Translate

Monday, September 9, 2013

ធនាគារ​ជប៉ុន​ចុះ MOU​ជាមួយ​ធនាគារ​ក្នុង​ស្រុក

ធនាគារ​ជប៉ុន​ចុះ MOU​ជាមួយ​ធនាគារ​ក្នុង​ស្រុក


ភ្នំពេញប៉ុស្តិ៍ ០៩ កញ្ញា ២០១៣

MOU នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង ​លោក Yasuhiro Sato​ប្រធាន​នាយកប្រតិបត្តិ​របស់​ MHBK ​ជាមួយ​លោក Lee Tien Poh អគ្គនាយក​ធនាគារ ​Maybank ​(Cambodia)​Plc​និង ​លោក ​Michael​ Lor ​អគ្គនាយក​ធនាគារ​កាណាឌីយ៉ា​កាលពី​ថ្ងៃ​សុក្រ​នៅ​ភ្នំពេញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​៖ «​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​សំដៅ​ពង្រីក​ការ​គាំទ្រ​ដល់​ក្របខ័ណ្ឌ​ ច្បាប់​របស់ ​MHBK​ សម្រាប់​សាជីវកម្ម​ជប៉ុន​ក្នុង​ការ​ចូល​មក​ទីផ្សារ​កម្ពុជា​តាមរយៈ​សេវា​ ផ្ដល់​ហិរញ្ញវត្ថុ​ផ្សេង​ៗ​គ្នា​របស់​ធនាគារ ​May​bank (Cambodia) Plc និង​ធនាគារ​ការណាឌីយ៉ា​ដែល​មាន​កម្លាំង​ក្នុង​សេវា​ហិរញ្ញវត្ថុ​»។

លោក Yasuhiro Sato បាន​លើក​ឡើង​ថា​៖ «​យើង​កំពុង​ផ្ដល់​ព័ត៌មាន​ដល់​សាជីកម្ម​ជប៉ុន​ក្នុង​ការ​ចូល​ទីផ្សារ​ កម្ពុជា។​ ក្នុង​នាម ​ជា​ធនាគារ​មួយ​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ខាង​ភាព​ខ្លាំង​នៅក្នុង​មហាអនុ​តំបន់​ ទន្លេ​មេគង្គ ធនាគារ​ MHBK នឹង​ប្រើប្រាស់​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ដើម្បី​ផ្ដល់​សេវា​ ហិរញ្ញវត្ថុ​មាន​គុណភាព​ខ្ពស់​ក្នុង​ការ​សម្រេច​បាន​សេចក្ដី​ត្រូវការ​នៃ​ ការ​ធ្វើ​ពិពិធកម្ម​របស់​អតិថិជន​របស់​យើង​»។​ MHBK​ បាន​បើក​ការិយាល័យ​តំណាង​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ពី​ខែ​កក្កដា​ឆ្នាំ​នេះ។

កាលពី​ឆ្នាំ​មុន​សាជីវកម្ម​ធនាគារ​ជប៉ុន Simitomo​ Mitsui ​(SMBC) និង​ធនាគារ​ Tokyo ​Mitsubishi UFJ ​(MUFG)​បាន​បើក​ការិយាល័យ​តំណាង​ដើម្បី​ចាប់​យក​ការ​កើនឡើង​ការ​វិនិយោគ​ ជប៉ុន​នៅ​កម្ពុជា។
យោងតាម​តួលេខ​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន (JETRO) ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ជប៉ុន​បាន​កើនឡើង​គួរ​ឲ្យ​ កត់សម្គាល់​នៅ​ឆមាស​ទី​ ១​ ឆ្នាំ​២០១៣។

ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង​ឆ្នាំ​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ កម្ពុជា-ជប៉ុន​ បាន​កើនឡើង​ដល់​ ៣៤៧ ​លាន​ដុល្លារ​កើនឡើង​ ១៩ ​ភាគរយ ​ធៀប​នឹង​ ២៩១ ​លាន ​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន។

តាម​ទិន្នន័យ​បាន​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បង្ហាញ​ថា ជប៉ុន​ជាប់​លំដាប​ថ្នាក់​ទី​ ១៤ ​ឬ មាន​តម្លៃ​ ១៥៤ ​លាន​ដុល្លារអាមេរិក​បើ​គិត​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ រវាង​ឆ្នាំ ​១៩៩៤ ​ដល់ឆ្នាំ ​២០១១​៕

No comments:

Post a Comment