មេដឹកនាំចិន
និងកម្ពុជាប្តេជ្ញាពង្រឹងទំនាក់ទំនងគ្នា
VOD ថ្ងៃអង្គារ៍ ទី៣ ខែកញ្ញា ឆ្នាំ២០១៣
មេដឹកនាំចិន និងកម្ពុជា
ប្តេជ្ញាពង្រឹងចំណងទាក់ទងគ្នា
និងរៀបចំការទំនាក់ទំនងគ្នា ជាយុទ្ធសាស្ត្រដៃគូជាទ្វេរភាគីនៅថ្ងៃអនាគត។
សារព័ត៌មានរដ្ឋចិនស៊ីនហួរ ចុះផ្សាយថា
ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក លី
ខេឈាំង នៅនៅថ្ងៃចន្ទម្សិលមិញ
ក្នុងពិព័រណ៍អាស៊ាន-ចិន លើកទី១០ នៅក្នុងប្រទេសចិន។ ក្នុងជំនួបនោះនាយករដ្ឋមន្ត្រីចិន ក៏បានថ្លែងអបអរចំពោះគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលទទួលបានជ័យជំនះក្នុងកាលបោះឆ្នោតនៅអាណត្តិទី៥នេះ។
លោក លី ថ្លែងថា ចិនចាត់ទុកកម្ពុជា
ជាប្រទេសមិត្តស្និទស្នាល ហើយបានចូលរួមសហការពង្រឹងនយោបាយ
ដោយការជឿទុកចិត្តគ្នា។
ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងក្នុងនាមរាជរដ្ឋាភិបាល
និងប្រជាពលរដ្ឋកម្ពុជា ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានជួយគាំទ្រ និងជួយឧបត្តម្ភកន្លង។ លោកថា កន្លងមកចិនជាមិត្តដែលអាចជឿទុកចិត្ត
នឹងអាចពឹងពាក់បាន ហើយកម្ពុជានៅតែរក្សា ទំនាក់ទំនងស្និទ្ធជាមួយចិន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៕
No comments:
Post a Comment