Translate

Friday, September 6, 2013

កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ៧,៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៣​នេះ

កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ៧,៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៣​នេះ


សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៣​នេះ មាន​កំណើន​រហូត​ទៅ​ដល់​៧,៦ភាគរយ ដែល​វា​លើស​ពី​ការ​ព្យាករណ៍​ទុក។ នេះ​បើ​តាម​ការ​អះអាង​របស់​ឯកឧត្តម ជា ចាន់តូ ទេសា​ភិបាល​ធនាគារ​ជាតិ នៃ​កម្ពុជា។

បើ​តាម​ឯកឧត្តម ជា ចាន់តូ ការ​កើន​ឡើង​នៃ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​នេះ គឺ​ដោយ​សារ​សន្ទុះ​កើន​ឡើង​នៃ​ចំណូល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ កសិកម្ម ការ​នាំ​ចេញ និងវិស័យ​អចលន​ទ្រព្យ សំណង់​ជា​ដើម។ ហើយ​ក្នុង​នោះ​ក៏​គួបផ្សំ​នឹង​ការ​អនុវត្ត​គោល​នយោបាយ​​បាន​ត្រឹម​ត្រូវ​ របស់​រាជរដ្ឋាភិបាល សម្រាប់​វិស័យ​ផលិតកម្ម ពិសេស​វិស័យ​កសិកម្ម និង​ទីផ្សារ​នាំ​ចេញ ដែល​វា​ជា​ចលករ​សំខាន់​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នេះ។

សូម​រំលឹក​ថា បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក (WB) កាល​ពី​ដើម​ឆ្នាំ​នេះ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៣​ គឺ​មាន​ត្រឹម​ប្រមាណ៦,៧ភាគរយ ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០១២​ដែរ ខណៈ​ដែល​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា​ព្យាករណ៍​ថា មាន​កំណើនភាគរយ​នោះ៕

No comments:

Post a Comment