Translate

Sunday, September 8, 2013

សង្គម​ស៊ីវិល​គាំទ្រ​ការលើកឡើង​របស់​លោក សម រង្សី​ ក្នុង​ការយាង​ព្រះ​មហាក្សត្រ​ឲ្យជួយ​អន្តរាគមន៍​ដោះស្រាយ​ភាពជាប់​គាំង​ខាង​នយោបាយ

សង្គម​ស៊ីវិល​គាំទ្រ​ការលើកឡើង​របស់​លោក សម រង្សី​ ក្នុង​ការយាង​ព្រះ​មហាក្សត្រ​ឲ្យជួយ​អន្តរាគមន៍​ដោះស្រាយ​ភាពជាប់​គាំង​ខាង​នយោបាយ

Radio Australia 8 September 2013

នៅក្នុង​មហាបាតុកម្ម​អហិង្សា​កាលពី​ ម្សិលមិញ​ លោក​ សម រង្សី​ ប្រធាន​គណបក្ស​សង្រ្គោះជាតិ​បាន​ថ្លែង​ទៅកាន់​ហ្វូង​បាតុករ​ដោយ​លើក​ឡើង​ថា​ គណបក្ស​សង្រ្គោះ​ជាតិ​នឹង​សុំ​យាង​ព្រះ​មហាក្សត្រ​ឲ្យ​ធ្វើ​ជា​អធិបតីដើម្បី ​រកច្រក​ចេញ​ពី​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។

លោក​ សុខ ទូច អ្នកវិភាគ​ឯករាជ្យ​​បាន​គាំទ្រការលើក​ឡើង​របស់​លោក ​សម រង្សី​ ដោយលោក​យល់​ថា​នេះ​ជា​ជម្រើស​ដ៏ត្រឹមត្រូវ​និងជាផ្លូវ​ដែល​គណបក្ស​នយោបាយ​ ទាំងពីរ​ត្រូវដើរផងដែរ។​

លោកបណ្ឌិត​ សុខ ទូច​ បន្តថា​រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់ណាស់ថា​​ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួ​ នាទី​​​សម្រប​សម្រួល​ឲ្យ​ខ្មែរមាន​ឯកភាព​ជាតិ។ ម្យ៉ាងវិញ​ទៀត ​អ្វី​ដែល​សំខាន់​ គណបក្ស​សង្រ្គោះជាតិ​បាន​បរាជ័យក្នុងការ​ទាមទារ​របស់ខ្លួន​អស់​ចំនួន​ ៤លើកមកហើយ ក្នុងនោះ​រួមមានទាំង​ការ​​បង្កើត​គណៈកម្មការ​ឯករាជ្យ​ ការដោះស្រាយ​បណ្តឹង​នៅ ​គ.ជ.ប ​ការ​ដោះស្រាយ​បណ្តឹង​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​ការស្នើ​​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ក្នុងការ​ស៊ើប​អង្កេត​ភាព ​មិន​ប្រក្រតី​ ក៏​ត្រូវ​បរាជ័យ​ថែម​ទៀត។

ដូច្នេះ​លោក​យល់​ថា​ជា​ការ​ សម្រេច​ចិត្ត​ដ៏ត្រឹមត្រូវ​របស់​គណបក្ស​សង្រ្គោះជាតិ​ក្នុង​ការ​យាង​ ព្រះមហាក្សត្រ​ឲ្យ​ជួយធ្វើ​អន្តរាគមន៍។​

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត ​សុខ ​ទូច​ បន្ត​ថា​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​តែ​មានលក្ខខណ្ឌ​និង​ជំហ​ រច្បាស់លាស់ជាពិសេសនៅក្រោយពីការធ្វើមហាបាតុកម្មកាលពីម្សិលមិញ​ ដែល​ហាក់​ដូចជា​ពុំ​បាន​បង្ហាញ​ថា​គណបក្ស​នេះ​នឹងធ្វើ​អ្វី​ជា​បន្ត​ទៀត​ នោះទេ។​

ដូចគ្នា​នេះ​ដែរ​ លោក​កែម ឡី​ ដែល​បាន​តាម​ដាន​​​ បាតុកម្មកាល ពីម្សិលមិញ​បាន​ថ្លែងថា​នេះជា​ជម្រើស​ដ៏ត្រឹម​ត្រូវ​របស់​គណបក្ស​ សង្គ្រោះជាតិ​​​ក្នុង​ការ​សុំ​ជំនួយ​ពីព្រះ​មហាក្សត្រ។​

ចំណែក ​លោក​ ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា​​ គណបក្ស​សង្រ្គោះជាតិ​តែង​តែ​គោរព​និង​ធ្វើ​តាម​ជានិច្ច​នូវ​​ព្រះរាជតម្រិះ​ ​របស់​ព្រះ​មហាក្សត្រ។​

នៅព្រឹកនេះ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​ បោះឆ្នោត​បាន​​ប្រកាសលទ្ធផល​ផ្លូវការ​នៃការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​អាណត្តិ​ទី​៥​ហើយ។​

លទ្ធផល​ផ្លូវការ​នេះ​មិន​ខុស​ពី​លទ្ធផល​ បណ្តោះអាសន្ន​នោះទេ គឺ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ​៦៨​អាសនៈ​ និង​គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​ ៥៥​អាសនៈ៕

No comments:

Post a Comment