Translate

Tuesday, September 10, 2013

ពិព័រណ៍ Cambuild'13 ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​កោះ​ពេជ្រ

ពិព័រណ៍ Cambuild'13 ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​កោះ​ពេជ្រ


ភ្នំពេញប៉ុស្តិ៍ ១០ កញ្ញា ២០១៣
_MG_5191
ភ្នំពេញៈ ដោយ​មាន​កិច្ច​គាំទ្រ និង​សហការ​ពី​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គណៈ​វិស្វករ​កម្ពុជា និង​សមាគម​អ្នក​សាង​សង់​កម្ពុជា ក្រុមហ៊ុន AMB Events បាន​​រៀបចំ​ព្រឹត្តិ​ការណ៍​តាំង​ពិព័រណ៍​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Cambuild'13 នៅ​ថ្ងៃ​ទី១០-១២ ខែ កញ្ញា ឆ្នាំ ២០១៣ ខាង​មុខ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ។

ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ​ខាង​លើ​រៀបចំ​ឡើង​ក្នុង​ គោល​ បំណង​ចង់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នានា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​បើក​បម្រើ​សេវាកម្ម​ទាក់​ទង​នឹង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ ដាក់​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគ​ធំៗ​ជួប​ គ្នា​ផង​ដែរ។

ព្រឹត្តិការណ៍​នេះ​ក៏​នឹង​បង្ហាញ​ថា បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ​នា​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ ដំណើរ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នោះ​ទេ ខណៈ​កម្រិត​ជីវភាព​របស់​ប្រជាជន និង​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់​តែ​មាន​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​កាន់​តែ​ ប្រសើរ​នោះ តម្រូវ​ការ​សម្ភារ​ប្រើ​ប្រាស់​សម្រាប់​ការ​កសាង និង​តុប​តែង លំនៅឋាន អគារ​ការិយាល័យ សាលា​រៀន និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ក៏​វិវឌ្ឍន៍​តាម​នោះ​ដែរ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នឹង​មាន​ការ​តាំង​បង្ហាញ​គម្រោង​សាង​សង់​ អគារ​ខ្ពស់ៗ សម្ភារ​សំណង់ ឧបករណ៍​សម្រាប់​សាង​សង់ គ្រឿង​ចក្រ ប្រព័ន្ធ​ទឹក​ស្អាត សម្ភារ​អគ្គិសនី និង​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ ជាដើម ដោយ​មាន​ក្រុមហ៊ុន​ប្រហែល ៣០០ មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ចំនួន ២២ ចូល​រួម ដូចជា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ចិន សិង្ហបុរី ថៃ វៀតណាម តៃវ៉ាន់ ឥណ្ឌា ហ្វីលីពីន អ៊ីតាលី និង អាល្លឺម៉ង់។

របាយ​ការណ៍​អង្កេត​មួយ​ដែល​ទើប​ចេញ​ផ្សាយ​ក្នុង​សារ​ព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​នាយក​ប្រតិបត្តិ​ពាណិជ្ជកម្ម​អាមេរិក ចំនួន ៤៧៥ នាក់​នៅ​ទូទាំង​តំបន់​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ភាព​ទាក់​ទាញ​បំផុត​សម្រាប់​ជន​បរទេស ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​នៅ​តំបន់​អាស៊ាន។

តាម​រយៈ​របាយ​ការណ៍​នេះ​អាច​បញ្ជាក់​ថា វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​បន្ត​ការ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​ជា បន្ត​ទៀត ព្រោះ​តម្រូវការ​ការិយាល័យ និង​កន្លែង​ស្នាក់នៅ​នឹង​កើន​ឡើង​ជា​ពិសេស​នៅ​ឆ្នាំ ២០១៥​ខាង​មុខ៕

No comments:

Post a Comment