Translate

Wednesday, September 4, 2013

ច្បាប់ការ​ប្រើ​អ៊ិន​ធឺណិត​​ចូល​ជា​ធរ​មាន​នៅ​ក្នុង​ប្រទេស​វៀត​ណាម

ច្បាប់ការ​ប្រើ​អ៊ិន​ធឺណិត​​ចូល​ជា​ធរ​មាន​នៅ​ក្នុង​ប្រទេស​វៀត​ណាម

ភ្នំពេញប៉ុស្តិ៍ ០៣-០៩-២០១៣

ក្រុង​ហាណូយៈ ច្បាប់​ដ៏​ចម្រូងចម្រាស់​ថ្មី​មួយ​ពាក់​ព័ន្ធ​នឹង​ ការ​ប្រើ​អ៊ិន​ធឺណិត​បាន​ចូល​ជា​ធរ​មាន​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ដើម្បី​ទប់ ​ស្កាត់​អ្នក​ប្រើ​ប្លុក​ និង​បណ្ដាញ​សង្គម​ពិភាក្សា​ពី​នយោ​បាយ​ទាក់​ទង​នឹង​ព័ត៌​មាន​ ឬក៏​ព្រឹត្តិ​ការណ៍​នានា​។

ដោយ​ចុះ​ហត្ថ​លេខា​លើ​ច្បាប់​នេះ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ដើម​ ខែ​សីហា​នេះ ​ក្រិត្យ​លេខ​៧២​អនុញ្ញាត​ឲ្យ​ពល​រដ្ឋ​បង្ហោះ​​តាម​អ៊ិន​ធឺណិត​នូវ​តែ​ព័ត៌​ មាន​ផ្ទាល់​ខ្លួន​ និង​ផ្ដន្ទា​ទោស​អ្នក​ណា​ដែល​ពិភាក្សា​ពី​កិច្ច​ការ​បច្ចុប្បន្ន​ ឬក៏​ព័ត៌​មាន​រសើប​ប៉ះ​ពាល់​ដល់​ជីវិត​រដ្ឋ​។​

ជាង​នេះ​ទៀត​ ក្រុម​ហ៊ុន​សេវា​​អ៊ិន​ធឺណិត​ត្រូវ​ទទួល​ខុស​​បិទ​ប្លុក​រឿង​រ៉ាវ​នានា​ ប្រឆាំង​នឹង​វៀត​ណាម​ ឬក៏​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​«​សន្តិ​សុខ​ជាតិ»​។​ 

ការ​គ្រប់​គ្រង​រដ្ឋា​ភិបាល​ថ្មី​ដាក់​កម្រិត​ និង​កា​រ​រឹត​បន្តឹង​លើ​ក្រុម​ហ៊ុន​អ៊ិន​ធឺ​ណិត​ប​រ​ទេស​ព្រម​ទាំង​កាតព្វ​ កិច្ច​រក្សា​​ក្រុម​ហ៊ុន​ផ្ដល់​សេវា​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ ដូច្នេះ​ដើម្បី​ធានា​ការ​គ្រប់​គ្រង​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ឡើងៗ។​​

ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​អង្គការ​អន្តរ​ជាតិ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ពី​ច្បាប់​ថ្មី​នេះ​ដោយ​ ក្រុម​មួយ​បាន​ហៅ​ច្បាប់​នេះ​ថា​​ជា​«​​ការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ សេរី​ភាព​ព័ត៌​មាន​»​នៅ​ក្នុង​ប្រទេស​នេះ​តាំង​ពី​នាយក​រដ្ឋ​មន្ត្រី​ខ្លួន​ បាន​ចុះ​ហត្ថ​លេខា​លើ​ទណ្ឌ​កម្ម​តឹង​រ៉ឹង​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​កាល​ពី​ឆ្នាំ​២០១១​។

នៅ​ឆ្នាំ​នេះ​តែ​មួ​យ​គត់​ សកម្ម​ជន​រាប់​សិប​នាក់​រួម​ទាំង​អ្នក​ប្រើ​ប្លុក​ជា​ច្រើន​ផង​ដែរ​ត្រូវបាន ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពីបទ​មាន​សកម្ម​ភាព​ប្រឆាំង​រដ្ឋ​។

No comments:

Post a Comment