Translate

Saturday, September 14, 2013

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ជួប​ចរចា​ជុំវិញ​រឿង​ស៊ីរី ប៉ុន្តែ​គ្មាន​កិច្ចព្រមព្រៀង

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ជួប​ចរចា​ជុំវិញ​រឿង​ស៊ីរី ប៉ុន្តែ​គ្មាន​កិច្ចព្រមព្រៀង


ភ្នំពេញប៉ុស្តិ៍ ១៣ កញ្ញា ២០១៣

បុរីញូវយ៉ក: ក្រុម​ប្រេសិត​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​មកពី​ អង់គ្លេស​ចិន​បារាំង​រុស្ស៊ី​និង​អាមេរិក​បាន​ធ្វើ​ការ​ពិភាក្សា​កាលពី​ថ្ងៃ ​ព្រហស្បតិ៍​ស្ដីពី​អាវុធគីមី​ស៊ីរី​ប៉ុន្តែ​ពុំ​បាន​ឈាន​ដល់​ កិច្ចព្រមព្រៀង​ណា​មួយ​ទេ។

ដោយយោង​ដល់​ជំនួប​៤៥​នាទី​រវាង​សមាជិក​អចិន្រៃ្តយ៍​ដែល​មាន​សិទ្ធិ​វ៉េតូ ​ក្នុង​ក្រុមប្រឹក្សា​អ្នកការទូត​អ.ស.ប.​ម្នាក់​បាន​និយាយ​ថា ៖ «​ពួកគេ​បាន​ពិភាក្សា​លើ​គោលការណ៍​ដែល​អាច​សម្រេច​សេចក្តី​សម្រេច​ចិត្ត​មួយ ​»​ស្តីពី​ស៊ីរី។

កិច្ចពិភាក្សា​នេះ​បាន​កើតឡើង​នៅឯ​ស្ថាន​បេសកកម្ម​អ.ស.ប.​របស់​រុស្ស៊ី​ ក្នុង​ក្រុង​ញូវយ៉ក។ អ្នកការទូត​ក្រុម​ប្រឹក្សា​ម្នាក់​បាន​បន្ថែម​ថា​៖ «​គ្រប់​គ្នា​បាន​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​ប៉ុន្តែ​មិន​មាន​ការ​ចរចា​ ពិតប្រាកដ​នោះ​ទេ​»។

រហូត​មក​ដល់​ពេល​នេះ​រុស្ស៊ី​បាន​រារាំង​ទង្វើ​របស់​ក្រុមប្រឹក្សា​ សន្តិសុខ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​សម្ព័ន្ធមិត្ត​ខ្លួន​គឺ​ប្រធានាធិបតី​ បាសារ​អាល់អាសាដ។​ប៉ុន្តែ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ចន​ឃើរី​និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក ស៊ើហ្គេយ៍​ឡាវរ៉ូវ​នៅ​ក្រុង​ហ្សឺណែវ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ព្រហស្បតិ៍​នឹង​ កំណត់​ថា​តើ​ក្រុមប្រឹក្សា​ដែល​បែកបាក់​គ្នា​នេះ​នឹង​អាច​ឈាន​ដល់​ កិច្ចព្រមព្រៀង​មួយ​ឬ​យ៉ាង​ណា?

អ្នកការទូត​ក្រុមប្រឹក្សា​រូប​នោះ បាន​ថ្លែង​ថា​៖ «​គ្រប់​ៗ​គ្នា​ហាក់​ដូចជា​ចង់​ទុក​ចម្លោះ​មួយ សម្រាប់​ការ​ផ្ដួចផ្ដើម​គំនិត​របស់​លោក ឃើរី​និង​លោក​ឡាវរ៉ូវ​»។

លោក​ឃើរី​និង​លោក​ឡាវរ៉ូវ​ត្រូវ​ពិភាក្សា​ផែនការ​រុស្ស៊ី​ដើម្បី​ដាក់​ ឃ្លាំង​អាវុធគីមី​របស់​ស៊ីរី​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ជា​អន្តរជាតិ​ និង​បញ្ឈប់​ការ​វាយប្រហារ​យោធា​របស់​អាមេរិក​ដែល​បាន​គំរាម។
បារាំង​អង់គ្លេស​និង​អាមេរិក​កំពុង​ជំរុញ​ឲ្យ​មាន​សេចក្ដី​សម្រេច​ចិត្ត​ មួយ​ដែល​នឹង​ដាក់​ផលវិបាក​«​ដ៏​ធ្ងន់ធ្ងរ​ក្រៃលែង​»​នេះ​លើ​រដ្ឋាភិបាល​លោក​ អាសាដ​បើសិន​ជា​ស៊ីរី​មិន​ផ្ទេរការ​គ្រប់គ្រង​អាវុធគីមី​ដែល​គេ​ហាមឃាត់​នេះ ​ទេ។

ក្រោម​សេចក្ដី​សម្រេច​ចិត្ត​ដែល​បាន​ព្រៀង​ជា​ភាសា​បារាំង​ក្រុមប្រឹក្សា ​នេះ​នឹង​ទុក​ពេល​ឲ្យ​១៥​ថ្ងៃ ដើម្បី​ប្រាប់​ទីកន្លែង​អាវុធគីមី។

សេចក្ដី​សម្រេច​ចិត្ត​នេះ​នឹង​គំរាម​ចាត់​វិធានការ​ក្រោម​ជំពូក​ទី​៧​នៃ​ ធម្មនុញ្ញ​អ.ស.ប.​ដែល​អនុញ្ញាត​ឲ្យ​ចាត់​វិធានការ​យោធា។ បារាំង​បាន​និយាយ​ថា​ខ្លួន​ត្រៀម​ខ្លួន​គាំទ្រ​ការ​វាយប្រហារ​យោធា​របស់​ អាមេរិក​លើ​កងកម្លាំង​លោក អាសាដ​ជុំវិញ​ការ​វាយប្រហារ​អាវុធគីមី​ដែល​សង្ស័យ​ពី​ថ្ងៃ​ទី​២១​ខែ​សីហា​ ក្បែរ​ក្រុង​ដាម៉ាស់។

ប៉ុន្តែ​លោក​ឡារ៉ូវ​បាន​និយាយ​ថា​គេង​«​មិន​អាច​ទទួល​យក​បាន​ទេ​»​ដែល​ ក្រុមប្រឹក្សា​១៥​ប្រទេស​អនុម័ត​សេចក្តី​ព្រៀង​ច្បាប់​មួយ​ចោទប្រកាន់​លោក​ អាសាដ ពី​បទ​វាយប្រហារ​នោះ៕

No comments:

Post a Comment