សង្គមស៊ីវិលទទូចឲ្យបក្សទាំងពីរបង្កើតកិច្ចពិភាក្សាជាន់ខ្ពស់
ភ្នំពេញប៉ុស្តិ៍ ០៣-០៩-២០១៣
ក្រុមអង្គការសង្គមស៊ីវិលដែលតាមដានការ បោះឆ្នោតក្នុងស្រុកកាល
ពីថ្ងៃចន្ទបានទទូចឲ្យគណបក្សនយោបាយសំខាន់ទាំងពីរបង្កើតកិច្ច ពិភាក្សាជាន់ខ្ពស់អំពីបញ្ហានយោបាយដើម្បីដោះស្រាយភាពជាប់
គាំងផ្នែកនយោបាយបន្ទាប់ពីការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រថ្ងៃទី២៨
កក្កដាកន្លងមក។
ការអំពាវនាវ នេះ បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន៤០បាន
ឃើញថា កិច្ចពិភាក្សាបញ្ហានយោបាយកាលពីពេលមុនរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមិនទទួលបានផល
ហើយមានក្តីបារម្ភអំពីវោហារស័ព្ទផ្សេងៗពាក់ព័ន្ធនឹងការ ធ្វើមហាបាតុកម្មនិងការដាក់ពង្រាយកម្លាំងប្រដាប់អាវុធដែលអាច
បង្កឲ្យមានភាពចលាចលធ្ងន់ធ្ងរនាពេលអនាគត។
ក្រុម អង្គការទាំងនេះក៏បានអំនាវឲ្យរដ្ឋាភិបាលធ្វើការដកកម្លាំង
ប្រដាប់អាវុធដែលបានដាក់ពង្រាយផងដែរដើម្បីកាត់បន្ថយ អារម្មណ៍នៃការភិតភ័យក្នុងចំណោមសាធារណជន។
លោក ធន់ សារាយ
ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានប្រាប់អ្នកកាសែតក្នុងអំឡុងសន្និសីទកាសែតរួមគ្នាខ្លីមួយ
ថា៖
«យើងចង់ជំរុញឲ្យអ្នកនយោបាយរបស់យើងបង្កើតកិច្ច ប្រជុំនិងកិច្ចពិភាក្សា[កិច្ចប្រជុំទ្វេភាគីរវាងគណបក្សប្រជាជន
កម្ពុជានិងគណបក្សសង្គ្រោះជាតិ]ជាអតិបរមាដើម្បីដោះស្រាយភាព ជាប់គាំងនយោបាយ
ហើយវាជាវិធីល្អបំផុតដើម្បីបញ្ចៀសវិបត្តិសង្គមនិងសេដ្ឋកិច្ច »។ «យើងទទូចម្តងហើយម្តងទៀតសូមឲ្យគណបក្សនយោបាយសំខាន់ទាំងពីរ
បើកផ្លូវដោះស្រាយបញ្ហានៃភាពជាប់គាំងនយោបាយដោយសន្តិវិធី និងឆាប់ៗតាមដែលអាចធ្វើបាន
ហើយគិតអំពីអត្ថប្រយោជន៍ជាតិធំជាងអត្ថប្រយោជន៍ផ្ទាល់ ខ្លួន»។
លោកបានថ្លែងបន្តថា៖ «កិច្ចប្រជុំគួរធ្វើឡើងមុនថ្ងៃទី៧ ដែលនេះជាមូលហេតុយើងទទូចឲ្យមានកិច្ចប្រជុំជាន់ខ្ពស់នៃគណបក្ស
សំខាន់ទាំងពីរ ហើយទីពីរ វាគួរតែឈានដល់កិច្ចព្រមព្រៀងក្នុងអំឡុងរយៈពេល៦០ថ្ងៃ»។
ទាំងមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានិងគណបក្ស
សង្គ្រោះជាតិបានបញ្ជាក់កាលពីថ្ងៃចន្ទថា ទ្វារនៅតែបើកចំហសម្រាប់កិច្ចពិភាក្សាបញ្ហានយោបាយ
ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយសម្រាប់កិច្ចប្រជុំនោះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកកាសែតក្នុងអំឡុងសន្និសីទកាសែតនៅអតីតទីស្នាក់ការ
គណបក្ស សម រង្ស៊ី ថា យោងតាមលិខិតរបស់លោក ជា ស៊ីម ប្រធានគណបក្ស ប្រជាជនកម្ពុជាបានបញ្ជាក់ថា
កិច្ចប្រជុំជាន់ខ្ពស់រវាងមេដឹកនាំគណបក្សទាំងពីរនឹងកើតមាន ឡើង ប៉ុន្តែនៅមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ។
លោកបានថ្លែងបន្តថា៖ «ខ្ញុំទើបតែទទួលបានលិខិតទីពីរពីសម្តេច ជា ស៊ីម
ហើយនៅក្នុងលិខិតនោះបានបញ្ជាក់អំពីកិច្ចប្រជុំជាន់ខ្ពស់[ នៃគណបក្សទាំងពីរ]
ហើយទ្វារនៅបើកចំហនៅឡើយ ហើយយើងសង្ឃឹម។ ខ្ញុំមិនអាចទស្សន៍ទាយកាលបរិច្ឆេទជាក់លាក់បានទេ
លុះត្រាតែភាគីទាំងពីរមានឆន្ទៈនយោបាយស្រដៀងគ្នា តាមលិខិតនោះ យើងយល់គ្នាទៅវិញទៅមក»។
មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជាដែលថ្លែងសុំមិនបញ្ចេញឈ្មោះ
បានឲ្យដឹងថា រហូតមកដល់ពេលនេះមិនទាន់មានការប្រាស្រ័យទាក់ទងគ្នាអំពីការ
កំណត់កាលបរិច្ឆេទសម្រាប់កិច្ចពិភាក្សារវាងគណបក្សទាំងពីរនៅឡើយ ទេ។ មន្ត្រីរូបនេះបន្តថា៖ «គណបក្សប្រជាជនកម្ពុជាត្រៀមខ្លួនសម្រាប់កិច្ចប្រជុំ ប្រសិនបើមានសំណើពីគណបក្សសង្គ្រោះជាតិដើម្បីកំណត់ពេលវេលា
សម្រាប់កិច្ចពិភាក្សាស្វែងរកដំណោះស្រាយ»។
No comments:
Post a Comment