាស្ដ្រ​រយៈ​ពេល ៥ ឆ្នាំ​នឹង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ការ​យល់​ព្រម​ជា​គោលការណ៍​ទៅ​គណៈ​រដ្ឋ​ មន្រ្តី​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង៕

No comments:

Post a Comment