Translate

Friday, September 6, 2013

រុស្ស៊ី​ព្រមាន​ថា អាមេរិក​អាច​វាយ​ស៊ីរី​ត្រូវមានការ​យល់​ព្រម​ពី អ.ស.ប

រុស្ស៊ី​ព្រមាន​ថា អាមេរិក​អាច​វាយ​ស៊ីរី​ត្រូវមានការ​យល់​ព្រម​ពី អ.ស.ប


Thursday, 05 September 2013
AFP 
RUSSIA-01
ក្រុង​ម៉ូស្គូៈ ក្រុង​ម៉ូស្គូ​បាន​ព្រមាន​ពី​ថ្ងៃ​ពុធ​ថា ​ការ​សម្រេច​ចិត្ត​ណា​មួយ​របស់​សភា​អាមេរិក​ចំពោះ​ការ​វាយ​​ប្រហារ​​​យោធា​ ទៅលើ​ស៊ីរី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី អ.ស.ប ​នោះ​នឹង​បង្ហាញ​ពី​ការ​«ឈ្លាន​ពាន»​ និង​ថា សកម្ម​ភាព​នេះ​អាច​មាន​ការ​ពាក់​ព័ន្ធ​សន្តិ​សុខ​នុយ​ក្លេ​អ៊ែរ​យ៉ាង​ខ្លាំង ​​។

ភាសា​ដ៏​សាមញ្ញ​ និង​ត្រង់​របស់​វិមាន​គ្រឹម​ឡាំង​នេះ​បាន​មាន​ឡើង​នៅពេល​ដែល​ខ្លួន​បាន​ទាម​ ទារ​ឲ្យ​«បញ្ចាក់​»​ពី​​ភស្តុ​តាង​ថា ​របប​របស់​លោក បាសារ ​អាល់​អាសាដ ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រើ​អាវុធ​គីមី​ប្រឆាំង​នឹង​​ប្រជា​ពល​រដ្ឋ​ ខ្លួន​ឯង​។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ លោក​ប្រធានា​ធិបតី​រុស្ស៊ី​ វ្ល៉ាឌីមៀ ពូទីន ​បាន​ថ្លែង​ថា វា​នឹង​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​លោក​ខាង​លិច​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ ​សកម្ម​ភាព​យោធា​ប្រឆាំង​នឹង​ក្រុង​ដាម៉ាស​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ក្រុម ​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប ។​​

លោក ពូទីន ​បាន​ប្រាប់​សមា​ជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​វិមាន​ក្រឹម​ ឡាំង​មុន​ពេល​កិច្ច​ប្រជុំ​ G20 ​នៅ​ក្នុង​ទី​ក្រុង​ Saint Petersburg ថា៖«​មានតែ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អសប​តែ​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​ការ​ យល់​ព្រម​ឲ្យ​ប្រើ​កម្លាំង​ប្រឆាំង​នឹង​រដ្ឋមួយ​ទៀត​បាន​»។​

កាលពី​មុន​ពេល​រសៀល​នេះ​ លោក​ប្រធានា​ធិបតី​រុស្ស៊ី​បាន​បង្ហាញ​ថា ​រុស្ស៊ី​អាច​យល់​ព្រម​ឲ្យ​មាន​ការ​វាយ​ប្រហារ​យោធា​ទៅ​លើ​ស៊ីរី​ លុះ​ត្រាតែ​លោក​ខាង​លិច​បាន​បង្ហាញ​ភស្តុ​តាង​ជាក់​ស្ដែង​ពី​ឧក្រិដ្ឋ​កម្ម​ អាវុធ​គីមី​។

No comments:

Post a Comment