Translate

Friday, September 6, 2013

CCHR​ អំពាវនាវ​ ឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងគណបក្ស នយោបាយ ត្រូវប្រកាន់ខ្ជាប់ តាមបទដ្ឋាន ចំពោះការ ធ្វើបាតុកម្ម អហិង្សា

CCHR​ អំពាវនាវ​ ឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងគណបក្ស នយោបាយ ត្រូវប្រកាន់ខ្ជាប់ តាមបទដ្ឋាន ចំពោះការ ធ្វើបាតុកម្ម អហិង្សា


ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) បានធ្វើការអំពាវនាវ ឲ្យរាជរដ្ឋាភិបាល កង កម្លាំងប្រដាប់អាវុធ នគរបាល និងគណបក្សនយោបាយ ត្រូវប្រកាសជាសាធារណៈថាពួកខ្លួននឹង ប្រកាន់ខ្ជាប់តាមបទដ្ឋានដោយពេញលេញ និងការអនុវត្តល្អបំផុត ជាលក្ខណៈអន្តរជាតិ ចំពោះ ការធ្វើបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃទី៧ កញ្ញា ខាងមុខនេះ។

យោងតាម សេចក្តីប្រកាសរបស់ CCHR បានឲ្យដឹងថា ដើម្បីធានាវិសាលភាព និងការកំហិត ដែលអាចអនុញ្ញាតឲ្យដាក់បាន លើសិទ្ធិនៃសេរីភាព ក្នុងការជួបជុំគ្នាដោយសន្តិវិធី ត្រូវប្រកាន់យក ការ អនុវត្តឲ្យបានល្អទាំងអាជ្ញាធរ និងបាតុករ។

ប្រភពខាងលើបន្តថា រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងកងនគរបាល មិនគួរបន្ទុះ បង្អាប់ ឬទប់ស្កាត់ប្រជាពលរដ្ឋ ពីការទទួលបានសិទ្ធិ នៃសេរីភាពក្នុងការ ជួបជុំគ្នាដោយសន្តិវិធី នេះទេ៕

No comments:

Post a Comment