Translate

Friday, September 6, 2013

ការ​លក់​ទូរស័ព្ទ​ទំនើប​លើ​​ពិភព​លោក អាច​​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​

ការ​លក់​ទូរស័ព្ទ​ទំនើប​លើ​​ពិភព​លោក អាច​​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​

Thursday, 05 September 2013
Bloomberg 
 
smartphone
ការ​លក់​ទូរស័ព្ទ​ទំនើប​នៅ​ទូទាំង​ពិភពលោក អាច​នឹង​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ ១​ ពាន់​លាន​គ្រឿង​នៅ​ក្នុង​ឆ្នាំ ​២០១៣ ​នេះ ដោយ​សារ​កំណើន​លក់​ទូរស័ព្ទ​ទំនើប​ដែលមាន​តម្លៃ​ថោក និង​កំណើន​សេដ្ឋកិច្ច​នៅ​តាម​ប្រទេស​កំពុង​​អភិវឌ្ឍន៍​ខ្លាំង នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ។​
ក្រុមហ៊ុន​ International Data Corp បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​ខ្លួន​ព្យាករ​ថា ទីផ្សារ​ទូរស័ព្ទទំនើប នឹង​កើន​ឡើង​៤០​ភាគ​រយ​នៅ​ឆ្នាំនេះ ហើយ​ទំនង​ជាអាច​កើន​ឡើង​ប្រចាំ​ឆ្នាំ​រហូត​ដល់ ១,៧​ពាន់​លាន​គ្រឿង​នៅ​ត្រឹម​ឆ្នាំ ២០១៧ ​ខាង​មុខ​នេះ។

ក្រុមហ៊ុន IDC បាន​បន្ត​ឲ្យ​ដឹង​ថា​ ការ​លក់​ទូរស័ព្ទ​ដៃ​សរុប នឹង​កើន​ឡើង ៧,៤​ភាគ​រយ ពោល​គឺ​ស្ទុះ​ងើប​ឡើង​វិញ​ពី​​ការ​លក់​ដែលមាន​កំណើន​តិច​តួច​កាល​ពី​ឆ្នាំ​ ២០១២​។ ការ​លក់​ទូរស័ព្ទ​ចល័ត​សរុប អាច​នឹង​មាន​ចំនួន​ប្រមាណ​១,៨​លាន​គ្រឿង​ ដោយ​ចំណែក​ជាង​ពាក់កណ្តាល​នៃ​ការ​លក់​ទូរស័ព្ទ​ចល័ត​នេះ គឺ​ជា​ទូរស័ព្ទ​ទំនើប​។

កំណើន​លក់​ទូរស័ព្ទ​ទំនើបនេះ គឺ​ដោយ​សារ​កត្តា​ជា​ច្រើន ដូច​ជា​ឧបត្ថម្ភធន​ទូរស័ព្ទ​ច្រើន​ពី​សំណាក់​ក្រុម​ហ៊ុន​បណ្តា​ញ​ទូរស័ព្ទ​ ចល័ត ជា​ពិសេស​នៅ​តាម​ទីផ្សារ​ដែលមាន​សេដ្ឋកិច្ច​ល្អ ក៏​ដោយ​ជា​​កំណើន​កម្ចី​ទិញ​ទូរស័ព្ទ​ទំនើប​ដែលមាន​តម្លៃ​ទាប​ជាង ​២០០ ​ដុល្លារ​។​

No comments:

Post a Comment