Translate

Sunday, September 8, 2013

លោក ខេវិន រ៉ាដ្ដ មេដឹកនាំ​បក្ស Labor ប្រកាស​ទទួល​យក​បរាជ័យ ហើយ​ស្វាគមន៍​ជូន​ពរ​លោក ថូនី អាប៊ិត​ចំពោះ​ជ័យ​ជម្នះ​​នៃ​ការបោះ​ឆ្នោត​ឆ្នាំ​២០១៣

លោក ខេវិន រ៉ាដ្ដ មេដឹកនាំ​បក្ស Labor ប្រកាស​ទទួល​យក​បរាជ័យ ហើយ​ស្វាគមន៍​ជូន​ពរ​លោក ថូនី អាប៊ិត​ចំពោះ​ជ័យ​ជម្នះ​​នៃ​ការបោះ​ឆ្នោត​ឆ្នាំ​២០១៣

ABC Radio Australia  ៧ កញ្ញា ២០១៣
លោក​ខេវិន រ៉ាដ្ដ​​ព្រម​ទទួល​យក​បរាជ័យ ហើយ​បាន​​ទូរសព្ទ​ស្វាគមន៍​ជូន​ពរ​លោក​ថូនី អាប៊ិត ​ចំពោះ​ការដឹកនាំ​ប្រទេស​​​អូស្រ្តាលី​​សម្រាប់​​រយៈពេល​៣​ឆ្នាំ​ខាងមុខនេះ។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​​​ របស់​​លោក​ ក្រោយពី​ប្រកាស​ចាញ់​ឆ្នោត  លោក​ខេវិន រ៉ាដ្ដ​បាន​​និយាយ​​ថា​ ពេលនេះ​គឺជា​ពេល​ដែល​លោក​​ត្រូវ​​​​លា​ចេញ​ពី​មុខតំណែង​ជា​មេដឹកនាំ​បក្ស Labor ហើយ​។

ក្នុង​ខណៈនេះ​ ដែរ លោក​ថូនី អាប៊ិត បាន​ថ្លែង​ប្រកាស​​ទទួលយក​ជ័យ​ជម្នះ ដោយ​​ធ្វើការ​បញ្ជាក់​តាំង​ចិត្ត​​ដឹកនាំ​ប្រទេស​ទៅ​តាម​ការ​សន្យា​របស់​លោក ​នៅ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត។
លោក​ Tony Abbott គឺជា​នាយករដ្ឋ​មន្រ្តី​ទី ២៨ របស់​ប្រទេស​អូស្រ្តាលី។  

តើ ​​លោក​អ្នក​យល់​យ៉ាងណា​ដែរ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​អូស្រ្តាលី? តើ​បរាជ័យ​របស់​បក្ស Labor និង​ជ័យ​ជម្នះ​របស់​​បក្ស ចម្រុះ Liberal និង National ​មាន​ន័យ​យ៉ាងណា​សម្រាប់​ប្រទេស​កម្ពុជា​នោះ? យើង​ខ្ញុំ​ស្វាគមន៍​មតិ​យោ​បល់​របស់​លោក​អ្នក​ជានិច្ច៕

No comments:

Post a Comment