Translate

Wednesday, September 4, 2013

ចិន​ចាប់​បោស​សម្អាត​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្រ្តី​ជាន់​ខ្ពស់



ចិន​ចាប់​បោស​សម្អាត​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្រ្តី​ជាន់​ខ្ពស់

RFI Khmer - ០៤-០៩-២០១៣
 
ជាលើក​ទីមួយ បក្ស​កុម្មុយនិស្ត​ចិន បាន​បង្ហាញ​ពី​វិបសៃតិ៍​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​ដាក់​ពាក្យ​ប្តឹង​បរិហា​ មន្រ្តី​ពុករលួយ។ វិបតិសៃតិ៍ www.ccdi.gov.cn ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ក្នុង​សប្តាហ៍​នេះ នៅក្នុង​ក្របខណ្ឌ​ប្រតិបត្តិការ​បាតដៃ​ស្អាតស្អំ​របស់​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​បាន​ប្រកាស​ពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅ​ពេលលោក​ឡើង​ធ្វើ​ជា​ប្រធានាធិបតី ចុងឆ្នាំ ២០១២។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ ស៊ីនហួរ នៅថ្ងៃ​ចន្ទ ទី  កញ្ញា។

នៅពេល​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ភ្លាម លោក​ស៊ី ជីនពីង​បាន​ប្រកាស​ប្រតិបត្តិការ​បាតដៃស្អាតស្អំ ដោយ​​ចាប់​បង្រ្កាប​អំពើពុករលួយ តាំង​ពី​ក្រុមខ្លា រហូត​ដល់​សត្វរុយ គឺ​ចាប់តាំង​ពី​មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស រហូត​ដល់​មន្រ្តីមូលដ្ឋាន និង​ប្រជាជនចិន​សាមញ្ញ។ រហូត​មក​ដល់​ពេល​នេះ ប្រតិបត្តិការ​បាតដៃ​ស្អាតស្អំ​របស់​លោក​ស៊ី ជីនពីង ដែល​ធ្វើ​ឲ្យ​មន្រ្តី​ពុករលួយ​ជាប់ទោស ត្រូវ​បាន​ប្រជាជន​ចិន​ស្វាគម។ ប្រជាជន​ចិន ដែល​មិនសូវ​ជឿ​ទុកចិត្ត​លើ​សំដី​របស់​រដ្ឋាភិបាល បាន​បន្ត​តាមដាន​យ៉ាងយកចិត្ត​ទុកដាក់ ប្រតិបត្តិការ​កម្ចាត់​អំពើពុករលួយ​របស់​រដ្ឋាភិបាល។.

ព័ត៌មានបន្ថែមមានក្នុងគេហទំព័រខាងក្រោម

No comments:

Post a Comment